នុងរឿងស្នេហា ការសាងជីវិតគ្រួសារគឺពេលខ្លះក៏បែបហ្នឹង វាមិនសំខាន់ទេថា ទាក់ទងគ្នាយូរឆ្នាំយ៉ាងណា មិនសំខាន់ទេថា ស្រលាញ់គ្នារយៈកាលប៉ុន្មានមកទេ ពេលខ្លះ ស្រឡាញ់គ្នាទុកពេលយូរពេក យើងអាចនឹងជិនណាយចិត្តទៅវិញ។ ស្រលាញ់គ្នាយូរ ទាក់ទងគ្នាយូរមិនប្រាកដថាអាចបានរៀបការនឹងគ្នានោះឡើយ មនុស្សស្គាល់គ្នា ៥ ៦ឆ្នាំ តែបែរជាមិនបានរៀបការជាមួយគ្នា តែបែរជាត្រូវមករៀបការជាមួយមនុស្សទើបតែបានស្គាល់ ១ខែ ២ខែ ឬ១ឆ្នាំ ២ឆ្នាំទៅវិញ នេះហើយចំណងស្នេហា។
ហើយមានពេលខ្លះទៀត មនុស្សស្រឡាញ់គ្នាណាស់ពេលនៅជាសង្សារ បារម្ភគ្នា ខ្លាចបាត់បង់គ្នាណាស់ តែដល់ពេលបានរៀបការនឹងគ្នាបែរជានិយាយថា មិនចុះសម្រុងនឹងគ្នា មិនអាចទទួលយកនូវអត្តចរិត និងគំនិតរបស់ដៃគូបាន ចុះកាលពីដំបូងមុនពេលរៀបការ ហេតុអ្វីមិននិយាយពាក្យទាំងនេះ ដល់បេលចុងក្រោយ ក៏បែរជាត្រូវទៅជ្រើសយកមនុស្សដែលមិនធ្លាប់ស្គាល់ ឬទើបតែបានស្គាល់ ព្រមរៀបការតាមឪពុកម្ដាយ ចាស់ទុំផ្សំផ្គុំឱ្យទៅវិញ សួរថាកំហុសអ្នកណា? សួរថា តើអ្នកណាចង់ជួបរឿងបែបនេះ?
ក៏មានស្នេហាខ្លះទៀត ការជ្រើសយកមនុស្សដែលមិនធ្លាប់ស្គាល់ ការសម្រេចចិត្តរៀបការតាមឪពុកម្ដាយ បែរជាល្អប្រសើរជាងការដែលសម្រេចចិត្តរៀបការតាមចិត្តខ្លួនឯង ព្រោះថាពេលខ្លះ ការសម្រេចចិត្តរបស់យើង គឺមិនមែនសុទ្ធតែត្រឹមត្រូវនោះទេ ដូចពាក្យកេថា តាមបេះដូងខ្លួនឯងគ្មានកំណើតឡើយ ប៉ុន្តែទោះជាយ៉ាងនាក៏ដោយ ក៏មិនប្រាកដថា ការដែលព្រមតាមគ្រួសារសុទ្ធតែបានល្អទាំងអស់នោះដែរ៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ