កាលពីមួយរយៈកន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមម្មពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយអគារនេះត្រូវបានគេដឹងថាមានរូបរាង ក្បាច់ក្បូររចនាស្រស់ស្អាតបែបខ្មែរអស្ចារ្យមែនទែន។
ហើយពេលនេះផងដែរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក៏បានបង្ហាញឱ្យដឹងផងដែរពីគ្រឿងលម្អសា្ថបត្យកម្មអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលពិតជាមានការរចនាប្លែកបែបខ្មែរមិនខុសពីគម្រោងនោះឡើយ។
យោងតាមហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ជា សុផារ៉ា បានសរសេររៀបរាប់ថា៖ «ខ្ញុំសូមបង្ហាញជូននូវគ្រឿងលម្អសា្ថបត្យកម្មអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដូចខាងក្រោម(នៅមានបន្ត) » ។
គួរឱ្យដឹងផងដែរថា អគារនេះត្រូវបានសាងសង់ចាប់ពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ តាមលិខិតអនុញ្ញាតសាងសង់ និងប្លង់ស្ថាបត្យកម្មលេខ ០៦៨ ដនស/អដន ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់លេខ ០០៩ អសណ/នសណ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០៕