ហេតុអ្វីបានជាអ្នកដទៃ ចង់រាប់អានអ្នកជាមិត្ត?

ជ្រើសរើសរូបមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា ហេតុអ្វីបានជាអ្នកដទៃគេស្រឡាញ់ចូលចិត្ត និងចង់រាប់អានអ្នកជាមិត្ត?

A. អ្នកជាមនុស្សស្មោះត្រង់ និងមានឆន្ទៈជួយអ្នកដទៃ

Screen Shot 2020 10 08 At 4.44.42 PM

- ដរាបណាអ្នកមានការអាណិតអាសូរចំពោះមនុស្សនោះ អ្នកនឹងព្យាយាមធ្វើឱ្យពួកគេសប្បាយរីករាយ និងមានជីវិតស្រស់ស្រាយជានិច្ច។

- ដូចមិត្តភក្តិ សាច់ញាតិ ឬអ្នកស្គាល់គ្នាមានការលំបាក អ្នកប្រាកដជាជួយអ្នកដោយមិនមានពាក្យត្អូញត្អែរឡើយ។

- ទោះបីអ្នកត្រូវលះបង់ចំណង់ចំណូលចិត្តដើម្បីប្រយោជន៍រួម អ្នកមិនស្ទាក់ស្ទើរទេ។

- អ្នកពិតជាមានការពេញនិយមយ៉ាងខ្លាំង នៅក្នុងសហគមន៍ដែលអ្នករស់នៅដោយភាពរស់រវើក ភាពថ្លៃថ្នូរ និងគុណសម្បត្តិល្អរបស់អ្នក។ មនុស្សភាគច្រើនឱ្យតម្លៃ និងទុកចិត្តអ្នកយ៉ាងខ្លាំង។

B. អ្នកជាមនុស្សដែលមានចិត្តល្អ ភ្លឺដូចព្រះអាទិត្យ

Screen Shot 2020 10 08 At 4.44.46 PM

- អ្នកមានភាពរួសរាយរាក់ទាក់ជាមួយមនុស្សគ្រប់គ្នា ដោយមិនប្រកាន់ភេទ មិនគិតពីពូជសាសន៍ វណ្ណៈ ដើមកំណើត ឬគ្រួសារ ឋានៈសង្គមអ្វីឡើយ។ អ្នកប្រព្រឹត្ដល្អចំពោះមនុស្សគ្រប់គ្នាដែលអ្នកមានទំនាក់ទំនងជាមួយ។

- អ្នកមានស្នាមញញឹម ភ្លឺរលើបរលោងនៅលើផ្ទៃមុខរបស់អ្នកជាប់ជានិច្ច គ្រាន់តែសម្លឹងមើលអ្នកញញឹម អ្នកទាំងអស់គ្នានឹងមានអារម្មណ៍កក់ក្តៅដោយស្វ័យប្រវត្តិ។

- អ្នកសប្បាយចិត្តដឹងពីរបៀបដើម្បីផ្តល់ថាមពលដល់អ្នកដែលនៅជុំវិញអ្នក ឬលួងលោមលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់ពួកគេ។

- អ្នករស់នៅសាមញ្ញ សុខស្រួល និងដោយស្មោះត្រង់។ អ្នកនិយាយអ្វីដែលអ្នកគិតមិនប្រកាន់ខ្ជាប់ក្នុងចិត្ត មិនមានទំនោរមានអរិភាព និងស្រឡាំងកាំងដូចកូនក្មេង។

C. អ្នកជាមនុស្សស្លូតត្រង់ និងមិនចេះប្រើល្បិច

Screen Shot 2020 10 08 At 4.44.49 PM

- អ្នកជាមនុស្សស្មោះត្រង់ណាស់ មិនក្លែងក្លាយ ហើយក៏មិនដឹងពីរបៀបគណនាឆ្លៀតចំណេញ ឬរៀបចំផែនការជាមួយអ្នកណាឡើយ។

- អ្នកជួយមនុស្សគ្រប់គ្នាដោយអស់ពីចិត្ត ការស្រឡាញ់ និងការស្អប់ គឺជាក់ស្តែង ដូច្នេះអ្នករាល់គ្នាមានអារម្មណ៍ថាមានសុវត្ថិភាពពេលមានអ្នកនៅក្បែរ។

- ភាពស្លូតត្រង់ និងភាពគ្មានកំហុសរបស់អ្នកធ្វើឱ្យអ្នកដទៃ "ញ័រ" យ៉ាងងាយស្រួល។ អ្នកតែងតែបញ្ចេញនូវអារម្មណ៍កក់ក្ដៅ រីករាយ គួរឱ្យស្រឡាញ់ ដែលធ្វើឱ្យអ្នកដទៃពេញចិត្តនឹងអ្នកយ៉ាងខ្លាំង។

- អ្នកជាមនុស្សសកម្ម បើកចំហរ ត្រៀមខ្លួនស្តាប់អ្នកដទៃដោយមិនចេះប្រកាន់ច្រើនឡើយ។

D. អ្នកមានរាងស្អាត និងឆើតឆាយមានចរិតឆ្នើម

Screen Shot 2020 10 08 At 4.44.53 PM

- អ្នកមានភាពចាស់ទុំ មានគោលការណ៍ជាក់លាក់ និងឧត្តមគតិជីវិតពោរពេញទៅដោយមហិច្ឆតា។

- អ្នកមិនចូលចិត្តខ្ជះខ្ជាយពេលវេលាលើល្បិចដែលគ្មានប្រយោជន៍ឡើយ។ ហេតុដូច្នេះហើយ មនុស្សគ្រប់គ្នាយល់ថា អ្នកមានកេរ្តិ៍ឈ្មោះ និងមានការគោរពកោតសរសើរអ្នក។

- អ្នកជាមនុស្សឆ្លាត មានចិត្តអំណត់ មានចិត្តកក់ក្តៅ មិនមែនជាមនុស្សសោះកក្រោះគ្មានមេត្តាឡើយ។

- លើសពីនេះអ្នកមានរូបរាងស្រស់ស្អាត មានទេពកោសល្យគួរឱ្យទាក់ទាញ និងមានមន្តស្នេហ៍ធ្វើឱ្យមនុស្សគ្រប់គ្នាដែលទាក់ទងជាមួយអ្នកនឹងត្រូវបានទាក់ទាញ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)