តាមពិតទៅ និយាយចំពោះស្នេហាគឺជារឿងដែលសាមញ្ញណាស់ ព្រោះថាទង្វើ កាយវិការធម្មតាៗ សាមញ្ញ ទើបជាការឆ្លុះបញ្ចាំងពីសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ ថាគេពិតជាស្រឡាញ់យើង និងឱ្យតម្លៃ ទុកយើងសំខាន់សម្រាប់គេប៉ុនណា។
តាមពិតនារីចង់ដឹងថាតើបុរសពិតម្នាក់នោះ ពិតជាស្រលាញ់អ្នកឬអត់ អ្នកគ្រាន់តែក្រឡេកមើលពេលវេលាទាំងបីនេះក៏អាចដឹងហើយ ៖
១. នៅពេលអ្នកមានផ្ទៃពោះ តើគេនឹងបំពេញតួនាទី និងទំនួលខុសត្រូវប៉ុនណា?
២. នៅពេលអ្នកសម្រាលកូន អ្នកនឹងទទួលបានអាណិតអាសូរពីគេកម្រិតណាចំពោះការលះបង់ដ៏ធំធេងរបស់អ្នក។
៣. ពេលអ្នកឈឺថ្កាត់ គេនៅមើលការខុសត្រូវ និងថែរក្សាអ្នកដែរឬទេ?
ស្នេហាពិតជាសាមញ្ញណាស់ មនុស្សដែលពិតជាស្រលាញ់អ្នកនឹងនាំអ្នកចេញពីបេះដូង តែងតែចង់ការពារអ្នក ធ្វើឱ្យអ្នកកក់ក្តៅ និងរីករាយ។ អ្នកដែលមិនស្រឡាញ់អ្នក នឹងនាំតែការបង្កឱ្យអ្នកឈឺចាប់ និងទឹកភ្នែកតែប៉ុណ្ណោះ។
ក្នុងរឿងស្នេហា ស្ត្រីគួរចងចាំចំណុចខាងក្រោមនេះ ៖
១. មិនថាបុរសមានលុយប៉ុនណាទេ គាត់មានទេពកោសល្យ ពូកែ ឆ្លាតយ៉ាងណាក៏ដោយ ប៉ុន្ដែប្រសិនបើគាត់មិនស្រឡាញ់អ្នកទេនោះអ្វីៗទាំងអស់គឺគ្មានប្រយោជន៍ឡើយ។
២. នរណាម្នាក់ដែលតែងតែធ្វើឱ្យអ្នកយំ ទោះបីវាល្អយ៉ាងណាក៏ដោយ ក៏អ្នកមិនគួរទ្រាំនឹងគេដែរ។ មនុស្សម្នាក់ដែលធ្វើឱ្យអ្នកសើចមិនថាការរងទុក្ខវេទនាបែបណាក៏សមប្រឈមមុខជាមួយគេដែរ។ ស្ត្រី អ្នកគួរតែព្រមទទួលយក ស្នាមញញឹម និងការសប្បាយរហូតដល់ស្រក់ទឹកភ្នែក មិនមែនទឹកភ្នែកលុបបំបាត់ភាពរីករាយនោះឡើយ។
៣. ស្វែងរកបុរសម្នាក់ដែលនឹងដាក់រូបថតរបស់អ្នកក្នុងកាបូបរបស់គាត់ ហ៊ានសរសេរពីអ្នកនៅលើបណ្តាញសង្គម ហ៊ានឱ្យអ្នកស្គាល់ និងដឹងពីអ្វីគ្រប់យ៉ាងដែលទាក់ទងនឹងគាត់។
៤. ពេលវេលាដ៏រីករាយបំផុតរបស់មនុស្ស គឺការស្វែងរកមនុស្សដែលត្រឹមត្រូវ គាត់អាចធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអ្នកស្រឡាញ់ ដែលជាកម្មសិទ្ធិរបស់អ្នក។
៥. បុរសល្អថែរក្សាជីវិតរបស់អ្នក បុរសអាក្រក់តែងតែបំផ្លាញអារម្មណ៍របស់អ្នក ហើយតែងតែធ្វើឱ្យអ្នកឈឺចាប់ និងទឹកភ្នែកដោយសារគេ៕
ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)