លេខកូដសម្ងាត់ទូរសព្ទដៃដែលអ្នកដាក់ នឹងបង្ហាញពីបុគ្គលិកលក្ខណៈ និងអត្តចរិតពិតរបស់អ្នក

ជាធមម្មតា ទូរសព្ទដៃរបស់យើងម្នាក់ៗ តែងតែដាក់លេខកូដសម្ងាត់​ដែលអ្នកដទៃមិនអាចស្មានដឹង ដើម្បីរក្សានូវរឿងឯកជនរបស់ខ្លួនឯង។ តោះ! សាកល្បងទស្សន៍ទាយទាំងអស់គ្នា ដើម្បីដឹងថា អ្នកជាមនុស្សបែបណា តាមរយៈលេខកូដសម្ងាត់ទូរសព្ទដៃរបស់អ្នក។

តើអ្នកទម្លាប់ដាក់លេខកូដសម្ងាត់ទូរសព្ទដៃរបស់អ្នក ដូចទៅនឹងលេខអ្វី?

ក. ដាក់លេខថ្ងៃខែឆ្នាំកំណើតខ្លួនឯង

ខ. ដាក់លេខថ្ងៃខែឆ្នាំកំណើតមនុស្សជាទីស្រឡាញ់

គ. លេខប្លែកៗ មិនដឹងបានមកពីណា

ឃ. លេខកូដសម្ងាត់ផ្លាស់ប្ដូរជាប្រចាំ

How To Unlock IPhone When You Forgot IPhone Password

តោះ! ទៅផ្ទៀងមើលចម្លើយ និងសេចក្ដីលម្អិតនៅខាងក្រោមនេះ ៖

ក. អ្នកជាមនុស្សដ៏សាមញ្ញ

រឿងដំបូងដែលត្រូវនិយាយអំពីអ្នកគឺ អ្នកជាមនុស្សខ្ជិលច្អុស។ ម្យ៉ាងទៀត អ្នកក៏ជាមនុស្សដែលពូកែភ្លេចភ្លាំងផងដែរ ដូច្នេះគ្រាន់តែប្រើអ្វីដែលធ្លាប់ស្គាល់ដើម្បីងាយស្រួលចាំតែប៉ុណ្ណោះ។ អ្នកពិតជាមិនចេះខ្វល់ខ្វាយអ្វីច្រើនទេ មានផាសុកភាពជាមួយមិត្តភក្តិ និងមនុស្សជុំវិញ។ អ្នកមិនដែលប្រុងប្រយ័ត្ន ឬគិតក្នុងការការពារពីមនុស្សក្បែរខ្លួនឡើយ។

អាចនិយាយបានថា អ្នកគឺជាមនុស្សដែលមានភាពរួសរាយរាក់ទាក់ ពូកែលេងសើច ដែលត្រូវបានមនុស្សគ្រប់គ្នានៅក្បែរស្រលាញ់រាប់អាន។ ទោះយ៉ាងណាក៏ដោយ ពេលខ្លះវាអាចបង្កបញ្ហាដល់ខ្លួនឯងទៅវិញ ជាពិសេសជាមួយមនុស្សដែលមានចិត្តខ្មៅងងឹត ដែលតែងតែចង់បង្កគ្រោះថ្នាក់ដល់អ្នក។

សរុបសេចក្ដី ដំបូន្មានសម្រាប់អ្នក គឺត្រូវប្រយ័ត្នបន្តិចវានឹងមិននាំគ្រោះថ្នាក់ ឬបញ្ហាដល់ខ្លួនឯង ហើយក៏កុំលេងសើចច្រើនពេក ត្រូវច្បាស់លាស់ផងដែរ។

ខ. អ្នកជាមនុស្សពោរពេញដោយមនោសញ្ចេតនា

Bestie Mat Khau 04 20160315125922

អ្នកគឺជាមនុស្សដែលមានមនោសញ្ចេតនាជ្រាលជ្រៅ។ ទោះបីជារូបរាងរបស់អ្នកប្រហែលជាស្ងប់ស្ងាត់បន្តិចមែន ប៉ុន្តែនៅផ្នែកខាងក្នុងរបស់អ្នក គឺល្អណាស់ តែងតែគិតដល់អ្នកដទៃជានិច្ច។ មនុស្សដែលអ្នកស្រលាញ់មិនមានច្រើន និងមិនសាមញ្ញទេតែពេលអ្នកស្រលាញ់វានឹងស្មោះត្រង់ខ្លាំងណាស់។

ទោះយ៉ាងណាក៏ដោយ ភាពទន់ខ្សោយរបស់អ្នក គឺរាងឈ្លើយបន្តិច ហើយក៏ងាយរងទុក្ខ និងធ្វើទារុណកម្មអស់រយៈពេលជាយូរមកហើយ នៅពេលមានស្នាមរបួសនៅក្នុងបេះដូងរបស់អ្នក។ នេះពិបាកក្នុងការផ្លាស់ប្តូរ ប៉ុន្តែអ្នកនៅតែគួរស្រឡាញ់ខ្លួនឯងបន្តិចបន្តួច។ ការមានមនោសញ្ចេតនាជ្រាលជ្រៅមិនមែនជារឿងល្អទេ។

គ. អ្នកជាមនុស្សមានភាពទាក់ទាញ

Bestie Mat Khau 01 20160315125658

បុគ្គលិកលក្ខណៈរបស់អ្នកពិតជាគួរឱ្យចាប់អារម្មណ៍ និងគួរឱ្យអស់សំណើច។ ប្រហែលជានៅក្នុងការទំនាក់ទំនង ពេលខ្លះអ្នកមានវិធីនិយាយ ដោយសម្ដៅឆៅ បន្តិច ប៉ុន្តែនេះធ្វើឱ្យមនុស្សគ្រប់គ្នាសើច ហើយធ្វើឱ្យបុគ្គលិកលក្ខណៈរបស់អ្នកកាន់តែពិសេស។

អ្នកហាក់ដូចជាមានមិត្តភក្តិច្រើន ហើយអ្នករាល់គ្នាក៏ចូលចិត្តលេងជាមួយអ្នកដែរ។ អ្នកពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ប៉ុន្តែសូមដឹងពីកម្រិតមធ្យមនៅពេលចាំបាច់ផង ពីព្រោះមិនមែនអ្វីៗទាំងអស់អាចលេងសើចបានទេ។

ឃ. អ្នកជាមនុស្សស្ងប់ស្ងាត់

Bestie Mat Khau 02 20160315125750

អ្នកពិតជាល្អិតល្អន់ និងប្រុងប្រយ័ត្នបំផុត។ ការគិតរបស់អ្នក ដាក់ដូចជាស្មុគស្មាញណាស់ មិនងាយស្រួលក្នុងការទស្សន៍ទាយដឹងទេ។ នៅចំពោះមុខអ្នកដទៃ អ្នកគឺជាមនុស្សដែលមានភាពច្របូកច្របល់ និងមិនអាចទាយទុកជាមុនបាន ដូច្នេះមិនមែនគ្រប់គ្នាចង់រាប់អានគ្នាជាមួយអ្នកឡើយ ជាពិសេសគឺ ពេលជួបមុខគ្នាដំបូង។

អ្នកមិនមានមិត្តភក្តិច្រើនទេ ប៉ុន្តែមនុស្សដែលអ្នកសម្រេចចិត្តលេងជាមួយ គឺជិតស្និទ្ធណាស់។ អាចនិយាយបានថា អ្នកជាមិត្តល្អ និងគួរឱ្យទុកចិត្តខ្លាំងណាស់ តែងតែក្លាយជាអ្នកមានគុណសម្រាប់អ្នកដទៃនៅពេលចាំបាច់៕

ប្រភព ៖ Bestie / ប្រែសម្រួល ៖ Knongsrok