ជ្រើសរើស​ដប​ថ្នាំ​វេទមន្ត​មួយ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត​ក្នុង​ជីវិត

​អនាគត​គឺ​ជា​អាថ៌កំបាំង​ដែល​គ្មាន​នរណា​ម្នាក់​ទស្សន៍ទាយ​ទុក​ជា​មុន​បាន​ឡើយ ប៉ុន្តែ​យើង​អាច​ដឹង​នូវ​តម្រុយ​ខ្លះ​បាន ​ផ្អែក​តាម​ការ​ខិតខំ​ប្រឹងប្រែង​មួយ​ចំនួន​និង​គោលដៅ​ដែល​បាន​រៀបចំ​នៅ​ពេល​បច្ចុប្បន្ន​នេះ។

យ៉ាង​ណា​អ្នក​ក៏​រមែង​ជួប​នូវ​រឿងរ៉ាវ​លំបាក​ជា​បន្តបន្ទាប់ ហើយ​ពាក្យ​លើក​ទឹក​ចិត្ត សារ​គំនិត​ល្អៗ​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ការ​បំផុត​នៅ​ពេល​នេះ។ ចូរ​ជ្រើសរើស​ដប​ថ្នាំ​វេទមន្ត​មួយ ដើម្បី​ទទួល​បាន​សារ​ដូច​ខាង​ក្រោម៖

ដប​ថ្នាំ​វេទមន្ត​ទី ១

1

អ្វីៗ​មិន​ងាយ​ស្រួល​ទេ ពេល​ខ្លះ​រមែង​តែង​ជួប​រឿង​លំបាក ហើយ​ចំណង់​ខ្លះ​ដែល​យើង​ចង់​បាន​ក៏​សម្រេច​មិន​បាន។ នៅ​ស្ថានភាព​ខ្លះ យើង​ពិត​ជា​ពិបាក​នឹង​ឆ្លងកាត់ សឹង​តែ​ចង់​បោះបង់​ម្តងៗ​ហើយ យ៉ាង​ណា​រឿង​ខ្លះ​អ្នក​ត្រូវ​ចាំ​ថា ក្រៅ​ពី​ការ​ខិតខំ​ហើយ គឺ​មាន​តែ​រង់ចាំ​ពេលវេលា​និង​សំណាង​តែ​ប៉ុណ្ណោះ។

ព្រះ​អាទិត្យ​ដែល​លិច​បាត់​ហើយ ក៏​ថ្ងៃ​ស្អែក​គង់​តែ​រះ​ឡើង​វិញ ប្រៀប​បាន​នឹង​ជីវិត មិន​ចេះ​តែ​ធ្លាក់​រហូត​នោះ​ទេ បើ​អ្នក​នៅ​មាន​ក្តី​សង្ឃមឹ​និង​បន្ត​ខិតខំ នោះ​ភាព​ជោគជ័យ ក៏​ដូច​ជា​ផ្លែផ្កា​នឹង​ឈាន​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ។ អ្នក​ជា​មនុស្ស​រឹងមាំ ឆ្លាតវៃ បែប​នេះ​រឿង​ល្អៗ​ជា​ច្រើន​នឹង​ចូល​មក​ក្នុង​ជីវិត​អ្នក ដោយ​ត្រូវ​ការ​តែ​ពេលវេលា​ប៉ុណ្ណោះ ចូរ​អត់ធ្មត់​បន្តិច​ទៅ។

ដប​ថ្នាំ​វេទមន្ត​ទី ២

2

អ្នក​ហាក់​រង់ចាំ​រឿង​ណា​មួយ​យូរ​ណាស់​មក​ហើយ​មែន​ទេ ហើយ​វា​ហាក់​មិន​ទាន់​ឃើញ​លេច​ចេញ​មក​ទាល់​តែ​សោះ។ ការ​ផ្លាស់ប្តូរ​វិជ្ជមាន មិន​ចេះ​តែ​កើត​មាន​ឡើង​នោះ​ទេ ប្រសិន​បាន​ជួប​ប្រទះ​ហើយ ចូរ​ក្តោបក្តាប់​ឲ្យ​បាន​ល្អ និង​ប្រើ​ពេលវេលា​នោះ​ឲ្យ​បាន​ជា​ផល​ដល់​ជីវិត​ច្រើនៗ​ផង។

ចូរ​បន្ត​ភាព​រីករាយ​ទាំង​ខាង​ក្នុង​និង​ខាង​ក្រៅ​នៃ​រាងកាយ​របស់​អ្នក ហើយ​ត្រៀម​ខ្លួន​ទៅ ដំណាក់​កាល​ល្អ​បំផុត​នៃ​ជីវិត​កៀក​នឹង​ចូល​មក​ដល់​ហើយ។

ដប​ថ្នាំ​វេទមន្ត​ទី ៣

3

អនាគត​របស់​អ្នក​បែប​ណា វា​ស៊ីសង​លើ​សកម្មភាព​ដែល​អ្នក​កំពុង​ធ្វើ​នៅ​ពេល​នេះ​ហ្នឹង​ហើយ។ អ្នក​មើល​ទៅ​ជា​មនុស្ស​មាន​មនោសញ្ចេតនា ​ដែល​ជាប់​ជំពាក់​នឹង​អតីតកាល​ដ៏​ច្រើន ហើយ​អ្នក​បាន​អនុញ្ញាត​ឲ្យ​វា​នៅ​លង​បន្លាច​អ្នក មិន​ឲ្យ​រស់នៅ​ជាមួយ​ភាព​រីករាយ​ក្នុង​បច្ចុប្បន្នកាល។

តាម​ពិត​ទៅ​មាន​រឿង​វិជ្ជមាន​ជា​ច្រើន បាន​នឹង​កំពុង​ស្ថិត​នៅ​ផ្លូវ​ខាង​មុខ​នៃ​ជីវិត​របស់​អ្នក មិន​ថា​តែ​ទ្រព្យសម្បត្តិ ស្នេហា និង​មិត្តភាព តែ​ដោយសារ​អ្នក​បំភ្លេច​អតីតកាល​អាក្រក់​មិន​បាន ទើប​ធ្វើ​ឲ្យ​អ្នក​ខ្លាច ខ្លាច​ក្រែង​នឹង​ការ​ផ្តោត​ទៅ​លើ​រឿង​ថ្មី៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក