ហេតុអ្វីបានជា Crush បដិសេធ មិនទទួលយកការស្រឡាញ់ពីអ្នក?

ជ្រើសរើសកាតមួយសន្លឹកដើម្បីដឹងថា ហេតុអ្វីបានជាមនុស្សដែលអ្នកស្រឡាញ់ គេបដិសេដមិនទទួលយកការស្រឡាញ់ ឬអារម្មណ៍ល្អៗពីអ្នក?

ក. អ្នកមិនមែនជាប្រភេទមនុស្សដែលគេចង់បាន

Screen Shot 2020 10 08 At 12.01.00 PM

រសជាតិរបស់អ្នកខ្ពស់ណាស់ នៅពេលអ្នកជ្រើសរើសតែមនុស្សដែលមានសម្រស់ និងទេពកោសល្យក្នុងការស្រលាញ់ ប៉ុន្តែជាមួយមនុស្សល្អឥតខ្ចោះបែបនេះ ស្តង់ដាររបស់ពួកគេក៏ខ្ពស់ដែរ ដូច្នេះចំពោះអ្នកក៏មិនមែនជាប្រភេទដែលត្រូវនឹងគេដូចគ្នា។ ជារឿយៗពួកគេនឹងត្រូវបានទាក់ទាញឱ្យនរណាម្នាក់ដែលមានបុគ្គលិកលក្ខណៈរឹងមាំ វៃឆ្លាត និងរហ័សរហួន សកម្មភាពនិងមានសុជីវធម៌។ ផ្ទុយទៅវិញអ្នកគឺជាមនុស្សសុបិនខ្លាំងពេក ហើយស្មោះត្រង់ ដូច្នេះវាងាយស្រួលក្នុងការក្លាយជាកូនអុកសម្រាប់អ្នកដទៃដើម្បីទាញយកផលប្រយោជន៍។ ប្រសិនបើអ្នកចង់យកឈ្នះអារម្មណ៍គេដោយជោគជ័យ អ្នកនឹងត្រូវព្យាយាមកែលំអខ្លួនឯងបន្ថែមទៀត។

ខ. ធ្វើខុសក្នុងការតាមរក

Screen Shot 2020 10 08 At 12.01.04 PM

អាចនិយាយបានថា ចិត្តអ្នករេរា អ្នកអាចនឹងស្រឡាញ់ម្នាក់ហ្នឹង តែពេលខ្លះអ្នកបែរជាសាងកំហុស ដោយការសម្លឹង និងស្វែងរកអ្នកផ្សេងទៅវិញ ចំណុចនេះហើយដែលបង្ហាញថា អ្នកកំពុងតែសន្សំកំហុសរបស់ខ្លួនឯង ដែលធ្វើឱ្យអ្នកធ្លាក់ពិន្ទុបន្តិចម្ដងៗ។ ពេលខ្លះទៀត អ្នកថែមទាំងមិនដឹងផងថា មនុស្សដែលអ្នកកំពុងតែស្រឡាញ់គេមានចំណង់ចំណូលចិត្តអ្វី អ្នកមិនដឹងពីអ្វីដែលគេចង់បានទាល់តែសោះ ដូច្នេះក្នុងគំនិតពួកគេអ្នកពិតជានៅមានចំណុចខ្វះខាតច្រើនណាស់ ដែលធ្វើឱ្យពួកគេបដិសេធអ្នក។ ដូច្នេះ បើអ្នកចង់បានពិន្ទុល្អ អ្នកគួរតែព្យាយាឈ្វេងយល់ពីគេឱ្យបានច្រើន ហើយក្លាហានក្នុងការចាប់ផ្ដើមជាមួយនឹងគេ ក្លាហាបញ្ចេញមតិ និងព្យាយាមយកចិត្តទុកដាក់ចំពោះគេឱ្យបានច្រើន។

គ. អារម្មណ៍របស់អ្នកមិនទាន់ជ្រាលជ្រៅគ្រប់គ្រាន់ទេ

Screen Shot 2020 10 08 At 12.01.09 PM

ប្រហែលជាអ្នកមានអារម្មណ៍ថាអារម្មណ៍របស់អ្នកចំពោះគ្នាទៅវិញទៅមក គឺ ហាក់នៅតែមិនទាន់ធំទូលាយនៅឡើយ ឬអាចនិយាយបានថា វាលាតសន្ធឹងពេករហូតមិនដឹងពីអ្វីឱ្យបានច្បាស់ ដូច្នេះអ្នកមានការលើកទឹកចិត្ត និងភាពក្លាហានដើម្បីសារភាពស្នេហារបស់អ្នក។ ប៉ុន្តែភាគីម្ខាងទៀតច្រានចោលអ្នកម្តងហើយម្តងទៀត ព្រោះអារម្មណ៍របស់អ្នកមិនជ្រៅហើយមិនគ្រប់គ្រាន់ដើម្បីធ្វើឱ្យបេះដូងរបស់មនុស្សម្នាក់នោះជាប់ចិត្តនឹងអ្នកបានឡើយ។ ប្រហែលជាឥឡូវនេះ អ្នកគួរតែសួរបេះដូងអ្នកម្តងទៀតថា តើអារម្មណ៍របស់អ្នកត្រឹមត្រូវ ឬអត់ ជាមួយនឹងអ្វីដែលអ្នកបានធ្វើពីមុនមក? ប្រសិនបើចម្លើយគឺត្រឹមត្រូវនោះ អ្នកត្រូវផ្លាស់ប្តូរការបង្ហាញសេចក្តីស្រឡាញ់របស់អ្នកឱ្យមានភាពស្មោះត្រង់តាមដែលអាចធ្វើទៅបាន៕

ប្រភព ៖ iOne / ប្រែសម្រួល ៖​ ភី អេក (ក្នុងស្រុក)