កាហ្វេបានក្លាយជាភេសជ្ជៈដ៏ពេញនិយមមួយក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ វាប្រៀបបានដូចទៅនឹងទំនោរសង្គមមួយ ដែលមនុស្សជាច្រើនខ្វះពុំបានរៀងរាល់ព្រឹក។
យ៉ាងណាមិញកាហ្វេមានច្រើនប្រភេទខុសៗពីគ្នា ហើយចំណង់ចំណូលចិត្តនៃការជ្រើសរើសប្រភេទកាហ្វេ (ឧទាហរណ៍៖ កាហ្វេខ្មៅ កាហ្វេទឹកដោះគោ...) ក៏អាចបង្ហាញពីចរិតលក្ខណៈរបស់បុគ្គលម្នាក់ៗបានដែរ។
១) កាហ្វេខ្មៅ (Black Coffee)
ជាប្រភេទមនុស្សស្ងៀមស្ងាត់ ប៉ុន្តែឆាប់ឆេវឆាវនៅពេលខ្លះ ហើយប្រភេទមនុស្សទី ១ នេះ គឺមិនសូវចេះរាប់អានមិត្តភក្តិច្រើនដូចគេនោះទេ ប៉ុន្តែបើនរណាបានជាមិត្តហើយ គឺរមែងមានភាពស្មោះត្រង់និងច្បាស់លាស់រវាងគ្នា។
២) Espresso
កាហ្វេប្រភេទនេះរាងស្រាលជាងកាហ្វេខ្មៅ ហើយបើនិយាយដល់បុគ្គលលក្ខណៈរបស់មនុស្ស គឺជាប្រភេទមនុស្សដែលមានភាពជាអ្នកដឹកនាំពីកំណើត និងជាមនុស្សឧស្សាហ៍ព្យាយាម ហើយខិតខំប្រឹងប្រែងខ្ពស់ដើម្បីសម្រេចការងារណាមួយ។
៣) Latte
ប្រសិនអ្នកចូលចិត្ត កាហ្វេទឹកដោះគោ ឬកាហ្វេ Latte នោះអាចសម្គាល់បានថា អ្នកជាមនុស្សដែលគួរឲ្យស្រលាញ់ ហើយចូលចិត្តឲ្យអ្នកនៅជុំវិញមានភាពសប្បាយរីករាយ និងចេះសម្របទៅតាមបរិបទជុំវិញ។
មួយផ្សេងទៀតអ្នកមិនសូវដាក់សម្ពាធខ្លាំងពេកនោះទេ ទៅលើការសម្រេចចិត្តណាមួយមិនថាតែរឿងរ៉ាវក្នុងជីវិត ឬស្នេហា។
៤) Cappuccino
បើអ្នកជាមនុស្សដែលចូលចិត្តប្រភេទកាហ្វេ បន្ថែម Cream ពីលើរាងច្រើននេះ នោះអាចសម្គាល់បានថា អ្នកជាមនុស្សរួសរាយរាក់ទាក់ខ្លាំង ហើយអាចគ្រប់គ្រងការសន្ទនាច្រើនក្នុងពេលតែមួយបាន។
ចំណុចសំខាន់មួយផ្សេងទៀត មនុស្សប្រភេទទី ៤ នេះ គឺស្អប់ខ្លាំងបំផុតនៅមនុស្សដែលសាំញ៉ាំច្រើន។
៥) Americano
ប្រភេទកាហ្វេ Americano គឺមនុស្សនៅតំបន់អឺរ៉ុបចូលចិត្តពិសាខ្លាំងណាស់ ហើយប្រសិនជាចំណង់ចំណូលចិត្តរបស់អ្នកដែរនោះ គឺអាចបង្ហាញថា អ្នកជាមនុស្សរស់នៅក្នុងក្តីស្រមៃធំ គិតធំ ចង់បានជីវិតបែបស៊ីវិល័យ។
ប៉ុន្តែក៏ជាមនុស្សដែលមានបេះដូងស្មោះសរ ស្មោះត្រង់ និងមិនចេះរើសអើងនោះឡើយ។
សរុបមកតើអ្នកជាមនុស្សចូលចិត្តពិសាកាហ្វេប្រភេទមួយណា ហើយការទស្សន៍ទាយខាងលើនេះត្រឹមត្រូវដែរឬទេ?