អាយុកាន់តែច្រើនចំណង់ចំណូលចិត្ត និងសកម្មភាពនានាប្រចាំថ្ងៃរបស់អ្នករមែងតែខុសគ្នាបើធៀបនឹងកាលដែលយើងនៅអាយុក្មេងជាងនោះ។
យើងបានឆ្លងកាត់នៅបទពិសោធន៍ជីវិតរាប់មិនអស់ ខ្លះក៏ជាមេរៀនល្អ និងខ្លះក៏ជាមេរៀនដែលគួរតែចងចាំទុកសម្រាប់ថ្ងៃក្រោយ។ កំឡុងអាយុស្រកជាង ២០ ឆ្នាំ និង ៣០ ឆ្នាំ គឺជាពេលវេលាដ៏មានន័យបំផុតសម្រាប់ជីវិតរបស់មនុស្សម្នាក់ៗ បែបនេះយើងសូមធ្វើការប្រៀបធៀបពីភាពខុសគ្នា ដែលអ្នកគួរតែដឹងថាមិនអ្នកឆ្លងកាត់ហើយ ឬមិនទាន់បានឆ្លងកាត់៖
១) មិននិយមកម្សាន្តជាមួយរបស់សប្បាយៗដូចមុនទេ មានអារម្មណ៍ឆាប់នឿយណាយ តែយូរបន្តិចវិលមុខខ្ញាល់
២) ពេលអ្នកដល់អាយុ ៣០ ឆ្នាំ តែងតែទទួលអារម្មណ៍ Surprise តាមរយៈរបស់របរតូច បើទោះបីជាអំណោយទទួលបាននោះមិនមានតម្លៃ ឬរបស់ធំអ្វីក៏ដោយ
៣) ពេលអ្នកដល់អាយុ ៣០ ឆ្នាំ សារពាង្គកាយចាប់ផ្តើមចុះខ្សោយ ធ្វើឲ្យមានជំងឺបៀត.បៀនច្រើនជាងមុន
៤) ពេលអ្នកដល់អាយុ ៣០ ឆ្នាំ នោះអ្នកចូលចិត្តចំណាយពេលចុងសប្តាហ៍ ដោយនៅផ្ទះជាងការចេញទៅកម្សាន្តនៅខាងក្រៅ
៥) ពេលអ្នកដល់អាយុ ៣០ ឆ្នាំ អ្នកយល់ដឹងពីការគ្រប់គ្រងនិងប្រើប្រាស់ហិរញ្ញវត្ថុបានល្អជាងមុន
៦) ពេលអ្នកដល់អាយុ ៣០ ឆ្នាំ អ្នកចាប់ផ្តើមស្រលាញ់ធម្មជាតិច្រើនជាងមុន
៧) អ្នកលែងគេងដល់ថ្ងៃចាំងដូចមុន ហើយទម្លាប់ងើបពីព្រលឹម ទោះគ្មានអ្វីធ្វើក៏ដោយ
៨) អ្នកចាប់ផ្តើមទទួលអារម្មណ៍ មានចុកសន្លាក់ឬផ្នែកតួខ្លួនណាមួយ ដែលមិនរឹងមាំខ្លាំងដូចមុន
៩) អ្នកមានការទំនាក់ទំនង សួរនាំមនុស្សស្គាល់គ្នារាក់ទាក់ខ្លាំងជាងមុន
១០) អ្នកចូលចិត្តនៅម្នាក់ឯងច្រើនជាងមានមិត្តភ័ក្ដិ៕