ហេតុអ្វីមនុស្សប្រុស ចេះតែចង់គេចវេស និងពន្យារពេលមិនចង់រៀបការ?

ជាការពិតណាស់ និយាយដល់រឿងរៀបការ ចំពោះមនុស្សប្រុស គឺតែងតែព្យាយាមគេចវេស យកលេសរាប់មិនអស់ គឺមិនចង់រៀបការឡើយ ដែលនេះខុសពីចិត្តមនុស្សស្រី ទោះបីជាយ៉ាងណា នាងតែងតែចង់រៀបការឱ្យបានត្រឹមត្រូវ ព្រោះវាជាការបំពេញមុខមាត់​ កិត្តិយសដល់រូបនាង និងគ្រួសារ ប៉ាម៉ាក់របស់នាងផងដែរ។ ប៉ុន្តែ​សម្រាប់មនុស្សប្រុសវិញ គឺគេមិនចង់រៀបការអ្វីនោះឡើយ ដោយក្រោមហេតុផលមួយចំនួនដូចខាងក្រោមនេះ។

១. មិនច្បាស់លាស់

00bc89b5c364dc4ddfb74c29d29833d1

អាចនិយាយបានថា គេមិនទាន់ច្បាស់លាស់ជាមួយនឹងអ្នក ឬគេកំពុងតែមានជម្រើសផ្សេងច្រើនទៀត ទើបមិនគេមិនចង់រៀបការ ព្រោះគេត្រូវការពេលវេលាបន្ថែម ដើម្បីស្វែងរកមនុស្សដែលជាគូនឹងគេពិតប្រាកដ។ ពេលខ្លះ គេថាស្រលាញ់យើង តែមិនប្រាកដថាគេនឹងជ្រើសយកយើងនោះឡើយ ដូច្នេះហើយ ការដែលគេមិនព្រមរៀបការ ឬចេះតែពន្យារពេល គឺអាចព្រោះតែហេតុផលគេមិនច្បាស់លាស់នឹងយើងនេះហើយ។

២ ខ្លាចបាត់បង់សេរីភាព

3d369536f4b29ae12fd89182125469ba

មនុស្សប្រុសនៅលីវអាចបានដើរលេង ស៊ីផឹក ជួបជុំមិត្តភក្តិដាច់យប់ ដូច្នេះ បើគេរៀបការមានប្រពន្ធ បានន័យថាគេនឹងបាត់បង់សេរីភាពទាំងនេះហើយ ទោះប្រពន្ធទូលាយ មិនហាមឃាត់ក៏ដោយ តែក្នុងនាមជាមនុស្សប្រុស ជាមេគ្រួសារ ដាច់ខាតត្រូវតែគិតគូរគ្រួសារប្រពន្ធកូនជាមុន។ ប៉ុន្តែបើគេបានប្រពន្ធខ្លា ច្បាស់នាស់ថា សូម្បីតែផឹកកាហ្វេជាមួយមិត្តភក្តិក៏ពិបាកដែរ កុំថាឡើយតែផឹកស្រានោះ។

៣. ខ្វះលុយចូលស្ដី ឬរៀបចំមង្គលការ

Feb9eb9d0435b3f77fa8271bf0b46b6e

មនុស្សប្រុសមួយចំនួន មិនទាន់មានការងារធ្វើ មិនទាន់មានសមត្ថភាពអាចរកលុយចិញ្ចឹមខ្លួនបានឡើយ ដូច្នេះហើយគេមិនអាចរ៉ាប់រងនូវទំនួលខុសត្រូវទៅលើការមើលថែគ្រួសារនោះឡើយ។ មនុស្សប្រុសមិនទាន់ចង់រៀបការ ឬចេះតែពន្យារពេលរៀបការ អាចមកពីគាត់ចង់ធ្វើការ រកលុយ សន្សំលុយឱ្យបានច្រើនជាងនេះ ចង់ឱ្យខ្លួនឯងរឹងមាំគ្រប់គ្រាន់ដើម្បីគ្រួសារមួយដ៏ពិតប្រាកដជាមុនសិន ចង់ឱ្យខ្លួនឯងមានអ្វីៗគ្រប់យ៉ាង ទើបគេមានអារម្មណ៍ថាមានសុវត្ថិភាព និងកក់ក្ដៅដើម្បីសាងគ្រួសារថ្មីជារបស់ខ្លួនឯង៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ