បេសកកម្មយោធា វាគឺយុទ្ធសាស្ត្រដ៏មានអនុភាពសម្រាប់បេសកម្មបង្រ្កាបភេរវកម្ម និងថែរក្សាសន្តិភាព។ ប៉ុន្តែតើប្រិយមិត្តជឿឬមិនជឿ បេសកកម្មមួយចំនួនត្រូវបានថតទុក ក្នុងពេលដ៏ត្រឹមត្រូវនាំមកនូវរូបភាពបេសកកម្មយោធាគួរដ៏អស្ចារ្យ និងគួរឱ្យរំភើបចំនួន ២៥ និងគួរឱ្យចាប់អារម្មណ៍បំផុត។
សកម្មភាពនៃការបណ្តុះបណ្តាលកងទ័ពនៅសាលាបណ្ឌិត្យសភាយោធា Lighting Academy Military Training នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រតិបត្តិការ Jungle Operations Training Center នៅរដ្ឋហាវ៉ៃ។
ការហ្វឹកហាត់ឡើងភ្នំនៅសាលា Mountain Warfare ក្នុងរដ្ឋ Vermont។ នេះគឺជាការហ្វឹកហាត់ដ៏ពិបាកបំផុតសម្រាប់ការរស់រានមានជីវិត។
កងវរសេនាតូចទី ១ (អាកាស) កំពុងនិយាយលាដល់ទាហានដទៃទៀតមុនពេលលោតឆត្រយោងពីយន្តហោះ C-130 Hercules លើដែនអាកាសអាល្លឺម៉ង់។
កងទ័ពអាមេរិកក្នុងបេសកកម្មបណ្តុះបណ្តាលកងម៉ារីនដែលមានបេសកកម្មបើកឧទ្ធម្ភាគចក្រនៅមហាសមុទ្រ។
ឧត្ដមសេនីយ៍ទោ Stewart Brown លោតឆត្រយោងពីឧទ្ធម្ភាគចក្រ UH-60 Black Hawk លើផ្ទៃអាកាសនៃរដ្ឋ Georgia ។
កងកំលាំងអាមេរិក និងអង់គ្លេសកំពុងលោតឆ័ត្រយោងហ្វឹកហាត់រួមគ្នាធំបំផុតក្នុងរយៈពេល ២០ ឆ្នាំ។
វគ្គសិក្សា Ranger Course on Fort Benning រដ្ឋ Georgia ។ វាជាប្រវត្តិសាស្រ្តនៃវគ្គសិក្សា Ranger Course ដំបូងដែលទាហានស្រីបានចូលរួម។
ទាហានមកពីកងវរសេនាតូចទី ១ ឈរនៅមុខឧទ្ធម្ភាគចក្រ CH-47F Chinook នៅលើ Kahiltna Glacier រដ្ឋអាឡាស្កា។
ការហ្វឹកហាត់រួមគ្នារវាងយោធាអាមេរិក ជាមួយកងទ័ពលីទុយអានីនៅ Rukla សាធារណរដ្ឋលីទុយអានី។
ទាហានមកពីកងពលតូចលេខ ១ កងវរសេនាតូចថ្មើរជើងកាំភ្លើងធំកំពុងបាញ់មីស៊ី M136 AT4 នៅមជ្ឈមណ្ឌលជាតិបណ្តុះបណ្តាលនៅហ្វតអ៊ីវីន រដ្ឋកាលីហ្វ័រញ៉ា។
ទាហានលបបាញ់ពីកងនាវាលេខ ១ ក្នុងការហ្វឹកហាត់យោធានៅឯហ្វតអ៊ីវីន រដ្ឋកាលីហ្វ័រញ៉ា។ ដែលរួមបញ្ចូលទាំងអង្គភាពយោធាជាច្រើន។
កងវរសេនាតូចនៃកងវរសេនាតូចលេខ ២ បានបាញ់កាំភ្លើងធុន Barrett M107 .50 កាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិដែលមានសមត្ថភាពខ្ពស់នៅជីប៊ូទី នៃទ្វីបអាហ្វ្រិក។
ទាហានអាមេរិកម្នាក់កំពុងលោតចេញពី Black Hawk ពីឧទ្ធម្ភាគចក្រចូលទៅក្នុងសមុទ្រក្នុងខេត្តអូគីណាវ៉ាក្នុងកំឡុងពេលប្រតិបត្តិការ។
រូបភាពពីការហ្វឹកហាត់ប្រយុទ្ធមូលដ្ឋាននៅ Fort Jackson ខាងត្បូងរដ្ឋ Carolina ។
កងវរសេនាធំទ័ពថ្មើរជើងលេខ ៦៩ កំពុងប្រើអាវុធ M240B នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រទេសលីទុយអានី។
កាំភ្លើងធំបាញ់សំដៅសត្រូវ ខណៈពេលដែលគាំទ្រដល់កងទ័ពថ្មើរជើង។
នាវា USS Iowa ដែលជានាវាចម្បាំងដ៏ធំរបស់កងទ័ពសហរដ្ឋអាមេរិក ពេលបាញ់កាំជ្រួច។
ការបាញ់កាំភ្លើងធំនៅលើនាវាចម្បាំង បង្កើតរូបភាពអស្ចារ្យនៃរលកទឹកដូចនេះ។
វិនាទីចុងក្រោយមុនពេលដែលរថយន្តប្រើជាគោលដៅបាញ់ដើម្បីបណ្តុះបណ្តាលត្រូវបានបំផ្លាញ។
រថក្រោះ M1 Abrams ពេលកំពុងវាយប្រហារ។
កងទ័ពអាកាស Blue Angels ចំនុះឱ្យកងទ័ពជើងទឹកសហរដ្ឋអាមេរិក ជាមួយនឹងការហោះហើរស្រុះគ្នាជាមួយនឹងជំនាញល្អបំផុត។
មីស៊ីល Rolling Airframe Missile (RAM) ពេលកំពុងបាញ់ចេញពីនាវា USS Kearsarge ។
សុនខ និងទាហានលោតចូលតំបន់គោលដៅដែលមានរយៈកំពស់ ១០.០០០ ហ្វីត។
យន្ដហោះចម្បាំងដែលមានសមត្ថភាពខ្ពស់គឺ F-22 Raptor អាចមើលឃើញម៉ាសខ្យល់និងមើលឃើញឥន្ធនូពីកំដៅដែលបានចេញពីយន្តហោះ។
ជញ្ជាំងនៃរលកសំឡេងដែលបង្កើតឡើងដោយការផ្ទុះដែលឈានដល់គោលដៅ។
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ businessinsider