គ្រាន់តែយើងស្រឡាញ់គ្នា ចាំបាច់ទៅខ្លាចខ្មាសអ្នកណា ចាំបាច់ខ្លាចអ្នកណានិយាយ

ស្រឡាញ់គ្នាជារឿងពីរនាក់របស់យើងទេ ដូច្នេះ មិនបាច់ខ្វល់ពីពាក្យសម្ដីរបស់អ្នកណាឡើយ ឱ្យតែយើងស្រឡាញ់គ្នា វាជាជម្រើសរបស់យើង វាជាការសម្រេចចិត្តរបស់យើង ដូច្នេះ មិនបាច់ទៅខ្វល់ពីសម្ដីរបស់អ្នកណាឡើយ។

ត្រូវចាំថា ជីវិតស្នេហា ជីវិតគ្រួសារ ជីវិតប្ដីប្រពន្ធ​គឺយើងជាអ្នករ៉ាប់រងទទួលខុសត្រូវ សុខទុក្ខ លំបាក ស្រណុកយ៉ាងណា ក៏យើងទាំងពីរជាអ្នកប្រឈមមុខជាមួយគ្នា មិនមែនអ្នកដទៃឯណាមកខ្វល់ខ្វាយ ពិបាកចិត្តរួមទុក្ខវេទនាជាមួយយើងនោះឡើយ។

120636480_5161374693888057_5597914142127187884_n

មនុស្សខ្លះ​បានត្រឹមតែរិះគន់យើង និយាយដើមយើង ថាយើងអ៊ីចេះអ៊ីចុះ គេនិយាយបានត្រឹមតែនិយាយ តែអ្វីដែលត្រូវជួបប្រទះ គឺយើងប្ដីប្រពន្ធយើងទេ មិនមែនគេនោះមកដឹងឮនោះឡើយ ដូច្នេះហើយ ឱ្យគេនិយាយចុះ មាត់គេ គំនិតគេ យើងហាមគេមិនបានទេ បិទមាត់គេបានម្នាក់ មិនអាចបិទមាត់គេបានមួយជីវិតឡើយ។​ ម្យ៉ាងវិញទៀត មនុស្សបើគេមិនពេញចិត្តយើងហើយនោះ ទោះយើងធ្វើអ្វីក៏នៅតែមិនអាចបំពេញចិត្តគេបានដែរ គេឃើញ គេនៅតែទើស គេនៅតែមិនពេញចិត្តដដែលហ្នឹង។

120653676_5161375010554692_1342015707760573552_n

ការរស់នៅ ការសម្រេចចិត្តជ្រើសរើស គឺជាសិទ្ធរបស់យើង ហើយមិនថាខុស ឬត្រូវ ក៏មានតែយើងទេដែលជាអ្នកទទួលខុសត្រូវ ដូច្នេះកុំយកបេះដូងទៅតម្រូវតាមមាត់របស់អ្នកដទៃ​ រស់នៅត្រូវតាមបេះដូងខ្លួនឯង តាមសេចក្ដីស្រឡាញ់ខ្លួនឯង មិនមែនតាមតម្រូវការអ្នកណានោះទេ។ ឱ្យតែរស់នៅជាមួយគ្នាមានក្ដីសុខ ឱ្យតែយើងយើងរកបានមនុស្សដែលយើងស្រឡាញ់ ក៏ធ្វើតាមបេះដូងទៅ ព្រោះវាជាចិត្តគំនិត និងការរស់នៅរបស់យើងទេ៕

120621905_5161374887221371_259580469353815913_n

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ