ដៃគូជីវិតល្អ! បុរសល្អ! នឹងមិនទុកប្រពន្ធ ឬមនុស្សខ្លួនស្រឡាញ់ចោលឡើយ​ ជាពិសេសក្នុងកាលៈទេសៈទាំង ៣ នេះ

ស្ត្រីរឹងមាំនៅខាងក្រៅ តែផ្នែកខាងក្នុងរបស់នាង គឺទន់ជ្រាយខ្លាំងណាស់ ទោះនាងរឹងមាំប៉ុនណា ក៏នាងនៅតែត្រូវការការស្រឡាញ់ យកចិត្តទុកដាក់ និងមើលថែពីមនុស្សក្បែរខ្លួនដេរ ជាពិសេសគឺមនុស្សដែលនាងស្រឡាញ់។ ដូច្នេះក្នុងនាមជាដៃគូជីវិតដ៏ល្អ ជាបុរសល្អ ជាស្វាមីល្អ ដាច់ខាតនឹងមិនទុកមនុស្សស្រីដែលខ្លួនស្រឡាញ់ ឬប្រពន្ធចោលឡើយ ជាពិសេសគឺពេលដែលនាងស្ថិតក្នុងស្ថានភាពទាំង៣ខាងក្រោមនេះ។

1. ពេលមានការលំបាក អស់សង្ឃឹម

150605073_1134145550359474_917399958661460526_n

ជីវិតមិនងាយស្រួលទេ មនុស្សគ្រប់គ្នានឹងមានការលំបាក។ នៅពេលប្រឈមមុខនឹងអ្វីមួយ ដូចនេះស្ត្រីនឹងមានអារម្មណ៍ថាគ្មានទីពឹង និងអយុត្តិធម៌បំផុត។ ត្រង់ចំណុចនេះមនុស្សដំបូងដែលនាងគិតគឺសង្សារ ឬស្វាមីរបស់នាង។

ក្នុងនាមអ្នកជាដៃគូ ឬជាស្វាមីរបស់នាង សូមកុំទុកនាងចោលឱ្យប្រឈមមុខនឹងបញ្ហា ការអស់សង្ឃឹមតែម្នាក់ឯង។ ហើយកុំបន្ទោសនាង ត្រូវនិយាយអ្វីដែលគួរឱ្យអស់សំណើច លើកទឹកចិត្ត ធ្វើឱ្យនាងសប្បាយចិត្ត និងមានសង្ឃឹមឡើងវិញ។ ជួយនាងឱ្យបោះបង់ចោលរឿងអាក្រក់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ វិធីនេះនាងនឹងលែងខកចិត្ត និងអស់សង្ឃឹមទៀតហើយ។

2. ពេលឈឺ

150443150_1134145553692807_2885336674703244137_n

ពេលឈឺមនុស្សគ្រប់គ្នាងាយនឹងអស់កម្លាំងចិត្ត និងរំជួលចិត្តយ៉ាងខ្លាំង ជាពិសេសស្ត្រី។ នៅពេលនាងមានអារម្មណ៍មិនល្អ នាងតែងតែចង់ឱ្យនរណាម្នាក់មើលថែនាងគ្រប់ពេល។ ស្ត្រីងាយនឹងគិតរឿងទុទិដ្ឋិនិយមណាស់នៅពេលដែលនាងឈឺ ឬមិនស្រួលខ្លួន។ ដូច្នេះបុរសត្រូវចំណាយពេលខ្លះដើម្បីអមដំណើរ និងជួយនាងឱ្យឆ្លងកាត់ដំណាក់កាលមួយនេះ កម្លាំងចិត្ត និងការមើលថែពីអ្នក គឺជាឱសថដ៏សក្តិសិទ្ធិបំផុត ដែលអាចជួយនាងឱ្យឆាប់ជាសះស្បើយ។

ក្នុងដំណាក់កាលនេះ សូមឱ្យនាងដឹងថា អ្នកស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះនាង ហើយឱ្យនាងមើលឃើញពីក្តីសង្ឃឹមនៃការរស់នៅដែលធ្វើឱ្យនាងជឿជាក់ថា នាងមិនបានជ្រើសរើសមនុស្សខុសទេ។

3. អំឡុងពេលមានផ្ទៃពោះ

152069556_1135627696877926_6760568205736796023_n

នៅពេលនាងមានផ្ទៃពោះ ស្ត្រីម្នាក់បានរីករាយក្នុងការផ្តល់កំណើតដល់ទារករបស់នាង អំណាចនៃសេចក្តីស្រឡាញ់ទើបនាងព្រមលះបង់គ្រប់បែបយ៉ាងដើម្បីបង្កើតកូនឱ្យអ្នក។ ប៉ុន្តែនាងក៏មានការព្រួយបារម្ភអំពីការក្លាយជាម្តាយជាលើកដំបូង ហើយខ្លាចនាងមិនអាចថែរក្សាខ្លួនឯង និងកូនបាន។

ហេតុនេះហើយនាងក៏ត្រូវការនៅជាមួយអ្នកគ្រប់ពេលបំផុតដែរ។ សូមនៅក្បែរនាងឱ្យបានច្រើនដើម្បីថែរក្សានាងឱ្យបានល្អ កុំព្រងើយកន្តើយនឹងនាង។ អ្នកត្រូវតែចេះលើកទឹកចិត្តប្រពន្ធអ្នករាល់ថ្ងៃ។ នាងច្បាស់ជាសប្បាយចិត្ត ពេលនាងសប្បាយចិត្ត កូនរបស់អ្នកកើតមក ក៏មានអំណោយទាន និងមានសុខភាពល្អផងដែរ៕

ប្រភព ៖ Emdep / ប្រែសម្រួល ៖​ Knongsrok