មុន​អាយុ ៣០ មនុស្ស​ស្រី​បើមាន​របស់​ទិព្វ​ទាំង ៥ នេះ​ជាប់​ខ្លួន អាច​រាប់​ថា​ជោគជ័យ​ហើយ

បើ​អ្នក​ជា​មនុស្ស​ស្រី តើ​មុន​អាយុ ៣០ ឆ្នាំ អ្នក​ប៉ង​ចង់​ទទួល​បាន​អ្វី​ខ្លះ? ឈ្មោះ​ជា​មនុស្ស​ស្រី​ចាស់​ទុំ ចាស់​គំនិត និង​ឈាន​ទៅ​ដល់​ភាព​ជោគជ័យ​ម្នាក់ តើ​អ្នក​ត្រូវ​ការ​អ្វី​ខ្លះ យើង​ធ្វើ​ការ​បង្ហាញ ៥ ចំណុច​សម្រាប់​មនុស្ស​ស្រី​មុន​ឈាន​ចូល​អាយុ ៣០ ឆ្នាំ​ដូច​ខាង​ក្រោម៖

១) ទទួល​បាន​ការ​សិក្សា​ខ្ពង់ខ្ពស់ និង​ការងារ​ច្បាស់លាស់

5

ស្រ្តី​ត្រូវ​ចងចាំ​ថា ចំណេះដឹង​គឺ​ជា​កត្តា​ដែល​គេ​ហ៊ាន​ឲ្យ​តម្លៃ​អ្នក​ខ្ពស់​បំផុត ហើយ​វា​ជា​ហេតុផល​ចម្បង​មួយ​ដែល​ទាញ​ឲ្យ​អ្នក​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។ ប្រសិន​មុន​អាយុ ៣០ ឆ្នាំ អ្នក​ទទួល​បាន​ការ​សិក្សា​ខ្ពង់ខ្ពស់​មួយ ហើយ​កំពុង​បម្រើ​អាជីព​ក្នុង​ការងារ​សមរម្យ​មួយ ឬ​មាន​របរ​រកស៊ី​ផ្ទាល់​ខ្លួន នោះ​រាប់​ថា​ជា​រឿង​ល្អ​បំផុត។

២) អាច​ដើរ​តាម​ក្តី​ស្រមៃ​ឬ​ចំណង់ចំណូល​ចិត្ត

4

មិន​ថា​តែ​អ្នក​បាន​ប្រលូក​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ​ឬ​ស្ថិត​ក្នុង​ជីវិត​នៅ​លាវ សំខាន់​បំផុត​គឺ​អ្នក​អាច​ដើរ​តាម​ក្តី​ស្រមៃ។ មនុស្ស​ម្នាក់​មាន​ជីវិត​តែ​មួយ​ទេ អ៊ីចឹង​ក្តី​ប្រាថ្នា​ឬ​ចំណង់ចំណូល​ចិត្ត​អ្វី​ដែល​អ្នក​ធ្លាប់​គិត គួរ​តែ​ប្រើប្រាស់​ពេលវេលា​បំពេញ​វា​សម្រាប់​ខ្លួន​ឯង ឧទាហរណ៍៖ ដូច​ជា​ស្រលាញ់​ការ​រៀន​តន្រ្តី​វគ្គ​ខ្លី ឬ​ស្រលាញ់​ការ​វិនិយោគ​លើ​ផ្នែក​ណា​មួយ។

៣) ពង្រឹង​ទំនាក់ទំនង

Working With Papers

នេះ​មិន​សំដៅ​តែ​ក្នុង​ទំនាក់ទំនង​ស្នេហា​មួយ​មុខ​ទេ ទៀត​សោត​រាប់​ទាំង​ទំនាក់ទំនង​ជាមួយ​សាច់ញាតិ មិត្តភក្តិ ឬ​មិត្ត​រួម​ការងារ និង​អ្នក​មាន​ឋានៈ​ខ្ពស់​ជាង​ខ្លួន អ្នក​ត្រូវ​តែ​ដឹង​ច្បាស់​អំពី​របៀបរបប​នៃ​ការ​និយាយ​ស្តី ដែល​ចេញ​មក​ថ្លៃថ្នូរ និង​ធ្វើ​ឲ្យ​គេ​ស្រលាញ់​រាប់​អាន។ ​ត្រូវ​ចាំ​ថា​មនុស្ស​ពូកែ​ទំនាក់ទំនង មិន​ងាយ​ស្លាប់​ក្រឡា​នោះ​ឡើយ។

៤) ចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ

2

អាច​ថា​នៅ​វ័យ​ស្រករ ២០ យើង​ចូលចិត្ត​ដើរ​ចាយ​វាយ តែ​បើ​ចូល​មក​ក្បែរ ៣០ ហើយ​អ្នក​ត្រូវ​តែ​ដឹង​ច្បាស់​ពី​ការ​គណនា​ខ្ទង់​ចំណូល​ចំណាយ ហើយ​ពូកែ​ខាង​សន្សំ​ទើប​រាប់​ថា​ជា​មនុស្ស​ស្រី​ជោគជ័យ។ អ្នក​ខ្លះ​ពូកែ​រក តែ​មិន​ពូកែ​សន្សំ ដល់​មួយ​ឆ្នាំៗ​ចាញ់​ទាំង​អ្នក​រក​បាន​តិច តែ​ពូកែ​សន្សំ​ផង។ ដោយឡែក​បើ​ស្ថិត​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ទៀត​នោះ អ្នក​ត្រូវ​តែ​កាន់​តែ​ពូកែ​លើ​ការ​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​នេះ។

៥) សុទិដ្ឋិនិយម

1

សំដៅ​ដល់​ការ​គិត​វិជ្ជមាន ការ​គិត​ក្នុង​គោលបំណង​ល្អ​សម្រាប់​មនុស្ស​ជុំវិញ​ខ្លួន។ ក្រៅ​ពី​លុយ ក្រៅ​ពី​សុភមង្គល តម្លៃ​របស់​មនុស្ស​គឺ​នៅ​ត្រង់​ការ​ចែករំលែក​ភាព​ជោគជ័យ​ទៅ​កាន់​មនុស្ស​ក្បែរ​ខ្លួន។ បែប​នេះ​បើ​អ្នក​អាច​ជួយ​ខ្លួន​ឯង​បាន ហើយ​អាច​ឈាន​ទៅ​ដល់​ការ​ជួយ​អ្នក​ដទៃ​ទៀត​នោះ មិន​ថា​តិច​ច្រើន​ក៏​រាប់​ថា​ចំណែក​ជោគជ័យ​មួយ​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក