ទំនាក់ទំនងស្នេហានេះណាមានច្រេីនបែប ច្រេីនសណ្ឋានណាស់ តែទំនាក់ទំនងដែលឈឺចាប់បំផុតនោះគឺ ទំនាក់ទំនងដែលមិនច្បាស់លាស់ មិនច្បាស់ត្រង់ថា តេីយេីងមានតំណែងអ្វីក្នុងបេះដូងគេឱ្យពិតប្រាកដ។
បេីមេីលទៅលេីទង្វេីរាល់ថ្ងៃ ពួកយេីងក៏ដូចជាសង្សារនឹងគ្នា ឆាតជាមួយគ្នារាល់ថ្ងៃ បារម្ភពីគ្នា ពេលខ្លះក៏លួចប្រចណ្ឌគេ អន់ចិត្តនឹងគេ បាត់មុខគេយូរក៏គេងនឹក គេមិនបានឆាតមកសួរនាំក៏ខឹងគេ គេមិនលួងក៏គេងយំ មិនសុខចិត្ត តែថា ហេតុអីក៏យេីងត្រូវមានអារម្មណ៍បែបនេះដែរ ទាំងដែលយេីង និងគេ មិនមានឈ្មោះជាសង្សារឯណា។
ហឹម! គិតដល់ត្រង់ចំណុចនេះម្តងណា ក៏មានអារម្មណ៍មិនសូវល្អសោះ ត្រូវមកអង្គុយសួរខ្លួនឯងថា យេីងត្រូវជាអ្វីនឹងគ្នា? ចុះបេីថ្ងៃណាគេទៅមានអ្នកណាផ្សេង យេីងត្រូវគិតយ៉ាងម៉េច?
ព្រោះបេីតាមឋានៈយេីងពេលនេះ យេីងក៏គ្មានសិទ្ធិខឹង ឬចោទថាគេក្បត់ចិត្តបានឡើយ ព្រោះគេ និងយេីងត្រឹមជាអ្នកដទៃតែប៉ុណ្ណោះ។
ជាការពិតណាស់ ក្នុងពេលនេះ ឋានៈយើងមិត្តក៏មិនចំមិត្ត សង្សារក៏មិនមែន សរុបទៅយេីង និងគេត្រូវជាអ្វី? ទទួលស្គាល់ថាខ្ញុំពិតជាមានក្តីសុខ ដែលមានវត្តមានអ្នកនៅក្បែរ សប្បាយចិត្តដែលបាននិយាយជាមួយអ្នករាល់ថ្ងៃ តែខ្ញុំក៏ចង់បានឋានៈមួយដែលច្បាស់លាស់ជាងនេះ ព្រោះខ្ញុំក៏ហត់ ហត់ដែលត្រូវមកស្ថិតក្នុងទំនាក់ទំនងមួយដែលមិនពិតប្រាកដបែបនេះណាស់។
ខ្ញុំក៏ចង់មានសិទ្ធិពេញលេញក្នុងការធ្វេីជាម្ចាស់បេះដូងរបស់អ្នក ចង់បង្ហាញប្រាប់គ្រប់គ្នាថា អ្នកមានខ្ញុំរួចទៅហេីយ យ៉ាងហោចណាស់បេីថ្ងៃមុខទៅគ្រប់យ៉ាងប្រែប្រួលមិនដូចពេលនេះ ខ្ញុំក៏មានសិទ្ធិក្នុងការឈឺចាប់ និយាយបានពេញមាត់ថា ខ្ញុំខូចចិត្តព្រោះបាត់បង់ស្នេហា ប្រសិនបេីអ្នកពិតជាស្រឡាញ់ខ្ញុំមែននោះ ខ្ញុំសុំត្រឹមឋានៈមួយដែលច្បាស់លាស់ជាងនេះតើបានទេ?
អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ