យើងកំពុងស្ថិតក្នុងទំព័រទី ៥ នៃឆ្នាំ ២០២១ ហើយក៏ជឿថាអ្នករាល់គ្នាកំពុងរង់ចាំនៅការផ្លាស់ប្តូរ និងការវិវត្តជាច្រើនក្នុងជីវិតរបស់អ្នក។
ដោយឡែកយើងក៏មានការណែនាំនិងដំបូន្មានមួយចំនួន ដែលចង់ប្រាប់ទៅកាន់អ្នក ប៉ុន្តែសូមធ្វើការជ្រើសរើសស្រោមសំបុត្រ ១ ក្នុងចំណោមស្រោមសំបុត្រទាំង ៦ ហើយទៅផ្ទៀងផ្ទាត់ចម្លើយនៅខាងក្រោម៖
ស្រោមសំបុត្រទី ១
អ្នកនឹងជួបប្រទះនៅស្ថានភាពមួយ ដែលអ្នកមិនច្បាស់ថាធ្លាប់បានសម្រេចពីមុនឬអត់កាលពីអតីតកាល។ ប៉ុន្តែកុំធ្វើអ្វីដោយតក់ក្រហល់និងដាក់សម្ពាធលើខ្លួនឯង ហើយត្រូវដើរតាមបេះដូងនិងការគិតវិជ្ជមានរបស់អ្នក។ ចូរបោះជំហានទៅមុខ ទោះសារនេះមិនទទួលផលដូចដែលគ្រោងទុក ក៏ទទួលបានបទពិសោធន៍មួយបន្ថែមទៀតសម្រាប់ជីវិតរបស់អ្នកដែរ។
ស្រោមសំបុត្រទី ២
ជាទូទៅអ្នកតែងតែជាមនុស្សដែលគិតល្អ ធ្វើល្អ ហើយមិនចេះបង្ហាញអារម្មណ៍លំបាកទៅកាន់អ្នកដទៃទេ។ ប៉ុន្តែក្នុងខែឧសភានេះ អ្នកគួរតែរៀនបើកចិត្តទទួលយកការជ្រោមជ្រែងពីមនុស្សជុំវិញខ្លួនខ្លួន ហើយនេះក៏អាចបង្ហាញឲ្យអ្នកស្គាល់ច្បាស់ថា តើនរណាជាមិត្តពិត និងនរណាជាមិត្តក្លែងក្លាយ ដែលបោះបង់យើងពេលជួបបញ្ហា។
ស្រោមសំបុត្រទី ៣
ចូររីករាយនិងពេញចិត្តនូវអ្វីដែលអ្នកមាន ឃើញដំរីជុះសូមកុំជុះតាមដំរី រហូតដល់ពេលខ្លះធ្វើឲ្យយើងបាត់បង់និងភ្លេចនូវរឿងតូចតាចដែលធ្វើឲ្យយើងទទួលបានភាពរីករាយក្នុងជីវិត។ អ្នកនឹងទទួលបានអ្វីដែលច្រើនជាងការរំពឹងទុក ហើយបញ្ឈប់ចិត្តលោភលន់ទាំងនោះទេ និងត្រឹមតែបន្តការខិតខំប្រឹងប្រែងឲ្យអស់ពីខ្លួន។
ស្រោមសំបុត្រទី ៤
គ្មាននរណាដែលអាចរស់នៅដោយគ្មានក្តីស្រលាញ់បានទេ ហើយក៏ដល់ពេលដែលអ្នកត្រូវយល់អំពីរឿងនេះដែរ។ ចូរកុំខ្លាចក្នុងការបង្កាត់ទំនាក់ទំនងជាមួយនរណាម្នាក់ ហើយត្រូវធ្វើការសម្រេចចិត្តដោយជឿជាក់លើអារម្មណ៍និងបេះដូងខ្លួនឯង។ សេចក្តីស្រលាញ់គឺជារសមួយបន្ថែមទៀត ដែលអាចបន្ថែមរសជាតិជីវិតឲ្យកាន់តែមានន័យ។
ស្រោមសំបុត្រទី ៥
ត្រូវចងចាំថាចំណុចដ៏អាក្រក់បំផុតរបស់មនុស្ស គឺភាពលោភលន់ ហើយចូរបង្ហាញនូវភាពសប្បុរសធម៌ទៅកាន់មនុស្សជុំវិញខ្លួនឲ្យបានច្រើនតាមដែលអាចធ្វើទោបាន។ កុំភ្លេចធ្វើល្អចំពោះខ្លួនអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក។
ស្រោមសំបុត្រទី ៦
អ្នកដែលជ្រើសរើសស្រោមសំបុត្រទី ៦ នេះ គឺជាអ្នកដែលមានសំណាងខ្លាំងណាស់ អ្នកត្រូវចាំថា ប្រសិនពេលនេះអ្នកកំពុងឃើញឧបសគ្គណាមួយនៅលើផ្លូវដែលអ្នកកំពុងដើរ ចូរកុំបោះបង់ផ្ទុយទៅវិញវាជាឱកាសដ៏ល្អមួយទៅវិញទេ។ ហេតុដូច្នេះហើយឧបសគ្គនោះ គឺជាអ្នកណែនាំពិតប្រាកដ ដឹកនាំអ្នកឆ្ពោះទៅរកអ្វីដែលថ្មី និងជាភាពជោគជ័យ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក