តាមដំណាលពីចាស់បុរាណតៗគ្នាបានជឿថា ប្រសិនមានសញ្ញា ៤ នេះកើតឡើងនៅជុំវិញបរិវេណផ្ទះ ឬមកខាងក្នុងផ្ទះរបស់អ្នក នោះលាភសំណាងបាននឹងកំពុងគោះទ្វារចូលមកក្នុងជីវិតរបស់អ្នក។
៤) មានសត្វបក្សីច្រៀងអឹងកងនៅជុំវិញផ្ទះ
រៀងរាល់ព្រឹកព្រលឹមចំណាំមើលបើមានសត្វបក្សីស្រែងច្រៀងអឺងកងជុំវិញផ្ទះ នោះគឺជាសញ្ញាល្អ។ វាបានបង្ហាញថាគ្រួសាររបស់អ្នកគឺមានតែរឿងសប្បាយ ចម្រុងចម្រើន ហើយបើជួបមិនល្អទាំងឡាយក៏អាចដោះស្រាយបានដែរ។
ជាពិសេសអ្នកមានអាជីវកម្ម ក៏រមែងទទួលបានការសហការល្អជាមួយដៃគូ និងទទួលបានការគាំទ្រពីអតិថិជន ហើយសមាជិកគ្រួសារដែលមានបម្រើការងារក៏រមែងទទួលបានការឲ្យតម្លៃនិងស្រលាញ់ពីថ្នាក់លើ។
៣) ឆ្កែរត់ចូលផ្ទះ
តាមចាស់បុរាណដំណាលមកថា ឆ្កែគឺជានិមិត្តរូបតំណាងឲ្យភាពស្មោះត្រង់ ហើយជារឿយៗរូបចម្លាក់ឆ្កែថ្មត្រូវបានគេដាក់តម្កល់នៅខ្លោងទ្វារវត្ត ឬផ្ទះគ្រួសារអភិជន។ នៅពេលដែលឆ្កែរត់ចូលផ្ទះ ស្មើនឹងមានរឿងល្អរត់ចូលមកក្នុងគ្រួសារយើងអ៊ីចឹងដែរ ពោលគឺវានាំភាពសុខដុម នាំទ្រព្យសម្បត្តិ និងសុភមង្គល។
២) ឆ្មាសម្បុរលឿងរត់ចូលផ្ទះ
អ្នកខ្លះគិតថាឆ្មារត់ចូលផ្ទះជាប្រផ្នូលមិនល្អ យ៉ាងណាសម្រាប់ឆ្មាសម្បុរលឿងគឺអត់ទេ វាមានអត្ថន័យខុសពីនោះវិញ។ ដោយឆ្មាសម្បុរលឿងតំណាងឲ្យសំណាង ប្រសិនវារត់មកផ្ទះអ្នកមានន័យថានាំសំណាងឲ្យអ្នកហើយ។
១) ដើមឈើធំៗដុះជុំវិញផ្ទះ
ប្រសិនមានដើមឈើដុះពន្លក រីកលូតលាស់បែកមេឃសាខាកាន់តែច្រើននៅក្នុងបរិវេណផ្ទះ នោះប្រៀបបាននឹងការនាំខ្យល់ល្អចូលមកក្នុងផ្ទះ ហើយនាំឲ្យជីវិតជួបតែរឿងសប្បាយច្រើនជាងទុក្ខ។
ប្រសិនបើអ្នកកំពុងរៀបចំដាំដើមឈើ សូមជ្រើសរើសប្រភេទដើមឈើដែលមានស្លឹកមូល ហើយពេញ អាចពណ៌បៃតងរាងក្រមៅ នោះតំណាងឲ្យនិមិត្តរូបនៃទ្រព្យសម្បត្តិនិងលាភសំណាង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក