ជីវិតប្ដីប្រពន្ធ បើប្រទះឃើញមានរឿងទាំង៣ចំណុចនេះហើយ គួរតែដោះលែងគ្នា ដើរផ្លូវរៀងៗខ្លួនទៅ

ជីវិតប្ដីប្រពន្ធ ការដែលនៅរួមរស់ជាមួយគ្នា គឺសង្ឃឹមថានឹងមានក្ដីសុខ សុភមង្គលនឹងគ្នា ប៉ុន្តែ ប្រសិនបើការរស់នៅមិនចុះសម្រុងនឹងគ្នា ហើយក្នុងចិត្តរៀងៗខ្លួនក៏មាននូវ៣ចំណុចនេះ អ្នកគួរតែដោះលែងគ្នា ហើយដើរផ្លូវរៀងៗខ្លួនទៅ ព្រោះថាទោះយ៉ាងណា ក៏អ្នកមិនអាចរស់នៅជាមួយគ្នាបានមួយជីវិតដែរ។

១. លែងមានភាពសជិតស្និទ្ធនឹងគ្នា

Screen Shot 2020 10 12 At 2.17.44 PM

ជាការពិតណាស់ ជីវិតប្ដីប្រពន្ធ យ៉ាងណាក៏ត្រូវតែមានភាពស្និទ្ធស្នាលនឹងគ្នាដែរ ប៉ុន្តែក៏ស្រាប់តែជីវិតប្ដីប្រពន្ធរបស់អ្នកបែរជាកើតមាននូវអារម្មណ៍រក្សាគម្លាតឆ្ងាយពេក សោះអង្គើយ ព្រងើយកន្តើយដាក់គ្នា លែងមានអារម្មណ៍ល្អៗនឹងគ្នា ឃើញតែទើសគ្រប់ពេល នោះមានន័យថា អ្នកលែងមានអារម្មណ៍ជាប្ដីប្រពន្ធនឹងគ្នាហើយ វាមិនខុសអីពីអ្នកដទៃដែលមិនធ្លាប់ស្គាល់គ្នានោះទេ។

២. អស់អារម្មណ៍ មិនចង់រួមទុក្ខជាមួយគ្នា

9c59dbda91b77b9c06767929bf1792e8

ក្នុងខណៈពេលដែលមានម្ខាងណាជួបការលំបាក ហើយត្រូវការកម្លាំងចិត្ត និងមនុស្សដែលនៅក្បែរបំផុត តែក្នុងនាមអ្នកជាប្ដី ឬប្រពន្ធ មិនបានបំពេញតួនាទី និងនៅក្បែរ មើលថែយកចិត្តទុកដាក់ចំពោះគាត់ ឬបែរជាមិនអើពើ ឬមិនព្រមរួមទុក្ខជាមួយនឹងគាត់ នោះមានន័យថាអ្នកកំពុងតែបង្កើននូវអារម្មណ៍អាក់អន់ស្រពន់ចិត្ត ថ្នាំងថ្នាក់ដាក់គ្នាបាត់ទៅហើយ។ ហើយតទៅថ្ងៃមុខ តើឱ្យរំពឹង និងសង្ឃឹមអ្វី បើប្ដីប្រពន្ធនៅក្នុងផ្ទះជាមួយគ្នារាល់ថ្ងៃ​ តែបែរជាយករួចខ្លួន មិនព្រមចែករំលែកទុក្ខលំបាកជាមួយគ្នាបែបហ្នឹង អ៊ីចឹងមានតែចែកផ្លូវគ្នាដើរ ព្រោះបើនៅបន្ត ក៏មានតែភាពតានតឹងបន្ថែមតែប៉ុណ្ណោះ។

៣. តែងតែលើកលែងពីរឿងលែងលះ

Screen Shot 2020 10 12 At 2.17.53 PM

រៀងដែលមិនគប្បីបំផុត ក្នុងនាមជាប្ដីប្រពន្ធនឹងគ្នា ទោះបីជាមានរឿងឈ្លោះទាស់គ្នាយ៉ាងណា ក៏មិនត្រូវប្រើភាសាលែងលះមកនិយាយគ្នាដែរ។ ប៉ុន្តែប្រសិនបើជីវិតប្ដីប្រពន្ធរបស់អ្នកបែរជាចេះតែលើកយកពាក្យលែងលះមកនិយាយ គ្រប់ពេលដែលសម្ដីតូចធំនឹងគ្នា នោះច្បាស់ណាស់ថាជីវិតគ្រួសារគង់តែបែកបាក់នៅថ្ងៃណាមួយ ព្រោះពាក្យថាលែងលះ បើនិយាយចេញហើយ វានឹងធ្វើឱ្យអារម្មណ៍ដៃគូរបស់អ្នកនឹងចងចាំទុក ហើយគេមិនដែលសប្បាយចិត្តនឹងពាក្យនេះឡើយ៕

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)