នៅពេលដែលមនុស្សស្រីសម្រេចចិត្ត បញ្ចប់ទំនាក់ទំនង មិនមែនព្រោះតែនាងក្លាហានទេ តែមកពីនាងអស់សង្ឃឹម និងឆ្អែតចិត្តខ្លាំង!

ធាតុពិតរបស់មនុស្សស្រីនៅក្នុងរឿងស្នេហា គឺនាងតែងតែលះបង់ពីតិចទៅច្រើន ទៅតាមអារម្មណ៍ និងសេចក្ដីស្រឡាញ់ដែលនាងមានចំពោះមនុស្សម្នាក់នោះ។ ហើយការលះបង់របស់នាង គឺគ្រប់យ៉ាង មិនថាសម្រស់ ពេលវេលា ឬអ្វីនោះឡើយ នាងតែងតែព្យាយាមផ្ដល់ឱ្យមនុស្សដែលនាងស្រឡាញ់ដោយគ្មានល័ក្ខខណ្ឌ។

លើសពីនេះ ចំពោះមនុស្សដែលនាងស្រឡាញ់ នាងក៏តែងតែព្យាយាមអត់ធ្មត់ សង្ក់តចិត្ត លះបង់ អត់ឱន​ និងអភ័យរាល់ទោសកំហុសដោយមិនដែលចងចិត្តទុកនោះឡើយ។ ព្រោះតែពាក្យថាស្រឡាញ់ នាងខ្លាចបំផុតគឺការបែកបាក់ នាងខ្លាចបាត់បង់ ទើបនាងខំថែរក្សា មិនថាទំនាក់ទំនងប្រុងនឹងបែកប៉ុន្មានដងទេ ក៏នាងនៅតែព្យាយាមផ្សះផ្សាឡើងវិញ។

1578227d8cc7afefe3ed6270dded6b5b

ជាការពិត មនុស្សស្រីទន់ជ្រាយណាស់ចំពោះស្នេហា នាងមិនមានភាពរឹងមាំក្នុងការបែកបាក់នោះឡើយ នាងតែងតែខ្លាចបំផុតគឺ ការសាងទំនាក់ទំនង ចំណាយពេលជាច្រើនមកជាមួយគ្នា តែបែរជាត្រូវបែកបាក់ទៅវិញ។ ប៉ុន្តែប្រសិនបើថ្ងៃណាមួយនាងបែរជាព្រមបែកចែកផ្លូវគ្នា ព្រមដើរចេញពីជីវិតរបស់អ្នក នោះមិនមែនមានន័យថា ព្រោះតែនាងមានភាពក្លាហានក្នុងការបែកគ្នា ឬរឹងមាំហ៊ានប្រឈមមុខនឹងការឈឺចាប់នោះឡើយ។

D0450e7667bf53511a66f78b113db678

តែការដែលនាងព្រមដើរចេញ គឺព្រោះតែនាងអស់សង្ឃឹមជាមួយនឹងទំនាក់ទំនងមួយនេះ នាងឆ្អែតជាមួយនឹងសេចក្ដីស្រឡាញ់ដែលនាងបានលះបង់ទៅឱ្យអ្នក តែទទួលបានមកវិញតែភាពឈឺចាប់ ទឹកភ្នែកតែម្នាក់ឯង នាងហត់នឿយ ហើយក៏គ្មានកម្លាំងកំហែង និងសេចក្ដីស្រឡាញ់ឯណាដើម្បីបន្តសម្រាប់មនុស្សដែលមិនឱ្យតម្លៃនាង មិនដែលមើលឃើញពីភាពសំខាន់របស់នាងនោះឡើយ ហើយនាងក៏មិនមានពេលដើម្បីចំណាយជាមួយនឹងស្នេហាមួយដែលមិនមានលទ្ធផលល្អបែបនេះដែរ។

មនុស្សស្រីនាងខ្លាចណាស់ការបែក ព្រោះនាងខ្លាចរងការឈឺចាប់ តែបើដល់ពេលមួយដែលនាងទ្រាំទ្រលែងបាន នាងឆ្អែតចិត្ត នាងអស់សង្ឃឹមនឹងបន្តការស្រឡាញ់ជាមួយនឹងអ្នក នោះនាងក៏ព្រមដើរចេញទាំងឈឺចាប់ ដើរចេញដោយស្ងៀមស្ងាត់ផងដែរ៕

Ec680ceb2be7d822ea5342a6cebeada0

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ