នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗរមែងកើតមានភាពភ័យ.ខ្លាចណាមួយតាំងពីកំណើត នោះក៏ដោយសារតែពួកគេធ្លាប់ជួបប្រទះនូវរឿងរ៉ាវគួរឲ្យខ្លាច ឬរឿងខ្លះដែលធ្វើឲ្យពួកគេមានការសៅហ្មងចិត្ត និងចងចាំមកទល់សព្វថ្ងៃ។
តាមរយៈរូបភាពមួយសន្លឹក ដែលមានលាយឡំនូវរបស់របរជាច្រើនក្នុងនេះ អាចបង្ហាញចម្លើយពីភាពភ័យខ្លាចក្នុងចិត្តរបស់អ្នក ដោយត្រឹមមើលតាមរយៈរបស់ដំបូងដែលអ្នកបានចាប់អារម្មណ៍៖
១) ប្រសិនអ្នកចាប់អារម្មណ៍ផ្លែស្រ្តប៊េរី
រូបភាពផ្លែស្រ្តប៊េរីដែលស្ថិតនៅចំកណ្តាលរូបភាព និងមានទំហំធំងាយចាប់អារម្មណ៍ គឺជាអត្តសញ្ញាណបង្ហាញថាអ្នកគឺជាប្រភេទមនុស្សដែលខ្លាចគេបដិសេធខ្លាំងបំផុត ជាពិសេសគឺនៅក្នុងរឿងរ៉ាវស្នេហា។
អ្នកអាចជាមនុស្សដែលបារម្ភខ្លាំង គិតខ្លាំង និងព្រួយខ្លាំង រហូតសឹងតែពេលខ្លះ ប៊ិះតែបាត់បង់មនុស្សស្រលាញ់នៅក្បែរខ្លួន។
២) ប្រសិនអ្នកចាប់អារម្មណ៍ក្មេងស្រី
ក្មេងស្រីដែលអង្គុយនៅលើស្មៅ គឺអាចស៊ីជម្រៅបង្ហាញថាអ្នកនៅមានអារម្មណ៍រវើរវាយ ជាមួយរឿងដែលពិបាកនឹងទទួលយកកាលពីនៅកុមារភាព។ អាចថា ដោយសារតែអ្នកកាលនៅក្មេងមិនសូវទទួលបានភាពកក់ក្តៅ ឬត្រូវបានឪពុកម្តាយបោះបង់ចោលរយៈពេលយូរ ហើយនាំឲ្យវាស្ថិតក្នុងការចងចាំរបស់អ្នកមករៀងរហូត។
ប៉ុន្តែអ្នកគប្បីគួរត្រូវគិតថា គ្មានឪពុកម្តាយណាដែលមិនស្រលាញ់កូននោះទេ បែបនេះគួររៀនបើកចិត្តនិងអភ័យទោសប្រសិនអ្នកធ្លាប់ប្រទះនូវបញ្ហានោះ។
៣) ប្រសិនអ្នកចាប់អារម្មណ៍ដើមឈើទាំងពីរនៅសងខាង
ប្រសិនអ្នកសម្លឹងភ្លាម ចាប់អារម្មណ៍ទៅលើដើមឈើទាំងពីរសងខាងមុនគេ នោះអាចបង្ហាញថា អ្នកជាមនុស្សដែលមិនសូវមានចិត្តរឹងមាំ ហើយឆាប់ទទួលយកអារម្មណ៍បាក់ទឹកចិត្ត អាក់អន់ចិត្តពីមជ្ឈដ្ឋានជុំវិញខ្លួនរហ័សបំផុត រហូតដល់ពេលខ្លះធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃទៀតផង។
ដំណោះស្រាយល្អ ប្រសិនអ្នកស្ថិតក្នុងជំពូកនេះ អ្នកគួរតែរៀនគ្រប់គ្រងអារម្មណ៍ឲ្យបានល្អ ហើយព្យាយាមលើកទឹកចិត្តខ្លួនឲ្យបានច្រើន។
៤) ប្រសិនអ្នកចាប់អារម្មណ៍សត្វមេអំបៅ
សត្វមេអំបៅក្នុងរូបនេះ មានន័យថាអ្នកជាមនុស្សដែលចូលចិត្តគិតពីអតីតកាល ហើយរមែងចំណាយពេលគិតពីរឿងដែលកើតឡើងកន្លងហួសទៅហើយនោះ។
តាមពិតទៅអ្នកត្រូវចាំថា អតីតកាលដែលកើតឡើងហើយ មិនអាចត្រលប់មកវិញទេ បែបនេះគួររៀនរស់នៅជាមួយបច្ចុប្បន្នកាល មិនថាជួបប្រទះរឿងអ្វីក៏ដោយ ហើយនេះជាវិធីតែម្យ៉ាងគត់ដែលអាចឲ្យអ្នកក្លាយជាមនុស្សរីករាយបាន។
៥) ប្រសិនអ្នកចាប់អារម្មណ៍ចេញជារូបភាពលលាដ៍ក្បាល
ចន្លោះរូបភាពនៅកណ្តាលនៃដើមឈើទាំងសងខាង បើអ្នកសម្លឹងឲ្យយូរ គឺមើលទៅប្រៀបដូចជាលលាដ៍ក្បាលមួយអ៊ីចឹង។ រូបភាពនេះតំណាងឲ្យការភ័យ.ខ្លាចនូវសេចក្តីស្លាប់ ដោយពេលខ្លះគ្រាន់តែអ្នកគិតដល់រឿងអាក្រក់ណាមួយ អ្នកក៏ចាប់ផ្តើមមានអារម្មណ៍ភ័យខ្លាចខ្លាំងកើតឡើងភ្លាម។
មួយផ្សេងទៀតអាចថា អ្នកធ្លាប់ទទួលរងនូវការបាត់បង់មនុស្សជាទីស្រលាញ់ ហើយអ្នកនៅតែជាមនុស្សដែលតស៊ូជម្នះនៅអារម្មណ៍បាត់បង់មួយនោះ។
ស្តាប់ទៅវាជារឿងធម្មតាទេ ប៉ុន្តែសូមលើកទឹកចិត្តឲ្យអ្នកព្យាយាមគិតពីរឿងវិជ្ជមានឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕
ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ Namastest
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក