សព្វថ្ងៃនេះទីផ្សារកំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ហើយក្រុមហ៊ុនធ្វើអ្វីៗដែលពួកគេអាចធ្វើបានដើម្បីផ្គាប់ចិត្តអតិថិជនរបស់ពួកគេ។ ឧទាហរណ៍: ពួកគេផលិតរបស់បរសាមញ្ញៗដែលមានតម្លៃថ្លៃៗសម្រាប់មហាសេដ្ឋីប៉ុន្តែមានភាពប្រណីត - និងតម្លៃក៏មិនធម្មតាផងដែរ។
យោងតាមគេហទំព័រ Bright Side បានប្រមូលធ្វើជាបញ្ជីសម្រាប់ផលិតផលថ្លៃៗទាំងនោះ ដែលត្រូវផលិតឡើងសម្រាប់អ្នកដែលមានលំដាប់ថវិការ។
វាមិនមានអ្វីប្លែកខុសពីថ្នាំដុសធ្មេញដែលផ្សំឡើងពីជីអង្កាមផ្សេងទេ ប៉ុន្តែ THEODENT បានបង្កើតនូវថ្នាំដុសធ្មេញដែលមានសមាសធាតុដែលមានប៉ាតង់ពិសេសមួយដែលមានឈ្មោះថា "Rennou" បន្ទាប់ពីប្រើលើកដំបូងវាពង្រឹងនិងការពារធ្មេញពេញមួយថ្ងៃ។
កៅអីបង្គន់ដែលផ្សំឡើងពីកាបូនធ្វើដោយដៃទាក់ទាញការយកចិត្តទុកដាក់។ ផលិតពីវត្ថុធាតុដើមធម្មជាតិ មានទម្ងន់ស្រាល និងទំហំមួយឈុតដែលត្រូវបានផលិតឡើងចំនួនមានកំណត់ បង្កើតឡើងដោយកាបោនហ្វាយប័រ (Carbon Fiber Gear) - តើអ្នកមិនចង់បានទេឬ?
ពួកគេនិយាយថាតន្ត្រីស្តាប់ទៅកាន់តែពិរោះតាមរយៈកាស GOLDSTRIKER ព្រោះកាស់នេះបំពាក់ពេជ្រ ២៤ ការ៉ាត់ពិតប្រាកដនៅក្នុងត្រចៀករបស់អ្នក។
ស្រោមជើងរោមចៀម FALKE ត្រូវបានដាក់លក់ដោយចំនួនមានកំណត់៖ មានតែ ១០ គូប៉ុណ្ណោះដែលដាក់លក់។ ពួកវាក៏ត្រូវបានផលិតឡើងជាមួយនឹងរោមចៀមវីកាណាដែលត្រូវបានគេចាត់ទុកថាកម្រនិងថ្លៃបំផុតនៅលើពិភពលោក។
អំពូលពពកនេះពិតជារចនាដោយ Kaufman Mercantile ដែលមិនត្រឹមតែបំភ្លឺបន្ទប់ប៉ុណ្ណោះទេថែមទាំងបង្កើតសម្លេងព្យុះផងដែរ: ព្រមជាមួយនឹងសម្លេងផ្លេកបន្ទោរ និងសំឡេងទឹកភ្លៀង។ អ្នកក៏អាចកំណត់ភាពភ្លឺនិងពណ៌នៃពពក។
កាំបិតធ្វើម្ហូបនេះផលិតដោយ Nesmuk មានតម្លៃណាស់។ វាត្រូវបានផលិតពីដែកថែបកាបូន កាំបិតភ្ជាប់មកជាមួយប្រអប់ដាក់កាំបិត ស្រោមកាំបិតផលិតពីស្បែក ប្រដាប់សំលៀងកាំបិត និងប្រេងពិេសសសម្រាប់កាំបិត។
ក្រុមហ៊ុនអាឡឺម៉ង់ Faber-Castell បានដាក់បង្ហាញខ្មៅដៃដ៏សាមញ្ញមួយនៅថ្ងៃខួបកំណើតរបស់ក្រុមហ៊ុនខ្លួន។ ប៉ុន្តែរឿងសាមញ្ញតែមួយគត់នៅទីនេះគឺការនាំមុខ។ ខ្មៅដៃធ្វើពីឈើស៊ីដា ហើយគំរបរបស់វាផលិតពីមាសសព័ទ្ធជុំវិញដោយពេជ្រចំនួន ៣ គ្រាប់។
អ្នកលក់គ្រឿងអលង្ការម្នាក់មកពី Stuart Hughes បានបង្កើតគំរូស្មាតហ្វូនដែលមានតំលៃថ្លៃដោយដៃរបស់គាត់ផ្ទាល់។ តួររបស់វាធ្វើពីមាស ២៤ ការ៉ាត់។
ដងឡាម Zafirro ចំណុចទាក់ទាញរបស់វាគឺវាផលិតពីដែកនៅក្នុងសំណល់នៃអាចម៍ផ្កាយ ដែលរួមផ្សំជាមួយត្បូងកណ្តៀងពណ៌ស និងផ្លាទីន។
នៅពេលក្រុមហ៊ុន Toilet Paper Man មានមាស ២៤ ការ៉ាត់ពួកគេបានសំរេចចិត្តធ្វើក្រដាសបង្គន់ចេញមាស។ តម្លៃរបស់វាថ្លៃដោយសារវត្ថុធាតុដើម។ ក្រុមហ៊ុនអូស្រ្តាលីត្រៀមខ្លួនលក់មួយដុំក្នុងតម្លៃជាង ១,៥ លានដុល្លារ។ ប៉ុន្តែអ្នកនឹងទទួលបានស្រាសំប៉ាញមួយដបដើម្បីអបអរការទិញដែលមានប្រយោជន៍នេះ។
បាត់តែដែលផលិតឡើងដោយ Chitra គឺជាប៉ាន់តែផលិតឡើងពីមាសហើយត្រូវបានតុបតែងដោយត្បូងពេជ្រចំនួន ១៥០០ គ្រាប់និងត្បូង ៥០០ គ្រាប់។
Mouawad បានដាក់បង្ហាញដល់ពិភពលោកនូវកាបូបដៃធ្វើពីមាស ១៨ ការ៉ាត់ និងព័ទ្ធជុំវិញដោយពេជ្រចំនួន ៤.៥១៧ គ្រាប់។
ចិញ្ចៀនមួយនេះមិនមែជាជញ្ជៀនមាសមានភ្ជាប់គ្រាប់ពេជ្រនោះទេប៉ុន្តែវាគឺជាចិញ្ចៀនដែលធ្វើឡើងពីពេជ្រ។ Shawish បានឈានជើងចូលពិភពនៃការធ្វើគ្រឿងអលង្ការហើយបានដាក់តាំងបង្ហាញជាមួយនឹងចិញ្ចៀនពិសេសមួយនេះ។
បង្គន់មាសត្រូវបានគេពេញនិយមជាប្រវត្តិសាស្តទៅហើយសម្រាប់មហាសេដ្ឋី ប៉ុន្តែបង្គន់មួយនេះនៅហុងកុងដែលមានតម្លៃថ្លៃជាងគេបង្អស់។ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Hang Fung Gold Technology Group នៅឆ្នាំ ២០០១ វាជាបង្គន់ផលិតឡើងពីមាស ២៤ ការ៉ាត់មានតម្លៃ ២,៥ លានដុល្លារ៕
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ Brightside