ទំនើបណាស់! លោកធំ​ម្នាក់ ជួល Helicopter ​ដឹក​សំបក​កង់ឡានតែ២​គ្រាប់ ពី​ភ្នំពេញ​​ ទៅស្ទឹងត្រែង ​ក្នុងតម្លៃ ៦​ពាន់​ដុល្លារអាមេរិក!

កិច្ចការងារសំខាន់ ​អ្នកណាក៏តែងតែមានដែរ​តែការសំខាន់ចាំបាច់ខ្លះប្រហែលជាទាក់ទងនឹងអាយុជីវិត ​ទាក់ទងនឹងការងារធំជាដើមដែលត្រូវតែធ្វើឱ្យបានលឿន រហ័សជាទីបំផុត។

យ៉ាងណាមិញ ថ្មីៗនេះអ្នកធំម្នាក់ដែលមានឋានៈធំដែរនៅក្នុងសង្គម ​ត្រូវបានគេដឹងថាមានកិច្ចការសំខាន់ខ្លាំង រហូតត្រូវជួល Helicopter ​ដឹក​សំបក​កង់ឡានតែ២​គ្រាប់ ពី​ភ្នំពេញ​​ ទៅស្ទឹងត្រែង ​ក្នុងតម្លៃ ៦​ពាន់​ដុល្លារអាមេរិកឯណោះ ​ដើម្បីអាចធ្វើដំណើរបំពេញការងារបន្តទោទៀតទៅកាន់សៀមរាប ​ដែលជារឿងធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង។

135839280_10224246752937400_1347651167244661683_n

នេះបើយោងតាមរយៈគណនីហ្វេសប៊ុក Sokhan May ក៏បាន​ប្រាប់​ឲ្យ​ដឹង​តាមរយៈ​ខ​មិន​ថា៖​ «​របស់​ឯកឧត្ដម​បង គាត់​ប្រញាប់​ឡើងទៅ​សៀមរាប តម្លៃ​ ពី​ PP ​មក​ស្ទឹងត្រែង ​6000$ កង់​ពីរ​នោះ​តម្លៃ​1300$»​ ។

នេះអាចបង្ហាញដែរថា ​គ្រាន់តែចំណាយលុយដឹកទៅនោះក៏អស់មិនស្ទើរដែរ៕

K1

138392990_10224246752857398_2457816555951822597_n

136751510_10224246753057403_1436960022984848083_o