តើព្រះនាង Disney ទាំង ១០ អង្គ បានផ្លាស់ប្តូរយ៉ាងដូចម្តេចខ្លះ នៅពេលក្លាយជាក្មេងស្រីសម័យទំនើប?

ខ្សែភាពយន្តគំនូរជីវចលដែលនិយាយអំពីព្រះនាង ដំបូងឡើយមិនមែនការងារគោលចម្បងរបស់ Disney ទេ។ ទោះជាយ៉ាងណាក៏ដោយអ្វីៗបានផ្លាស់ប្តូរទៅតាមពេលវេលាក្នុងរយៈពេលជាច្រើនឆ្នាំហើយបច្ចុប្បន្ននេះប្រាក់ចំណូលសរុបដែលបានមកពីគំនូរជីវចលព្រះនាងនៅក្នុងអាណាចក្រ Disney ត្រូវបានគេប៉ាន់ស្មានថាមានប្រហែល ៣ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែតើស្ថានភាពនឹងខុសគ្នាទេប្រសិនបើ Disney បង្កើតខ្សែភាពយន្តគំនូរជីវចលដែលព្រះនាងទាំងអស់នេះប្រែក្លាយទៅជា Bad Girl  វិញនោះ?

ព្រះនាង Disney តែងតែលេចមុខជាក្មេងស្រីល្អដែលមានចរិតសុភាពរៀបសារ​ និងចិត្តល្អ។ ប៉ុន្តែដោយសារពួកគេភាគច្រើនជាក្មេងជំទង់វាពិបាកក្នុងការស្រមៃថាពួកគេមិនចង់ទម្លាក់សក់ចុះ និងប្តូរពណ៌សក់ ហើយរីករាយ។

10. Jasmine

10 Princesses Reimagined As Modern Day Bad Girls

© Walt Disney Animation Studios © Nata St. art

ទោះបីជាមានរបៀបរស់នៅដ៏ប្រណីតក៏ដោយព្រះនាង​ Jasmine ជាក្មេងស្រីស្លូតបូត មិនប្រកាន់ឬកពារ ហើយជាក្មេងស្រីដែលស្រឡាញ់ការផ្សងព្រេង។ វិចិត្រករបានផ្លាស់ប្តូររូបរាងរបស់នាងទៅជាតារា R&B ដែលជាអ្នកគាំទ្របាល់បោះ និងរស់នៅក្នុងជីវិតជាន់ខ្ពស់ដែលមើលទៅប្លែង ៣៦០ ដឺក្រេ។

9. Cinderella

10 Princesses Reimagined As Modern Day Bad Girls

© Walt Disney Animation Studios © Evvi Art

រហូតដល់នាងបានជួបព្រះអង្គម្ចាស់នៅក្នុងសុបិន ព្រះនាង Cinderella ជាមនុស្សដែលមានចិត្តល្អ និងសុភាពរាបសាបំផុតក្នុងចំណោមព្រះនាង Disney ទាំងអស់។ វិចិត្រកររូបនេះបានសម្រេចចិត្តបន្ថែមស្ទីលមួយចំនួនទៅនឹងរូបសម្រស់របស់ព្រះនាង ហើយប្រែក្លាយព្រះនាងទៅជាតារាដែលមានភាពទាក់ទាញបែបសម័យទំនើប។

8. Rapunzel

10 Princesses Reimagined As Modern Day Bad Girls

© Walt Disney Animation Studios © Disney Hardcore/tumblr

បន្ទាប់ពីត្រូវបានជាប់ឃុំនៅក្នុងប៉មមួយសម្រាប់ជីវិតរបស់ព្រះនាង វាគ្មានអ្វីគួរឱ្យឆ្ងល់ទេដែលថា Rapunzel នឹងមិនមានបញ្ហាអ្វីទេបន្ទាប់ពីរត់គេចខ្លួនចូលទៅក្នុងព្រៃ។ រសជាតិនៃសេរីភាពរបស់ព្រះនាងបានបណ្តាលឱ្យមានសក់ពណ៌ស្រស់ស្អាត និងស្នាមសាក់លើដៃ។

7. Ariel

10 Princesses Reimagined As Modern Day Bad Girls

© Walt Disney Animation Studios © Nata St. art

ទោះបីជាព្រះនាង Ariel តែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីក្រោកឈរឡើងចំពោះជំនឿចិត្តរបស់នាង ហើយព្យាយាមយ៉ាងខ្លាំងដើម្បីសម្រេចគោលដៅរបស់នាងប៉ុន្តែនាងក៏ដឹងពីរបៀបសម្រាកលំហែរ និងមានពេលវេលាល្អផងដែរ។ ថ្វីត្បិតតែជាបុត្រីរបស់ស្តេច Triton​ ការរស់នៅប្រកបដោយភាពប្រណិត មិនមែនជាអាទិភាពចម្បងរបស់នាងឡើយ។ នៅពេលក្លាយជាផ្នែកមួយនៃពិភពលោករបស់មនុស្សសម័យទំនើបព្រះនាង Ariel នឹងក្លាយជាក្មេងស្រីដែលមានភាពរីករាយ លេងហ្គេម Xbox និងញ៉ាំភីហ្សានៅរាត្រីថ្ងៃសុក្រ។

6. Belle

10 Princesses Reimagined As Modern Day Bad Girls

© Walt Disney Animation Studios © Nata St. art

Belle គឺជាព្រះនាងចេះគិតគូរពិចារណាដែលបានត្រៀមខ្លួនលះបង់ដើម្បីជាថ្នូរនឹងជីវិតរបស់ឪពុកនាង។ ទោះយ៉ាងណាចំណង់ចំណូលចិត្តយ៉ាងជ្រាលជ្រៅរបស់នាងចំពោះការអានបានធ្វើឱ្យនាងមានកេរ្តិ៍ឈ្មោះ ក្មេងស្រីដែលមានកែវភ្នែកស្រស់ស្អាត ហើយចម្លែកក្នុងចំណោមអ្នកភូមិ។ យើងហ៊ានភ្នាល់ថាគ្មាននរណាម្នាក់ជឿថា Belle ជាមនុស្សចម្លែកទេ បន្ទាប់ពីការផ្លាស់ប្តូររបស់នាងទៅជាក្មេងស្រីសម័យទំនើបគួរឱ្យភ្ញាក់ផ្អើលបែបនេះ!

5. Tiana

10 Princesses Reimagined As Modern Day Bad Girls

© Walt Disney Animation Studios © Disney Hardcore/tumblr

Tiana តែងតែខិតខំធ្វើឱ្យក្តីសុបិនរបស់នាងក្លាយជាការពិត។ ប៉ុន្តែប្រហែលជាដល់ពេលដែលត្រូវរៀបចំខ្លួនហើយសប្បាយខ្លះ? ការចាក់សាក់ចម្រុះពណ៌ និងការតុបតែងធ្វើឱ្យនាងមានពន្លឺ ពិតជាកន្លែងដ៏ល្អដើម្បីចាប់ផ្តើម!

4. Snow White

10 Princesses Reimagined As Modern Day Bad Girls

© Walt Disney Animation Studios © Nata St. art

Snow White មិនដែលមើលស្រាលពីសារៈសំខាន់នៃសភាវៈល្អ និងយកចិត្តទុកដាក់ចំពោះអ្នកគាំទ្ររបស់នាងឡើយ។ ការបង្ហោះរូបថត និងការថតរូបដោយខ្លួនឯងនៅលើ Instagram គឺជាវិធីដ៏ល្អឥតខ្ចោះដើម្បីបង្កើនចំនួនអ្នកកោតសរសើរពីមនុស្សតឿ ៧ នាក់ដល់មនុស្សរាប់លាននាក់។

3. Pocahontas

10 Princesses Reimagined As Modern Day Bad Girls

© Walt Disney Animation Studios © Nata St. art

Pocahontas តែងតែជាអ្នកបះបោរដែលត្រៀមខ្លួនប្រយុទ្ធដើម្បីសុភមង្គល និងស្នេហាពិតរបស់នាង។ ជាមួយនឹងបច្ចេកវិទ្យាទំនើប និងសាកលភាវូបនីយកម្ម នាងមិនចាំបាច់នឹកដល់ John Smith ហើយនឹងអាចបង្កើតមិត្តថ្មីបានដោយគ្រាន់តែចុចតែមួយលើកប៉ុណ្ណោះ នៅពេលរីករាយជាមួយម៉ាកាហ្គោនដ៏ឆ្ងាញ់ និងកាហ្វេពីហាងស្តារបាក។

2. Elsa

10 Princesses Reimagined As Modern Day Bad Girls

© Walt Disney Animation Studios © Disney Hardcore/tumblr

ទោះបីជា Elsa​ ហាក់ដូចជាក្មេងស្រីល្អឥតខ្ចោះក៏ដោយក៏វិចិត្រករជឿជាក់ថានាងប្រាកដជាមានជ្រុងផ្សេងទៀត។ ការចាក់សាក់នៅលើភ្នែក និងអាវយឺតដ៏ស្រស់ស្អាតពិតជានឹងមិនត្រូវបានគេកត់សម្គាល់ហើយនឹងធ្វើឱ្យនាងក្លាយជាក្មេងស្រីទាន់សម័យបំផុតនៅក្នុងនគរ។

1. Moana

10 Princesses Reimagined As Modern Day Bad Girls

© Walt Disney Animation Studios © Nata St. art

Moana តែងតែមានភាពចាស់ទុំនៅពេលដែលនាងកាន់តែចម្រើនវ័យ ហើយត្រៀមខ្លួនដើម្បីដឹងថាតើនាងនឹងទៅដល់កម្រិតណា។ Moana នៅក្នុងពិភពសម័យទំនើបក៏ចង់ស្វែងយល់ពីលទ្ធភាពរបស់នាងនិងរើបំរាស់ប្រឆាំងនឹងច្បាប់ និងគំរូយុវវ័យដោយមានជំនួយពីការផ្លាស់ប្តូរម៉ូតដែលមិនបានរំពឹងទុក។

តើការផ្លាស់ប្តូរមួយណាដែលអ្នកចូលចិត្តជាងគេ? ចែករំលែក និងផ្តល់ជាមតិយោបល់!

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside