មនុស្សស្រីជាច្រើនសុទ្ធតែមានភាពវង្វេងវង្វាន់ចំពោះរឿងមួយនេះ មានពេលខ្លះជួបនឹងបញ្ហាត្រូវបានមនុស្សប្រុសតាមស្រលាញ់ បែរជាមើលគេមិនចូលភ្នែកទៅវិ តែដល់ពេលបដិសេធចំពោះគេហើយ ក៏ចាប់អារម្មណ៍ថាខ្លួនបែរជានឹកគេរាល់ថ្ងៃ។
ពេលនោះនឹងសួរខ្លួនឯងថា ហេតុអ្វីបានជាបដិសេធគេ តើគេពិតជាមិនល្អមែនឬ? សឹងតែដល់ថា្នក់កើតចិត្តសង្ស័យពីខ្លួនឯងទៀត។ តាមពិតទៅ មិនចាំបាច់ដល់ថ្នាក់នេះទេ នេះគឺជារឿងធម្មតា ឱ្យតែពួកយើងយល់ច្បាស់ពីមូលហេតុដែលនៅពីក្រោយរឿងមួយនេះ គឺនឹងស្រឡះចិត្តជាមិនខាន។
ពេលដែលមនុស្សប្រុសតាមស្រលាញ់ យើងបានបដិសេធនឹងរូបគេ ក្រោយមកក៏ចាប់អារម្មណ៍ថាមានចិត្តនឹកដល់គេទៅវិញ ភាគច្រើនគឺមានមូលហេតុទាំង២នេះ ៖
១. ពិតជាមិនស្រលាញ់មែន
២. សកម្មភាពតាមស្រលាញ់ខ្លាំងពេក បានបណ្តាលឱ្យនាងមិនយល់ពីអ្នក ហើយកើតមាននូវទស្សនៈរើសអើង
- មូលហេតុទី១
បើយោងតាមស្ថានភាពទី១ ច្បាស់ណាស់មិនចាំបាច់និយាយទេ នោះគឺពិតជាមិនស្រលាញ់។ បន្ទាប់ពីបដិសេធហើយ មូលហេតុដែលនៅនឹករឭក គឺដោយសារតែទម្លាប់ដែលគេបានធ្វើមកលើអ្នកជាប្រចាំ ត្រូវយល់ឱ្យច្បាស់ថា ពួកយើងជាមនុស្សសុទ្ធតែមានមនោសញ្ចេតនា។ មនុស្សម្នាក់ដែលនៅក្បែរខ្លួនអ្នក បន្ទាប់ពីលះបង់អស់រយៈពេលជាយូរ ទោះជាមិនចូលចិត្តគេក៏ដោយ តែក៏នឹងអាចនាំមកនូវការចងចាំដ៏ល្អមួយដែរ គឺប្រៀបដូចជាការចងចាំនៃសាច់ដុំ(Muscle Memory)ដូច្នេះដែរ។
ការចងចាំនៃសាច់ដុំ(Muscle Memory)គឺជាសាច់ដុំដែលមានប្រសិទ្ធភាពនៃការចងចាំ បន្ទាប់ពីសកម្មភាពដដែលៗបានធ្វើជាច្រើនដង សាច់ដុំ គឺអាចបង្កើតការឆ្លុះបញ្ចាំងនៃលក្ខខណ្ឌ។ សាច់ដុំមនុស្សទទួលបានល្បឿននៃការចងចាំ គឺយឺតខ្លាំងណាស់ តែឱ្យតែទទួលបានភ្លាម ចំពោះល្បឿននៃការភ្លេចក៏យឺតតាមនោះដែរ។ ក៏អាចនិយាយបានថា ការចងចាំប្រភេទនេះ នៅថ្ងៃអនាគត បើគ្មានការទំនាក់ទំនងទៅកាន់គេទៀតក៏ដោយ ក៏អាចត្រូវបានត្រលប់ចូលទៅក្នុងខួរក្បាលធ្វើការស្តុបទុកដែរ ហើយសឹងតែមិនងាយក្នុងការភ្លេចទៀតផង។
- មូលហេតុទី២
នៅក្នុងឧទាហរណ៍ជាគំរូនោះគឺ “ភាពក្អេងក្អាង និង ទស្សនៈរើសអើង”។ ដែលនិយាយអំពី “ភាពក្អេងក្អាង និង ទស្សនៈរើសអើង” គឺ នៅពេលដែលព្រះនាង អ៊ីសាបែត បានជួបនឹងតួឯកប្រុសលើកទីមួយ ដោយសារតែតួប្រុសបង្ហាញចេញនូវភាពក្អេងក្អាង ក៏បណ្តាលឱ្យព្រះនាងមានទស្សនៈរើសអើងចំពោះរូបគេ នៅពេលដែលតួរប្រុសសារភាពហើយត្រូវបានព្រះនាងបដិសេធ ព្រមទាំងនិយាយថាខ្លួនមិនអាចស្រលាញ់រូបគេទេ។
ចុងក្រោយបន្ទាប់ពីដោះស្រាយការយល់ច្រលំនេះហើយ ព្រះនាងផ្ទាល់ក៏ចាប់អារម្មណ៍ថាតួប្រុសជាមនុស្សដែលសក្តិសមនឹងព្រះនាងជាទីបំផុត។ ជាចុងក្រោយអ្នកទាំងពីរក៏រស់នៅជាមួយគ្នាដោយមានសុភមង្គល។
ប្រាកដណាស់ នៅក្នុងជីវិតរស់នៅជាក់ស្តែងក៏អាចកើតមាននូវស្ថានភាពប្រភេទនេះដែរ ដោយសារតែអារម្មណ៍ដក់ជាប់លើកទីមួយ បានធ្វើឱ្យមានការរើសអើងចំពោះគេទាំងស្រុង នេះគឺជាមូលហេតុទី២។
ពេលដែលគេតាមស្រលាញ់អ្នក ដោយសារតែគម្លាតនៅជិតគ្នាពេក ឬក៏ដោយសារតែមានរឿងខ្លះក្លាយទៅជាការដក់ជាប់អារម្មណ៍លើកទី១ ហើយក៏បណ្តាលឱ្យមានភាពធុញស្អប់។ ប៉ុន្តែពេលដែលបដិសេធគេហើយ បើអ្នកសញ្ចឹងគិតឱ្យល្អិតល្អន់ ក៏ចាប់អារម្មណ៍ថាគេគ្មានបញ្ហាទេ ព្រមទាំងយល់មួយរំពេចថា ខ្លួនក៏មានចិត្តលើគេតាំងពីយូរណាស់ដែរហើយ។ ដូច្នេះសូមអ្នកដោះស្រាយអំពីភាពយល់ច្រលំនេះរវាងគ្នា ព្រោះបើសិនជាគេជាមនុស្សស្មោះនឹងស្នេហា និងស្រលាញ់អ្វីដែលអ្នកមាន ចូរអ្នកកុំឱ្យរំលងផុតឱកាសនេះឱ្យសោះ៕
ប្រភព ៖ http://article.petsjiayuan.com / ប្រែសម្រួល ៖ Mythical Bird