នៅពេលមួយដែលបេះដូងយេីង បានលង់ស្រឡាញ់នរណាម្នាក់ខ្លាំង ហេីយ យើងប្រាកដជាច្បាស់ក្នុងចិត្តថា គ្មានអ្នកណាអាចចូលមកជំនួសគេបានឡើយ ពេលនោះហេីយ ដែលយើងនឹងដឹងថាការពិតក្តីស្រឡាញ់ គឺជាការផ្តល់ឱ្យ មិនមែនជាទាមទារ ឬជាការបង្ខំពីគេនោះឡើយ។
ច្បាស់ណាស់ថា យើងសុំត្រឹមបាននៅក្បែរគេ មេីលថែគេ បានស្រឡាញ់គេយេីងក៏មានក្តីសុខ ទោះបីគេមិនបានមេីលឃេីញ មិនបានដឹងឮ ឬមិនបានចាប់អារម្មណ៍ពីអ្វីដែលយេីងបានធ្វេីចំពោះគេក៏ដោយចុះ យេីងក៏ពេញចិត្ត ព្រោះបានធ្វេីឱ្យមនុស្សម្នាក់ដែលយេីងស្រឡាញ់ស្មេីជីវិត។
លើសពីនេះ បើទោះបីជាពេលខ្លះ គេនិយាយស្តីមិនល្អ មិនខ្វល់ខ្វាយពីក្តីស្រឡាញ់របស់យេីង មិនដែលគិតពីអារម្មណ៍របស់យេីង តែក៏មិនដែលខឹងគេម្តងណាឡេីយ មានតែព្យាយាមធ្វេីឱ្យល្អបំផុត ដេីម្បីទទួលបានក្តីស្រឡាញ់ពីគេមកវិញនៅថ្ងៃណាមួយ។
ដ្បិតថាអារម្មណ៍ ការស្រឡាញ់ និងការលះបង់តែម្ខាង វាឈឺបន្តិចមែន តែក៏ពេញចិត្ត រហូតដល់ថ្ងៃណាមួយដែលអស់លទ្ធភាព ថ្ងៃដែលហត់នឿយខ្លាំង ហើយមិនអាចនៅបន្តក្តីស្រឡាញ់តែម្ខាងនេះបានទៀតក៏ឈប់ដោយខ្លួនឯង ហេីយស្ពាយក្តីស្រឡាញ់បរិសុទ្ធមួយនេះចាកចេញទៅជាមួយខ្លួនឯង។
ចិត្តស្រឡាញ់នៅែតដូចថ្ងៃដំបូង ប៉ុន្តែគ្រាន់តែមិនចង់អាត្មានិយមបន្តទៀត ទុកឱកាសឱ្យគេជួបនឹងមនុស្សដែលគេប្រាថ្នាចុះ... បេីគេក្បត់យេីងក៏មិនចាំបាច់ចង់ឱ្យគេឈឺដូចដែលយេីងឈឺដោយការក្បត់គេវិញនោះដែរ។
ដឹងច្បាស់ណាស់ថា ការដែលធ្វេីជាមនុស្សស្មោះត្រង់ យើងអាចនឹងត្រូវឈឺចាប់តែម្នាក់ឯងក៏ដោយ តែក៏ជឿថានៅទីបំផុតគេនឹងនឹកស្តាយក្រោយ ព្រោះនឹកឃេីញថាថ្ងៃមួយមានមនុស្សស្មោះត្រង់ម្នាក់នៅក្បែរគេ តែគេធ្វេីឱ្យបាត់បង់ទៅវិញ ព្រោះតែការមិនយកចិត្តទុកដាក់ ព្រោះតែភាពព្រងើយកន្តើយ ពេលនោះហេីយគេនឹងឈឺជាងយេីងរាប់រយដង៕
អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ