ពិតជាអស្ចារ្យ! អ្នកវិទ្យាសាស្ត្រអះអាងថា ការមើលប្រុសស្អាតៗ សង្ហា នឹងជួយបង្កើនការចងចាំដល់ស្ត្រី

តាមរយៈការស្រាវជ្រាវ អ្នកជំនាញមកពីប្រទេសកូរ៉េបានរកឃើញបញ្ហាគួរឱ្យចាប់អារម្មណ៍មួយ ដែលបង្ហាញថា ការមើលបុរសសង្ហា ក៏អាចជួយបង្កើនការចងចាំដល់មនុស្សស្រី និងបង្កើនលទ្ធផលនៃការសិក្សាផងដែរ។

ថ្មីៗនេះ តាមរយៈកម្មវិធី Koreaboo និងកម្មវិធី “ របកគំហើញក្នុងជីវិត” អ្នកជំនាញបានចេញផ្សាយលទ្ធផលស្រាវជ្រាវ ដែលធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដែលនោះគឺការមើលបុរសសង្ហារពេលកំពុងសិក្សា អាចជួយបង្កើនមុខងារនៃការចងចាំដល់ស្ត្រី។

Goc Tranh Cai Trai Dep Lieu Co Thich Con Gai Nhan Sac Binh Thuong Fe5c30

ដូច្នោះហើយ តាមរយៈការស្ទង់មតិ និងការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានរកឃើញថាការក្រឡេកមើលបុរសសង្ហាអាចជួយឱ្យនាងកាន់តែឆ្លាត និងការសិក្សាកាន់តែល្អប្រសើរ។

ជាពិសេសអ្នកវិទ្យាសាស្ត្របានស្ទាបស្ទង់ និងសិក្សាលើស្ត្រីវ័យកណ្តាល ដោយមានជំហានជាក់លាក់ដូចតទៅ ៖

ដំបូងស្ត្រីទាំងនេះត្រូវបានអ្នកជំនាញស្នើសុំឱ្យទន្ទេញចាំឈ្មោះរបស់តួអង្គទាំងនោះ (តាមដែលអាចធ្វើទៅបាន) ក្នុងរយៈពេលប្រហែល ១ នាទី។ ស្ត្រីដែលត្រូវបានស្ទង់មតិ បន្ទាប់មកបានចូលទៅក្នុងជុំសាកល្បងទីពីរ។ នៅក្នុងការធ្វើតេស្តនេះ អ្នកស្រាវជ្រាវនឹងបង្ហាញរូបថតរបស់បុរសសង្ហាម្នាក់ ហើយសុំឱ្យពួកគេចងចាំឈ្មោះរបស់តួអង្គ។ ។ នៅចុងបញ្ចប់លទ្ធផលបានបង្ហាញថា បន្ទាប់ពីក្រឡេកមើលរូបថតពួកគេមានចម្លើយត្រឹមត្រូវ ២ - ៤ ។

Khoa Hoc Chung Minh Ngam Trai Dep Giup Con Gai Thong Minh Hoc Gioi 1823a5

របកគំហើញនេះត្រូវបានអ្នកវិទ្យាសាស្ត្រផ្ទៀងផ្ទាត់ តាមរយៈការត្រួតពិនិត្យខួរក្បាលរបស់ស្ត្រី ដែលត្រូវបានស្ទង់មតិ។ ដូច្នោះហើយនៅពេលដែលស្ត្រីក្រឡេកមើលរូបថតរបស់បុរសសង្ហា រលកខួរក្បាលរបស់ពួកគេហាក់ដូចជាសកម្មជាងធម្មតា។

អ្នកវិទ្យាសាស្ត្រម្នាក់នៅក្នុងក្រុមស្រាវជ្រាវបាននិយាយថា “ តាមរយៈការពិសោធន៍នេះ យើងអាចបញ្ជាក់បានថា ការធ្វើសកម្មភាពនៃដុំសាច់ក្នុងខួរក្បាលទាក់ទងនឹងការចងចាំ” ។

ក្រៅពីនេះ លោកបណ្ឌិតសឺនសឺនហាន (អ្នកជំនាញផ្នែកខួរក្បាល) ក៏បានធ្វើការអត្ថាធិប្បាយផងដែរថា “ ក្រឡេកមើលរូបថតរបស់បុរសសង្ហា ធ្វើឱ្យអារម្មណ៍របស់មនុស្សម្នាក់មានភាពប្រសើរឡើង ហើយជាការពិត នេះនឹងជះឥទ្ធិពលវិជ្ជមានដល់ខួរក្បាល” ។

Khoa Hoc Chung Minh Ngam Trai Dep Giup Con Gai Thong Minh Hoc Gioi B0af8c

យ៉ាងណាក៏ដោយអ្នកជំនាញក៏បានបង្ហើបឱ្យដឹងថា បញ្ហានេះគឺផ្ទុយស្រឡះពីមនុស្សប្រុស ពោលគឺពេលក្រឡេកមើលរូបថតស្រីស្អាត ការចងចាំរបស់សុភាពបុរសមិនត្រឹមតែមិនមានភាពប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងអាចកាត់បន្ថយការផ្តោតអារម្មណ៍របស់ពួកគេទៀតផង។

ហើយមិនត្រឹមតែប៉ុណ្ណឹងទេ យោងតាមអ្នកជំនាញ ការមើលបុរសសង្ហាក៏អាចជួយស្ត្រីកាត់បន្ថយភាពតានតឹង ជួយឱ្យអាយុវែង ថែមទាំងធ្វើឱ្យមុខងាររំលាយអាហារប្រសើរឡើងផងដែរ ... ដូច្នេះបង្ហាញឱ្យដឹងថា ប្រុសសង្ហាមានគុណសម្បត្តិច្រើន ដែលអាចនាំមកនូវអត្ថប្រយោជន៍ដ៏អស្ចារ្យដល់ស្ត្រី៕

4e3d71aba27bd0865c380a0deb04ca0f

ប្រភព ៖ Bestie / ប្រែសម្រួល ៖​ Knongsrok