១៧ រូបភាព បង្ហាញពីសារជាតិស្លូតបូត និងគួរឱ្យស្រឡាញ់ពីក្មេងៗជុំវិញពិភពលោក
ពេលខ្លះកុមារអាចជាក្មេងរពិសមែនទេ? ប៉ុន្តែយើងនៅតែអាចរៀនសូត្របានច្រើនពីភាពមេត្តា និងភាពបរិសុទ្ធរបស់ក្មេងៗ។ កុមារតូចៗក៏គួរឱ្យស្រឡាញ់ទាំងនេះមិនដែលស្ទាក់ស្ទើរក្នុងការធ្វើសកម្មភាពនៅពេលចាំបាច់ហើយតែងតែមានភាពវិជ្ជមាន - សូម្បីតែពេលមានបញ្ហាជំពោះមុខក៏ដោយ។
ខាងក្រោមនេះជាកុមារ ១៧ រូបដែលផ្តល់ភាពកក់ក្តៅចំពោះអ្នកដ៏ទៃ ដែលសូម្បីតែមនុស្សពេញវ័យមួយចំនួនមិនដែលបានធ្វើដូចពួកគេ។
17. ក្មេងប្រុសតូចនេះកំពុងផ្តល់ទឹកមួយដបដល់មន្រ្តីប៉ូលីសបន្ទាប់ពីពេញមួយយប់នៃការធ្វើកុប្បកម្មនៅ Baltimore
16. ក្មេងស្រីជនជាតិជប៉ុនម្នាក់នេះកំពុងជូតទឹកភ្នែកឱ្យអ្នកនយោបាយម្នាក់យំតាមកម្មវិធីទូរទស្សន៍។
© hamusoku.com
15.ខេនជាក្មេងប្រុសអាយុ ៩ ឆ្នាំមកពីប្រទេសហ្វីលីពីនបានបង្កើតទីជំរកសត្វនៅក្នុងហ្គារ៉ាសផ្ទះរបស់គាត់ដើម្បីជួយឆ្កែនិងឆ្មាដែលគ្មានម្ចាស់។
14. "កូនស្រីខ្ញុំបានសួរខ្ញុំថាតើនាងអាចលក់សត្វចិញ្ចឹមរបស់នាងហើយបរិច្ចាគប្រាក់ទៅឱ្យ SPCA ក្នុងស្រុករបស់យើងបានទេ។ ជាការពិតខ្ញុំអនុញ្ញាតឱ្យនាង។"
© WhyDidYouCheckMyName/imgur.com
13. ក្មេងប្រុសក្លាហានទាំងពីរនាក់នេះបានរកឃើញវិធីដ៏ប៉ិនប្រសប់ក្នុងការជួយសង្គ្រោះសត្វឆ្កែមួយក្បាលដែលបានធ្លាក់ចូលប្រឡាយ។
© amerxp00/imgur.com
12. មិត្តពិតប្រាកដនឹងតែងតែរកវិធីជួយគ្នា។
© AcidCow
11. នៅពេលដែលអេលឡាមានអាយុ ៨ ឆ្នាំ នាងបានកត់សម្គាល់ឃើញបុរសអនាថាម្នាក់នៅខាងក្រៅភោជនីយដ្ឋានមួយនៅពេលដែលនាងកំពុងញ៉ាំអាហារ នាងបានយកសាច់មួយចាន និងដំឡូងបារាំងរបស់នាងចេញទៅក្រៅសំដៅទៅបុរសអនាថា ហើយឱ្យទៅគាត់។
10. ភស្តុតាងបន្ថែមទៀតដែលបង្ហាញថាអ្នកមិនចាំបាច់ក្លាយជាអ្នកមានទេ ទើបអាចមានចិត្តសប្បុរសធ្វើបុណ្យ។
9. ក្មេងស្រីម្នាក់នេះបានអង្គុយទទូរឆ័ត្រឱ្យឆ្កែអនាថានៅពេលមានភ្លៀងធ្លាក់។
© inmemoryofvucko.org
8. "កូនប្រុសតូចរបស់ខ្ញុំតែងតែត្រៀមខ្លួនជានិច្ចនៅពេលដែលខ្ញុំត្រូវការជំនួយនៅពេលចាំបាច់។"
© b_normal_y/reddit.com
7. ក្មេងចេះដើរតេះតះនេះកំពុងបញ្ចុកចំណីដល់កូនឆ្មារបស់គាត់។
6. "មិត្តភាពមិនប្រកាន់ពណ៌សម្បុរនៅក្នុងភោជនីយដ្ឋានអាហាររហ័ស ពីក្មេងតូចពីរនាក់។"
© itsallhistory/reddit.com
5. ក្មេងប្រុសម្នាក់អៀវឆ្កែរបស់គាត់ឆ្លងកាត់ទឹកជំនន់ទឹកភ្លៀងមូសុងនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន។
© Reuters/Romeo Ranoco
4. បងប្អូនភ្លោះ ៣ នាក់អាយុ ២ ឆ្នាំទាំងនេះគឺហាថុន ហូលដេន និងវ៉េឌឺរ បានក្លាយជាមិត្តល្អបំផុតជាមួយអ្នកប្រមូលសំរាមនៅក្នុងតំបន់ដែលពួគគេរស់នៅ។
3. "នេះជាកូនស្រីអាយុ ២ ឆ្នាំរបស់ខ្ញុំដែលបានសុំអោយខ្ញុំជួយព្យាបាលរបួសដល់កូនដាយណូស័រនេះ ហើយខ្ញុំកំពុងលួងលោមគាត់។"
© Rxero13/imgur.com
2. "ក្មួយប្រុសរបស់ខ្ញុំបានទុកសក់របស់គាត់អស់រយៈពេល ២ ឆ្នាំដើម្បីបរិច្ចាគដល់កុមារដែលមានជំងឺមហារីក។"
1. ទាហានអាមេរិកម្នាក់ទទួលផ្កាពីក្មេងស្រីអាហ្វហ្គានីស្ថាន ក្នុងកំឡុងពេលល្បាតនៅជ្រលងភ្នំ Arghandab ក្នុងប្រទេសអាហ្វហ្គានីស្ថាន។
© Baz Ratner/reuters.com
ប្រសិនបើអ្នកមានរូបភាពដែលស្រដៀងនៅក្នុងបញ្ជីនេះ សូមចែករំលែកជាមួយយើងនៅក្នុងមតិយោបល់!
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ Brightside