ប្រពន្ធដែលឆ្លាត! នាងនឹងមិនង្ហាញរឿង៣ចំណុចនេះ​ដែលបំផ្លាញអារម្មណ៍ និងចិត្តរបស់ប្ដីនាងឡើយ

ក្នុងនាមជាប្ដីប្រពន្ធ សំខាន់បំផុតគឺ ត្រូវបង្ហាញភាពស្មោះត្រង់ចំពោះគ្នា អ្នកត្រូវរក្សារាល់ទង្វើ និងការនិយាយស្ដីដោយស្មោះចំពោះស្វាមី។ ប៉ុន្តែ មានរឿង៣យ៉ាងដែលអ្នកមិនគួរបង្ហាញឱ្យប្ដីរបស់អ្នកបានដឹងឡើយ ព្រោះវានឹងធ្វើឱ្យគាត់មានអារម្មណ៍មិនល្អ ហើយក៏អាចនឹងប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកទាំងពីរផងដែរ។

១. គំនិតអវិជ្ជមានអំពីគ្រួសារខាងប្តី

Cd3b7403812db02ddfb00dd5db8a1ab8

នៅពេលរៀបការ គឺជាបញ្ហារបស់គ្រួសារទាំងពីរ រឿងរ៉ាវទាំងអស់ក្នុងអាពាហ៍ពិពាហ៍នឹងត្រូវបានគិតគូរសម្រាប់គូរបស់អ្នក។ ក្នុងនាមជាស្ត្រីមានប្រាជ្ញា ទោះបីអ្នកមិនពេញចិត្តនឹងគ្រួសារប្តីក៏ដោយ ក៏អ្នកមិនត្រូវបង្ហាញពីអាកប្បកិរិយាថាមិនពេញចិត្តឱ្យប្ដីរបស់អ្នកបានដឹងដែរ ព្រោះអាចធ្វើឱ្យគាត់មានអារម្មណ៍មិនល្អ។

ជាធម្មតា មានមនុស្សស្រីខ្លះ គាត់ពិតជាមិនមានទំនាក់ទំនងល្អ ជាមួយនឹងក្រុមគ្រួសារ ឬឪពុកម្ដាយខាងប្ដីឡើយ ដូច្នេះហើយ គាត់អាចនឹងមិនមានគំនិតវិជ្ជមានសម្រាប់គ្រួសារខាងប្ដីទេ។ តែទោះជាយ៉ាងណា សម្រាប់មនុស្សប្រុសសំខាន់បំផុតគឺ សាច់ញាតិបងប្អូន និងឪពុកម្ដាយរបស់គាត់នេះហើយ តែបើអ្នក និងសាច់ញាតិគាត់មិនត្រូវគ្នា ហើយអ្នកតែងតែបង្ហាញនូវអាកប្បកិរិយាមិនគប្បី គឺហាក់បីដូចជាបន្ថែមសម្ពាធ និងបន្ទុកដល់គាត់អ៊ីចឹង គាត់មិនអាចរែកនូវអម្រែកបញ្ហាគ្រួសារទាំងសងខាងបានឡើយ។

ដូច្នេះ សម្រាប់ប្រពន្ធដែលឆ្លាត បើនាងមានប្ដីដែលល្អ នាងប្រាកដជាយល់ពីអារម្មណ៍ និងចិត្តរបស់ប្ដីនាង ហើយនាងនឹងគ្មានប្ដីធ្វើឱ្យប្ដីរបស់នាងមានអារម្មណ៍ទើសទាល់ ឬពិបាកដោយសារតែបញ្ហារវាងនាង និងគ្រួសារខាងគាត់នោះឡើយ។ បើទោះជាមិនពេញចិត្ត ឬមានបញ្ហាយ៉ាងណាក៏ដោយ ក៏មិនលើកយកបញ្ហារបស់ខ្លួន​ធ្វើឱ្យប្ដីទូលរែកនោះដែរ។

២. មានចិត្តលើនរណាម្នាក់

C9aff4cccdfc3ab498da7d1d775d843b

យើងទាំងអស់គ្នាជាមនុស្សធំពេញវ័យ ហើយមានមនោសញ្ចេតនាជាច្រើន ដូច្នេះនៅពេលដែលយើងទន់ខ្សោយយើងក៏ប្រហែលជាធ្លោយបណ្ដោយឱ្យចិត្តលង់ទៅលើនរណាម្នាក់ដែរ។ ដូច្នេះ ធម្មតាចិត្តមនុស្សស្រីអាចនឹងមានការលួចលាក់ចំពោះនរណាម្នាក់ តែអ្វីដែលសំខាន់ គឺរក្សាសេចក្ដីថ្លៃថ្នូរ មិនអាចប្ដូរចិត្ត ផ្លាស់គំនិតក្បត់ប្ដីព្រោះតែអារម្មណ៍មួួយឆាវនោះឡើយ។ មនុស្សស្រីដែលឆ្លាត បើនាងដឹងថានាងមានចិត្តលើនរណាម្នាក់ដោយអចេតនា​ នោះនាងនឹងធ្វើការផ្លាស់ប្ដូរ និងពង្រឹងចិត្តខ្លួនឯងភ្លាមៗ មិនអាចឱ្យមានរឿងធំកើតឡើងបានទេ។

ដូច្នេះមនុស្សស្រីដែលមានភាពវៃឆ្លាត ដាច់ខាតនាងមិនប្រព្រឹត្តទង្វើលួចលាក់ និងបង្ហាញនូវចរិត និងអារម្មណ៍ដែលនាងកំពុងតែជ្រុលទៅលើអ្នកផ្សេងឱ្យប្ដីបានដឹងឡើយ។ ផ្ទុយទៅវិញ នាងនឹងខំកែប្រែ ហើយផ្លាស់ប្ដូរចិត្តខ្លួនឯងឱ្យបាន មិនអាចឱ្យរឿងគ្រប់យ៉ាង ឬទំនាក់ទំនងត្រូវបែកបាក់ព្រោះតែចិត្តរបស់នាងឡើយ។

៣. ប្រៀបធៀបប្តីរបស់អ្នកជាមួយបុរសដទៃទៀត

882df856b47fb61824af297a479a48b5

សម្រាប់មនុស្សស្រីដែលឆ្លាត នាងប្រាកដជាប្រកាន់គំនិតថា ប្ដីនាងស្អាត ល្អជាងគេ បើទោះបីជាប្ដីនាងមិនស្អាត ឬមានចំណុចខ្លះខ្វះខាតក៏ដោយ។ ដូច្នេះហើយ មនុស្សស្រីមិនអាចឆោតល្ងង់ ចេះតែយលប្ដីរបស់ខ្លួន ទៅប្រៀបធៀបជាមួយនឹងអ្នកដទៃបានទេ ហើយក៏រឹតតែមិនអាចសរសើរអ្នកដទៃ នៅចំពោះមុខប្ដីរបស់នាងដែរ។

ជាប្រពន្ធដ៏ល្អម្នាក់ ត្រូវចេះរក្សាកិត្តិយស ទុកមុខឱ្យប្ដី មិនអាចនិយាយពាក្យបង្អាប់ ឬបនញតាបតម្លៃប្ដីនៅចំពោះមុខអ្នកដទៃឡើយ។ ហើយអ្វីដែលសំខាន់ អ្នកត្រូវដឹងថា ស្វាមីរបស់អ្នក គឺជាបុរសដែលល្អ និងអស្ចារ្យបំផុត កុំយកគាត់ទៅប្រៀបធៀបនឹងអ្នកដទៃ ព្រោះទោះជាយ៉ាងណា ក៏មនុស្សយើងមិនមែនដូចគ្នាទាំងអស់នោះឡើយ សុទ្ធតែមានចំណុចល្អ និងខ្វះខាតផ្សេងៗគ្នា ដូច្នេះ កុំចេះតែប្រៀបធៀបប្ដីទៅនឹងអ្នកនេះ ឬអ្នកនោះឱ្យសោះ៕

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)