នេះមែនទេស្នេហាដែលអ្នកឱ្យខ្ញុំ? នេះឬការតបស្នងចំពោះក្ដីស្រឡាញ់របស់មនុស្សស្រីម្នាក់ ដែលបានលះបង់គ្រប់យ៉ាងដើម្បីអ្នក?

ស្នេហាដែលមានតែការសម្តែង​បោកប្រាស់​ មនោសញ្ចេតនា​ក្លែងក្លាយ​ កុហកលួចលាក់ឥតឈប់ឈរ​...អ្នកអាចនឹងសប្បាយ​ក្នុងការបោកចិត្តមនុស្សស្រីម្នាក់ឱ្យវង្វេងជាមួយនឹងភាពមិនចេះគ្រប់គ្រាន់របស់ខ្លួនឯង​ រហូតដល់ភ្លេចថា ត្រូវធ្វេីឱ្យមនុស្សស្រីម្នាក់ដែលស្រឡាញ់អ្នកបំផុត ត្រូវគេងយំយ៉ាងតឹងចិត្តតែម្នាក់ឯង។

មនុស្សស្រីម្នាក់ដែលស្រឡាញ់អ្នកខ្លាំង តែនាងបែរជាត្រូវមកសម្ងំខូចចិត្ត​ព្រោះភាពអាត្មានិយមរបស់អ្នក​ ហេីយក៏ត្រូវចំណាយពេលវេលាអស់រាប់ខែ រាប់ឆ្នាំដេីម្បីបំភ្លេចមនុស្សម្នាក់ដែលនាងស្រឡាញ់ខ្លាំងបំផុត​ទៅវិញ។

E6665d4f55490670868fd8d4a3d5322d

អ្នកគឺជាមនុស្សម្នាក់ដែលនាងស្រឡាញ់ខ្លាំង ហេីយក៏ជាមនុស្សម្នាក់ដែលហ៊ានក្បត់ចិត្តនាងយ៉ាងឈាមត្រជាក់បំផុត​ នេះឬ អ្វីអ្នកបានតបស្នងចំពោះក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់នាង?

នាងលះបង់គ្រប់យ៉ាង​ ស្រឡាញ់បំផុត​ ស្មោះត្រង់​ បារម្ភ​ យកចិត្តទុកដាក់​ គិតដល់អ្នកមុនខ្លួននាងទៅទៀត​ តែងតែធ្វេីឱ្យអ្នកមានអារម្មណ៍ថាពិសេសជាងអ្នកដទៃ​ តែនាងបែរជាទទួលបានមកវិញត្រឹមការឈឺចាប់ពីអ្នក​។

មកដល់ពេលនេះ វេលានេះ នាងក៏មានអារម្មណ៍ថាឆ្អែតឆ្អន់​ ទោះស្រឡាញ់យ៉ាងណា ក៏បន្តទ្រាំជាមួយភាពផិតក្បត់របស់អ្នកម្តងហេីយ​ ម្តងទៀត​លែងបានដែរ។​ កន្លង​មកនាងក៏ធ្លាប់លេីកលែងច្រេីនរាប់មិនអស់​ លេីកនេះលេីកចុងក្រោយម្តងទៀត ដែលនាងព្រមលេីកលែង​

តែមិនព្រមបន្តនៅក្បែរអ្នកទៀតនោះ​ឡើយ។

60b86921fcb5ea77bb1585f9a701f82e

កំហុសទាំងអម្បាលម៉ាន​ ភាពឈឺចាប់ដែលនាងទទួលបាន​ នាងលេីកលែងឱ្យ​ ហេីយអញ្ជេីញទៅចុះ​ ទៅតាមផ្លូវរបស់អ្នកចុះ​ ខ្ញុំលែងចង់ខាតពេល​ ខាតក្តីស្រឡាញ់​ជាមួយនឹងមនុស្សដូចជាអ្នកទៀតហើយ ថ្ងៃណាមួយអ្នកនឹងនឹកឃេីញខ្ញុំ ហើយអ្នកនឹងដឹងថា អ្នកមិនគួរធ្វេីទង្វេីមិនគប្បីដាក់មនុស្សស្រីដែលស្រឡាញ់អ្នកបំផុតដូចជាខ្ញុំនេះទេ​ ព្រោះក្តីស្រឡាញ់ដែលខ្ញុំមានឱ្យអ្នក​ អ្នកមិនអាចរកវាបានពីរដងក្នុងមួយជីវិតនេះឡើយ...។

ថ្ងៃដែលអ្នកនឹកឃើញខ្ញុំ ឃើញតម្លៃរបស់ខ្ញុំ តែខ្ញុំលែងនៅក្បែរឱ្យអ្នកមកសុំទោសទៀតហើយ ថ្ងៃដែលអ្នកចង់ស្រឡាញ់ មើលថែខ្ញុំ តែសុំទោស ថ្ងៃនោះហើយ ជាថ្ងៃដែលខ្ញុំអស់ចិត្តពីអ្នកយ៉ាងពិតប្រាកដ ពីមនុស្សស្រីល្ងង់ម្នាក់នេះ ដែលធ្លាប់ស្រឡាញ់អ្នកខ្លាំង តែលែងល្ងង់ឱ្យអ្នកធ្វើបាបចិត្តទៀតហើយ៕

A2ef0d17cbccff6541370f159866acba

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ