ទាហានជើងចាស់សូវៀតរួចជីវិតពី​សមរភូមិ Stalingrad សង្គ្រាមលោកលើកទី២មក​ស្លាប់ដោយសារកូវីដ១៩ក្នុងវ័យ១០១ឆ្នាំ

លោកតា Vladimir Turov កើត​នៅ​ខែមីនាឆ្នាំ១៩២០​ក្នុង​តំបន់ Bryansk ភូមិ Bolshoy Krupets ស្រុក Vygonichny។ គាត់បានបញ្ចប់ការសិក្សានៅសាលាបច្ចេកទេសរុករករ៉ែ Shakhtinsky ក្នុងតំបន់ Rostov បន្ទាប់មកចូលរៀននៅសាលាយោធាថ្មើរជើង។

122194794_4718982744839631_5936581742621904358_n

ដោយមានឋានន្តរស័ក្តិជាអនុសេនីយ៍ឯក គាត់បានចាប់ផ្តើមធ្វើសង្គ្រាមនៅខែកញ្ញាឆ្នាំ ១៩៤១ - គាត់បានការពារទីក្រុងម៉ូស្គូ និង​ទីក្រុង Tula ពីការឈ្លានពានរបស់កងទ័ពណាស៊ីអាឡឺម៉ង់ រហូត​ដល់​មក​រំដោះទីក្រុងStalingrad, Caucasus និង Belarus ជាបន្តបន្ទាប់ ។ គាត់​ធ្លាប់​បាន​រងរបួស​៣​ដងក្នុងសង្គ្រាម ប៉ុន្តែស្មារតីរបស់​គាត់មិនដែលបាត់​បង់​នោះ​ទេ។

122161466_4718982404839665_8789381644758944902_n

ក្នុង​បេសកកម្មការពារទឹកដី Stalingrad ដែលមានការប្រយុទ្ធយ៉ាងខ្លាំងគាត់បានសន្យានឹងខ្លួនគាត់ថា៖" ប្រសិនបើខ្ញុំរស់រានមានជីវិត​ពី​សង្រ្គាម​ខ្ញុំពិតជានឹងផ្លាស់មករស់នៅទីនេះ។ ក្រោយ​មក​គាត់​បាន​សម្រេចបំណង​នេះ​ហើយ​ផ្លាស់មក​រស់​នៅក្នុង​ទីក្រុងនេះក្នុងឆ្នាំ១៩៦៩។ ក្រោយ​សង្គ្រាម​គាត់​បាន​ទទយល​មេដាយកិត្តិយសជាច្រើនដូចជា៖ Order of the Patriotic War ថ្នាក់ទីមួយ និង​ថ្នាក់​ទី២ , order of Red Star, medal for Bravery, For Military Merit, For the Defense of Moscow, For the Defense of Stalingrad, For Victory over Germany ។

122183986_4718982214839684_5997295230248026210_n

អស់រយៈពេលជាច្រើនឆ្នាំលោក​តា Vladimir Vladimirenenovich Turov បាន​កាន់តំណែងជាប្រធានសមាគមអ្នកស្នេហាជាតិ  "Stalingrad" និងជាសមាជិកក្រុមប្រឹក្សាអតីតយុទ្ធជននៃស្រុក Volgograd  សមាជិកកិត្តិយសនៃសង្គម - ប្រវត្តិសាស្រ្តសង្គមនៃសហព័ន្ធរុស្ស៊ី។ សហព័ន្ធ, ប្រធានកិត្តិយសនៃមូលនិធិសប្បុរសធម៌អន្តរជាតិ "សមរភូមិស្តាលីនរ៉ាដ" ។  អ្វីដែល​គាត់​បានផ្ដល់​ចំណេះដឹងគឺ គាត់បានយកចិត្តទុកដាក់ជាពិសេសចំពោះការអប់រំស្នេហាជាតិរបស់យុវជនជំនាន់ក្រោយ។

122223307_4718982731506299_5422345505776626664_n

តែ​ទី​បំផុត​! Vladimir Turov បានស្លាប់​កាល​ពីថ្ងៃ​ទី១៥ខែតុលាឆ្នាំ២០២០ មុន​ដោយ​សារ​ COVID-19​៕

122193148_4718982618172977_3155729991291594387_n

122194794_4718982744839631_5936581742621904358_n