ទំនាក់ទំនងស្នេហាមិនសុទ្ធតែជ្រើសរើសត្រូវទាំងអស់នោះទេ ខ្លះឆ្លងកាត់ ២-៣ សារក៏នៅតែជួបភាពឈឺចាប់ ហើយហេតុផលគឺមកពីជ្រើសរើសមនុស្សខុស ឬមនុស្សខ្លះមិនត្រូវនឹងប្រភេទដែលយើងចង់បាន។
ប៉ុន្តែសម្រាប់នារីៗប្រសិនណាបានជួបបុរសមាន ១០ ចំណុចនេះហើយ ចូរមើលថែរក្សាគេឲ្យបានល្អទៅ ព្រោះមិនងាយនឹងមានប្រភេទមនុស្សប្រុសបែបហ្នឹងឡើយ ហើយវាបង្ហាញថាគេកំពុងអ្នកស្រលាញ់ខ្លាំងបំផុត៖
១០) បើនៅឆ្ងាយពីគ្នា គាត់តែងតែទៅបង្ហាញវត្តមានមុន មិនឲ្យអ្នកហត់មកជួបគាត់មុនឡើយ
៩) គាត់ត្រៀមខ្លួនរួចរាល់និងមិនខ្លាចក្នុងការបង្ហាញពីទំនាក់ទំនងរវាងអ្នក ទៅកាន់មជ្ឈដ្ឋានខាងក្រៅ មិនថាមិត្តភ័ក្ដិ ឬគ្រួសារ
៨) នៅពេលដែលអ្នកជួបបញ្ហា គាត់តែងតែនៅក្បែរនិងជាអ្នកពិគ្រោះយោបល់ដ៏ល្អបំផុត
៧) ទោះរឿងខ្លះគាត់មិនចូលចិត្ត ឧទាហរណ៍៖ ដូចជាការមើលភាពយន្តបែបរ៉ូមែនទិច ក៏គាត់នៅកំដរអ្នកមើលដល់ចប់ ដោយគ្មានការត្អូញត្អែរ
៦) គាត់ដឹងច្បាស់ពីរបស់របរប្រើប្រាស់របស់អ្នក ដូចជាទំហំខោអាវឬស្បែកជើង
៥) គាត់ចូលចិត្តភាពជិតស្និទ្ធនឹងអ្នក ដូចជាការកាន់ដៃអ្នក អង្អែលសក់អ្នក តែមិនធ្វើលើសពេកនៅខាងក្រៅ
៤) គាត់នឹងមិនទៅខាងក្រៅ ឬទៅកន្លែងណាមួយដែលអ្នកហាមក្នុងគោលបំណងល្អនោះទេ
៣) គាត់ទុកអ្នកដូចជាពិភពលោកទាំងមូល ដែលអាចដើរតួគ្រប់បែបយ៉ាង មិនថាជាមិត្តភ័ក្ដិ បងប្រុស ឬឪពុក
២) គាត់តែងតែខល ឬផ្ញើសារសួរនាំអ្នក ដោយមិនចាំបាច់តែអ្នកផ្ញើមកមុន
១) ត្បិតការដើរ Shopping ជារឿងគួរឲ្យធុញទ្រាន់សម្រាប់បុរស តែគាត់នឹងមិនរុញរាកំដរអ្នកទេ ហើយនឹងមិនធុញទ្រាន់ទេក្នុងការចែករំលែកយោបល់ពាក់ព័ន្ធនឹងអ្វីដែលអ្នកចង់ទិញ៕