ស្តាលីនបានចាត់ទុកកូនប្រុសច្បងរបស់ខ្លួនដូចទាហានសូវៀតដទៃទៀតដែរ។ នៅពេលដែលគាត់ទៅធ្វើសង្គ្រាម Yakov Dzhugashvili មិនបានទទួលការងារធ្វើនៅទីស្នាក់ការកណ្ដាលនោះទេ តែផ្ទុយទៅវិញ! គាត់បានក្លាយជាទាហានប្រយុទ្ធធម្មតាម្នាក់នៅសមរភូមិមុខ។
Yakov Dzhugashvili ជាកូនប្រុសរបស់យ៉ូសែបស្តាលីន(Joseph Stalin) បាននិយាយប្រាប់ទាហានអាឡឺម៉ង់ក្នុងពេលមួយដែលគាត់ត្រូវគេចាប់ខ្លួននិងសួរចម្លើយថា៖"I am ashamed before my father that I remain alive," "ខ្ញុំពិតជាខ្មាស់អៀនណាស់ ពេលដែលឪពុកខ្ញុំថា ខ្ញុំនឹងនៅរស់" ។ មេដឹកនាំកំពូលសូវៀតដែលមានអាកប្បកិរិយាអវិជ្ជមានយ៉ាងខ្លាំងចំពោះកងទ័ពក្រហមដែលបានចុះចាញ់បានប្រឈមមុខនឹងស្ថានភាពលំបាកបំផុតមួយនៅក្នុងជីវិតរបស់គាត់ហើយ ពេលនេះសត្រូវបានចាប់កូនប្រុសរបស់គាត់បានហើយ"។
ទំនាក់ទំនងដ៏ពិបាកនិងស្មុគស្មាញបំផុត៖
Yakov គឺជាកូនប្រុសរបស់ស្តាលីនជាមួយអ្នកនាង Ekaterine (Kato) Svanidze ដែលជាប្រពន្ធដំបូងគេរបស់គាត់។ Ekaterine បានស្លាប់ភ្លាមៗបន្ទាប់ពីបានផ្តល់កំណើតឱ្យ Yakov ហើយJoseph Stalin បានចំណាយពេលទាំងអស់របស់គាត់នៅក្នុងការតស៊ូបដិវត្តរបស់ខ្លួន ហើយ Yakov ត្រូវមីងរបស់ខ្លួនចិញ្ចឹម។
នៅឆ្នាំ ១៩២១ នៅពេលគាត់មានអាយុ ១៤ ឆ្នាំ Yakov Dzhugashvili (ប្រើឈ្មោះគ្រួសារពិតរបស់ស្តាលីន) បានផ្លាស់ពីហ្សកហ្ស៊ី ទៅទីក្រុងមូស្គូជាកន្លែងដែលគាត់បានជួបឪពុករបស់គាត់ជាលើកដំបូង។ ទំនាក់ទំនងរវាងអ្នកទាំងពីរដែលសំខាន់មិនធ្លាប់ស្គាល់គ្នាគឺពិតជាពិបាកណាស់។ ស្តាលីនមិនទទួលស្គាល់អាពាហ៍ពិពាហ៍លើកដំបូងរបស់ Yakov ហើយនេះបានបង្កឱ្យមានបញ្ហាទាស់សម្ដីគ្នាខ្លាំងៗរវាងឪពុកនិងកូនប្រុស។ បន្ថែមលើនេះគឺជាសោកនាដកម្មផ្ទាល់ខ្លួនរបស់ Dzhugashvili កូនស្រីរបស់គាត់ដែលទើបនឹងកើតបានស្លាប់។ នៅទីបញ្ចប់គាត់បានព្យាយាមបាញ់សម្លាប់ខ្លួនឯង ប៉ុន្តែមិនបានសម្រេចទេ បន្ទាប់ពីវេជ្ជបណ្ឌិតប្រចាំវិមានក្រឹមឡាំងជួយសង្គ្រោះ។
កូនប្រុសច្បងរបស់មេដឹកនាំសូវៀតរូបនេះ មិនមែនចេះតែប្រឆាំងនឹងឪពុករបស់គាត់ក្នុងគ្រប់រឿងទាំងអស់ទេ។ Dzhugashvili គឺជា វិស្វករម៉ាស៊ីនទួរប៊ីន ហើយក្រោយមកតាមការទទូចរបស់ឪពុកគាត់ Dzhugashvili បានចុះឈ្មោះចូលរៀននៅបណ្ឌិតសភាកាំភ្លើងធំនៃកងទ័ពក្រហមសូវៀត។ នៅខែឧសភាឆ្នាំ ១៩៤១ មួយខែមុន ពេលការលុកលុយរបស់អាល្លឺម៉ង់នៅសហភាពសូវៀត Yakov Dzhugashvili ត្រូវបានតែងតាំងជាឧត្តមសេនីយ៍ឯកមេបញ្ជាការខាងកងកាំភ្លើងធំ។
ការចាប់ខ្លួនពីសំណាក់កងទ័ពអាល្លឺម៉ង់៖
នៅពេលសង្គ្រាមបានចាប់ផ្តើមមេដឹកនាំសូវៀតមិនបានធ្វើអ្វីសោះឡើយ ក្នុងការការពារកូនប្រុសរបស់គាត់ពីការធ្វើសង្គ្រាមននោះទេ។ ក្រោយមកទៀត! Dzhugashvili បានទៅសមរភូមិមុខ ក្នុងនាមជាមេបញ្ជាការកងទ័ពក្រហមសាមញ្ញម្នាក់ ខណៈដែលស្ដាលីនគ្រាន់តែពាក្យសាមញ្ញ ៗ ទៅកូនប្រុសដូចទាហានដទៃទៀតថា "Go and fight". ។
ប៉ុន្តែកងទ័ពរបស់ Yakov មិនអាចទ្រាំទ្រប្រយុទ្ធបានយូរនោះទេ។ នៅដើមខែកក្កដាឆ្នាំ ១៩៤១ អង្គភាពនៃកងទ័ពវរសេនាតូចទី២០ របស់គាត់បានចុះចាញ់នៅប៊ែររុស្សៀ (Belorussia) ហើយនៅថ្ងៃទី ១៦ ខែកក្កដាកំឡុងការប៉ុនប៉ងបំបែកខ្លួន និងត្រឡបមកកងទាហានរបស់សូវៀតវិញឧត្តមសេនីយ៍ឯក Dzhugashvili ត្រូវបានចាប់ខ្លួនដោយកងទ័ពអាល្លឺម៉ង់។
ទាហានអាល្លឺម៉ង់បានដឹងយ៉ាងឆាប់រហ័សថាអ្នកណាបានធ្លាក់ចូលក្នុងដៃរបស់ពួកគេបន្ទាប់ពីចាប់ខ្លួន។ ទាហានជាច្រើនរបស់ Yakov បានក្បត់ហើយបង្ហាញអត្តសញ្ញាណជាកូនមេដឹកនាំសូវៀតល់កងទ័ពណាស៊ី។ ទាហានណាហ្ស៊ីគ្មានចេតនាធ្វើឃាតកូនប្រុសរបស់មេដឹកនាំសត្រូវធំរបស់ពួកគេជាសាធារណៈនោះទេ។ ផ្ទុយទៅវិញ! វាជាផលប្រយោជន៍របស់ពួកគេទៅវិញទេ ក្នុងការទាក់ទាញឲ្យ Dzhugashvili ធ្វើការបម្រើផលប្រយោជន៍នៃយុទ្ធនាការឃោសនារបស់អាល្លឺម៉ង់ហើយលេងល្បិចមួយគឺយកស្ដាលីនវ័យក្មេងទៅប្រឆាំងជាមួយស្ដាលីនវ័យចាស់។
Yakov មិនត្រូវបានកងទ័ពណាស៊ីចាត់ទុកជាឈ្លើយសឹកសង្រ្គាមដូជចទាហានធម្មតានោះទេ។ នៅពេលសួរចម្លើយ ទាហានអាល្លឺម៉ង់មិនត្រឹមតែសួរអំពីបញ្ហាយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសួរអំពីទស្សនៈនយោបាយរបស់គាត់ទៀតផង។ ពួកគេបានជជែកវែកញែកអំពីវិធីសាស្រ្តរបស់ស្តាលីនក្នុងការកាន់កាប់រដ្ឋ ចង្អុលបង្ហាញកូនប្រុសអំពីកំហុសរបស់ឪពុក ហើយបានសង្កត់ធ្ងន់លើការខ្វះខាតនៃមនោគមវិជ្ជានៃ Bolshevism ។ ទាហានអាល្លឺម៉ង់បានធ្វើបាប Dzhugashvili ដូចអ្នកទោសសង្គ្រាមឯទៀតហើយចង់ឲ្យគាត់ចុះចូលខាងអាល្លឺម៉ង់ ប៉ុន្តែ Dzhugashvili បដិសេធធ្វើតាមការស្នើសុំរបស់ណាស៊ី។
ក្នុងពេលជាមួយគ្នានេះដែរ ល្បិចឃោសនាបញ្ឆោតរបស់អាល្លឺម៉ង់ ដែលផ្សាយព័ត៌មានអំពីការចាប់ខ្លួនកូនប្រុសស្តាលីនបាននោះ បានក្លាយជាព័ត៌មានធម្មតានៅសហភាពសូវៀត។ ទោះបីជាការពិតដែលថា Dzhugashvili និងកងទ័ពរបស់គាត់បានចុះចាញ់ដោយសារលទ្ធភាពច្បាំងមិនឈ្នះ ប៉ុន្តែទាហានអាល្លឺម៉ង់បានបង្វែរពីការចាប់ខ្លួននៃភាពចាញ់សង្គ្រាមនេះគឺជាការចុះចូលជាមួយពួកគេទៅវិញ។ ស្ដាលីនក៏ជឿអំពីការឃោសនានេះដែរថា កូនប្រុសរបស់គាត់ដែលចាញ់សង្គ្រាមបានព្រមចុះចូលជាមួយអាល្លឺម៉ង់។
A soldier for a field marshal
ជាលទ្ធផល! ព័ត៌មានដែលលេចលឺទៅវិមានក្រឹមឡាំងអំពីកាលៈទេសៈនៃការជាប់ពន្ធនាគារកូនប្រុសរបស់គាត់ និងព័ត៌មានលំអិតនៃការប្រព្រឹត្តរបស់គាត់នៅក្នុងការជាប់ឃុំឃាំង ស្តាលីនភ្លាមៗបានផ្លាស់ប្តូរគំនិតរបស់គាត់ចំពោះ Yakov ហើយលែងចាត់ទុកកូនជាជនក្បត់និងជាមនុស្សកំសាកដូចក្នុងព័ត៌មានផ្សព្វផ្សាយ។
បេសកកម្មជួយសង្គ្រោះជាច្រើនត្រូវបានរៀបចំឡើង ដើម្បីយក Dzhugashvili ចេញពីដៃអាល្លឺម៉ង់។ ពួកកុម្មុយនិស្តអេស្បាញ ដែលត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីប្រទេសអេស្ប៉ាញ បន្ទាប់ពីការបរាជ័យនៅក្នុងសង្គ្រាមស៊ីវិល ហើយឥឡូវនេះកំពុងរស់នៅក្នុងសហភាពសូវៀតក៏ត្រូវបានគេជ្រើសរើសសម្រាប់ប្រតិបត្តិការនេះ ដោយសារតែបទពិសោធន៍ដ៏មានតម្លៃរបស់ពួកគេនៃសង្គ្រាមទ័ពព្រៃ និងពូកែបន្លំខ្លួន។ ប៉ុន្តែរាល់ការប៉ុនប៉ងដើម្បីរំដោះ Yakov មិនមានអ្វីកើតឡើងទេ។
បន្ទាប់ពីសង្គ្រាមក្នុងសមរភូមិស្ដារលីនក្រាដបញ្ចប់(ទាហានសូវៀតជាអ្នកឈ្នះ) ទាហានអាល្លឺម៉ង់បានចូលមកសម្រុះសម្រួល ហើយបានយកលោក Count Folke Bernadotte ជាអ្នកការទូតស៊ុយអ៊ែតដ៏ល្បីឲ្យស្ដាលីនដោះលែងមេទាហានអាល្លឺម៉ង់ដែលសូវៀតចាប់បានឲ្យមកដោះដូជាមួយកូនប្រុសរបស់គាត់។ Hitlerបានសន្យាថានឹងមិនឲ្យមេទាហានទាំងនោះបន្តធ្វើសង្គ្រាមទៀតទេដោយបញ្ជូនទៅផ្ទះវិញនោះអាល្លឺម៉
ង់។
រហូតមកសព្វថ្ងៃនេះ យើងអាចសន្និដ្ឋានបានអំពីគំនិតរបស់ស្តារលីនលើការដោះដូរបែបនេះ។ ទស្សនៈដែលបានបង្កើតឡើងនៅសហភាពសូវៀតនៅក្នុងរយៈពេលក្រោយសង្គ្រាមដែលថាមេដឹកនាំសូវៀតបានឆ្លើយតបយ៉ាងច្បាស់ចំពោះសំណើរបស់អាល្លឺម៉ង់ថា "ខ្ញុំនឹងមិនផ្លាស់ប្តូរដោយយកទាហានម្នាក់ដើម្បីដោះដូរជាមួយចំណាប់ខ្មាំងដែលជាមេទាហានមួយវាលធំនោះទេ"(I won't exchange a soldier for a field marshal." ។ ទោះយ៉ាងណាក៏ដោយ! មិនមានការបញ្ជាក់ជាឯកសារណាមួយថាគាត់ពិតជាបាននិយាយឃ្លានេះនោះទេ។
កូនស្រីរបស់មេដឹកនាំកំពូលគឺលោកស្រី Svetlana Alliluyeva បានរំលឹកបន្ដិចអំពីព្រឹត្តិការណ៍ទាំងនេះ។ ក្នុងរដូវរងារឆ្នាំ ១៩៤៣-៤៤ ឪពុករបស់នាង ដែលមានអារម្មណ៍តក់ស្លុត និងក្រេវក្រោធផង បានបាននិយាយអំពីកិច្ចព្រមព្រៀងបរាជ័យនោះថា៖“ ទាហានអាឡឺម៉ង់បានស្នើសុំផ្លាស់ប្តូរ Yasha សម្រាប់មេទាហានមួយចំនួនរបស់ពួកគេ…តើខ្ញុំត្រូវ ចាប់ផ្តើមចរចាជាមួយពួកគេមែនទេ? មិនមែនទេសង្គ្រាម គឺជាសង្គ្រាមហើយ។
សេនាប្រមុខ Zhukov បានសរសេរនៅក្នុងសៀវភៅអនុស្សាវរីយ៍ និងគំនិតរបស់គាត់ថា នៅពេលដែលពួកគេកំពុងដើរចេញពីប្រជុំ គាត់បានសួរស្តាលីនអំពីកូនប្រុសច្បងរបស់គាត់។ ស្ដាលីនបានឆ្លើយយ៉ាងចំ ៗ ថាៈ "Yakov នឹងមិនរួចផុតពីការជាប់ឃុំឃាំងឡើយ។ ហ្វាស៊ីសនឹងបាញ់គាត់សម្លាប់ " ។ ឈប់បន្តិច!គាត់បន្តថា ទេ! Yakov សុខចិត្តស្លាប់ជាជាងក្បត់ទឹកដីខ្លួនឯង"។
ពិតហើយ Dzhugashvili នៅតែបន្តជំហរឹងប៉ឹង ហើយអាល្លឺម៉ង់បានផ្លាស់ប្ដូរគំនិតយ៉ាងឆាប់រហ័ស។ ការលើកឡើងនេះគឺថាដោយមិនអាចកេងចំណេញគាត់ទាំងក្នុងគោលបំណងឃោសនា ឬដើម្បីដោះដូរអ្នកទោសពួកគេបានបាត់បង់ចំណាប់អារម្មណ៍ទាំងអស់លើគាត់។
នៅថ្ងៃទី ១៤ ខែមេសាឆ្នាំ ១៩៤៣ Yakov បានលោតទៅប៉ះខ្សែភ្លើងអគ្គិសនីនៅក្នុងជំរំឃុំឃាំង Sachsenhausen ហើយត្រូវបានឆ្មាំបាញ់សម្លាប់ភ្លាមៗ។ គេមិនដឹងពិតប្រាកដថាការស្លាប់របស់គាត់ជាការធ្វើអត្តឃាត ឬក៏ការព្យាយាមរត់គេចតែត្រូវឆ្មាំឃើញបាញ់សម្លាប់ ឬក៏ការស្លាប់របស់គាត់ជាការរៀបចំរបស់កងទ័ពអាល្លឺម៉ង់នោះទេ ហើយព័ត៌មាននៃស្លាប់របស់កូនប្រុសច្បងនៃមេដឹកនាំសូវៀតនោះតែជាភាបមិនច្បាស់លាស់មកដល់បច្ចុប្បន្ន។