សង្គ្រាមលោកលើកទី ២ បញ្ចប់​ទៅជាង​៧ទសវត្ស​ទៅ​ហើយ តែ​ជប៉ុន​នៅ​បាត់​ទាហានជាងមួយលាន​នាក់​ទៀត​រក​មិន​ទាន់​ឃើញ

សង្គ្រាមលោកលើកទី ២ បានបញ្ចប់ជាង ៧៥ ឆ្នាំមកហើយ ប៉ុន្តែនៅតែមានទាហានជប៉ុនជាងមួយលាននាក់ទៀតបាន​បាត់​ខ្លួន គ្មានដំណឹង រក​សាកសពមិនឃើញ។ គេ​ដឹង​ថា​ទាហានទាំងនោះនៅ​សល់ឆ្អឹងជាច្រើន រាប់តាំងពីក្នុងប្រទេសរុស្ស៊ី ចិន និងម៉ុងហ្គោលី រហូតដល់កោះប៉ាស៊ីហ្វិកនិងទូទាំងអាស៊ី។ ទោះជាយ៉ាងណាក៏ដោយ! គួរឱ្យស្តាយកេរ្តិ៍ដំណែលនៃការឈ្លានពានរបសទាហានជប៉ុនក្នុងអំឡុងពេលសង្គ្រាមទូទាំងអាស៊ី​មិន​ត្រូវ​បានស្វែងរក​ហើយ​បញ្ហាមួយចំនួននៅ​តែ​មិន​ច្បាស់​រហូត​ដល់​បច្ចុប្បន្ន។

0_DLoJ1HwUw3BKsd3Y

ពិតជាគួរឲ្យស្ដាយណាស់​ដែល​ឆ្អឹងសាកសពរបស់​ពួក​គេនឹង​មិន​អាច​រក​ឃើញ មិន​អាច​កំណត់អត្តសញ្ញណ ហើយ​រក​ទៅ​មាតុប្រទេសវិញដើម្បី​ធ្វើ​ការបញ្ចុះសព្វឲ្យ​ថ្លៃថ្នូរ។ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន ទទួលខុសត្រូវចំពោះការជួយជ្រោមជ្រែងរបស់ក្រុមគ្រួសារទាហាន​ដឲបាត់​ខ្លួនដែលមានទុក្ខព្រួយមក​ដល់​បច្ចុប្បន្ន ហើយពួកគេជឿជាក់ថាមានតែចំនួនពាក់កណ្តាលនៃចំនួនអ្នកបាត់ខ្លួនទេ ដែលអាចយកមកវិញបាន។ អ្វីដែលនៅសល់គឺនៅបាតសមុទ្រ កប់នៅកន្លែងមិនស្គាល់អត្តសញ្ញាណ ឬនៅក្នុងតំបន់មិនស្ថិតស្ថេរដោយសារហេតុផលនយោបាយ ឬសន្តិសុខ។

3000

បញ្ហាស្មុគស្មាញបំផុត​គឺថាសាច់ញាតិដែល​នៅ​រស់ កាន់តែចាស់ហើយស្លាប់តាម​កាលជាបន្តបន្ទាប់។ ឯកសារ និងវត្ថុបន្យល់ទុកបាត់បង់ឬបំផ្លាញដោយ​សារ​តម្លៃរបស់​វា។ សម្រាប់​អ្វីដែលនៅសល់ត្រូវបានរកឃើញមួយចំនួន តែវាក៏ជាបញ្ហាដែលកំពុងកើតឡើងផងដែរ។ នៅឆ្នាំ ២០១៦ កិច្ចប្រឹងប្រែងរួមគ្នាមួយដើម្បីរកអដ្ឋិធាតុទាហានជប៉ុនដែល​នៅសល់ ត្រូវបានដាក់ចេញដោយសភាជប៉ុន។ ច្បាប់ដែលបានប្រកាសបានសន្យាថានឹងមានកម្មវិធីរយៈពេល ៨ ឆ្នាំ ដើម្បីរកមកវិញនៅឯទីតាំងយោធាអាមេរិកណាមួយនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ ក្រសួងការពារជាតិសហរដ្ឋអាមេរិកកំពុងសហការដើម្បីធានាថាការផ្គូផ្គង DNA ត្រូវបានអនុវត្តផងដែរ។

Download

ការផ្គូផ្គងនិង​ពិនិត្យ DNA ទៀងទាត់មិនត្រូវបានអនុវត្តនៅឡើយទេក្នុងប្រទេសជប៉ុនមុនឆ្នាំ ២០០៣។ បន្ទាប់មកវាត្រូវបានធ្វើឡើងតាមការស្នើសុំជាក់លាក់របស់ក្រុមគ្រួសារ។ នៅឆ្នាំនេះប្រទេសជប៉ុនបានចាប់ផ្តើមបង្កើតមជ្ឈមណ្ឌលពិសោធន៍ DNA ដ៏ទូលំទូលាយនិងមជ្ឈមណ្ឌលព័ត៌មានសំរាប់អដ្ឋិធាតុណាមួយក្នុង​ទីតាំង​ដែល​រក​ឃើញ​ហើយ។

រដ្ឋាភិបាលជប៉ុនមិនដែលខ្វាយខ្វល់ក្នុងការប្រគល់សាកសពទាហានដែល​ទទួលបាន​បញ្ជូនឲ្យគ្រួសាររបស់ពួកគេទេ។ នៅឆ្នាំ ១៩៤៣ ក្រុមគ្រួសារបានទទួលប្រអប់ដែលមានថ្មមួយដុំតែគ្មានព័ត៌មានអំពីកន្លែងដែលទាហានបានបាត់បង់ជីវិត។ ផ្ទុយទៅវិញ! ពួកគេបានទទូចថាទាហានដែលបានស្លាប់ទាំងអស់នឹងត្រូវបានគោរពជាព្រះនៅឯទីសក្ការៈបូជាយ៉ាស៊ូគូនី(Yasukuni Shrine)។

Download (1)

អាជ្ញាធរជប៉ុនមិនបានផ្តល់សារសំខាន់លើការកំណត់អត្តសញ្ញាណសាកសពបុគ្គលទេ។ក្រោយសង្គ្រាមរលត់ទៅ ក្រុមគ្រួសារនៅតែទទួលបានព័ត៌មានតិចតួច ឬគ្មាន អំពីការស្លាប់របស់សាច់ញាតិរបស់ពួកគេ ឬកន្លែងដែលត្រូវបានគេយកទៅបញ្ចុះ។​នៅឆ្នាំ ១៩៥២ ជប៉ុនបានចាប់ផ្តើមបញ្ជូនបេសកកម្ម ដើម្បីព្យាយាមនិងរកសាកសព ប៉ុន្តែកិច្ចប្រឹងប្រែងរបស់ពួកគេត្រូវបានរារាំងនៅក្នុងប្រទេសជាច្រើននៅអាស៊ី ដោយសារតែការឈ្លានពានដែលពួកគេបានជួបប្រទះនៅក្នុងកណ្តាប់ដៃរបស់ជប៉ុនក្នុងអំឡុងសង្គ្រាម។

សាកសពដែលប្រមូលបានភាគច្រើន មិនត្រូវបានគេស្គាល់អត្តសញ្ញាណ ហើយមិនដែលបញ្ជូនវិលត្រឡប់ទៅសាច់ញាតិរបស់ពួកគេវិញទេ។ នៅឆ្នាំ ១៩៦២ ក្រសួងសុខុមាលភាព បានប្រមូលសាសពមនុស្សប្រមាណ ១០.០០០ នាក់ដែលបានស្លាប់ដោយសារសង្គ្រាម។ នៅពេលនេះពួកគេបានព្យាយាមបិទគម្រោងប្រមូលអដ្ឋិធាតុ ប៉ុន្តែត្រូវបានបង្ខំឱ្យបន្តសកម្មភាពនេះ​ទៀត បន្ទាប់មានការស្នើសុំម្តងហើយម្តងទៀតពីក្រុមគ្រួសារដែលបានបាត់បង់ និងយុទ្ធជនសង្គ្រាមជើងចាស់។

Download (3)

រហូតមកដល់បច្ចុប្បន្ន គេប៉ាន់ប្រមាណថាឆ្អឹងខ្មោចទាហានជប៉ុនប្រហែលជា ៣៤០.០០០ ឈុតត្រូវបានរកឃើញ ហើយភាគច្រើនត្រូវបានរក្សាទុកនៅទីបញ្ចុះសពជាតិ Chidorigafuchi ដែលជាទីសម្រាប់បញ្ចុះសពទាហានមិនស្គាល់ឈ្មោះនៅទីក្រុងតូក្យូ។ អដ្ឋិធាតុទាំងនេះមិនដែលត្រូវបានធ្វើតេស្តិ៍ DNA ទេ។ ក្នុង​នោះ​ភាគ​ច្រើន​ឆ្អឹង​ជនជាតិកូរ៉េ និង​តៃវ៉ាន់​នៅ​លាយឡំក្នុង​ទីបញ្ចុះសពនោះ​ច្រើន។

Download (2)

ប្រជាជនទាំងនេះត្រូវបានគេជ្រើសរើស និងបញ្ជូនទៅប្រយុទ្ធសមរភូមិសម្រាប់កងទ័ពអធិរាជជប៉ុន។ ការចូលទៅកាន់សមរភូមិរុស្ស៊ី និងម៉ុងហ្គោលីត្រូវបានផ្តល់ជូន។ តែក្នុងឆ្នាំ ១៩៩១ នៅពេលដែលអាជ្ញាធររុស្ស៊ីបានផ្តល់ផែនទីឲ្យជប៉ុនទៅកន្លែងបញ្ចុះសព និងបញ្ជីអ្នកទោសជប៉ុនរាប់ពាន់នាក់ ពួក​គេកត់ត្រាថាអ្នកទោសជនជាតិជប៉ុនប្រមាណ ៦០ ម៉ឺននាក់ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារសូវៀតហើយក្នុងចំណោមអ្នកទាំងនេះមានប្រមាណ ៥៥.០០០ នាក់បានស្លាប់។

Download (1)

នៅឆ្នាំ ២០១៩ ពលរដ្ឋអាមេរិកមួយក្រុមបាន​នឹងកំពុងស្វែងរកឆ្អឹងទាហានអាមេរិក ដែលបានបាត់​ខ្លួន មានទីតាំងស្ថិតនៅផ្នូរមួយដែលផ្ទុកនូវសាកសពជនជាតិអាស៊ីចំនួន ១៦០ នៅលើកោះតារ៉ាវ៉ា។ អដ្ឋិធាតុត្រូវបានប្រគល់ទៅឱ្យរដ្ឋាភិបាលជប៉ុន ដោយមានសំណូមពរឱ្យពួកគេធ្វើតេស្តិ៍ DNA ផង​ដែរ៕