តើស្នេហារបស់អ្នកនៅខែក្រោយ មានអ្វីកើតឡើង? ជ្រើសរើសគូស្នេហ៍ដែលអ្នកគិតថាមានសុភមង្គលបំផុត:

ចិត្តវិទ្យាគឺជារឿងពិបាកប៉ុន្តែមានភាពត្រឹមត្រូវណាស់។ នៅពេលដែលអ្នករៀនពីរបៀបយកចិត្តទុកដាក់លើព័ត៌មានលំអិត និងវិធីដែលអ្នកបានជ្រើសរើស អ្នកនឹងដឹងបាននូវរឿងរ៉ាវមួយចំនួនដែលចេញពីក្នុងខ្លួនរបស់អ្នក ដែលអាចធ្វើឱ្យអ្នកមានភ្ញាក់ផ្អើល។

គូស្នេហ៍ទី១

បើសិនជាអ្នកជ្រើសរើសយកគូស្នេហ៍ទី ១ មានសុភមង្គលជាងគេបានន័យថា៖ ប្រសិនបើអ្នកមានទំនាក់ទំនងស្នេហាអ្នកប្រហែលជាចាប់ផ្តើមធុញទ្រាន់ ហើយអាចកាន់តែយ៉ាប់យ៉ឺនថែមទៀត។ គំនិតអវិជ្ជមានបានកើតឡើងនៅក្នុងទំនាក់ទំនងរវាងមនុស្សពីរនាក់។

ប្រសិនបើរឿងនោះពិតជាកើតឡើងចំពោះអ្នកចូរព្យាយាមកុំឱ្យថាមពលអវិជ្ជមានចូលក្នុងផ្លូវអារម្មណ៍ និងចិត្តគំនិតរបស់អ្នកឱ្យសោះ ព្រោះវាអាចក្លាយជាមាត់ផ្លូវចុងបញ្ចប់នៃទំនាក់ទំនងស្នេហាររបស់អ្នក។

១

ដូច្នេះអ្នកត្រូវជៀសវាងជម្លោះ និងផ្លាស់ប្តូរទម្លាប់អាក្រក់ៗ។ ប្រសិនបើអ្នកនិងដៃគូរបស់អ្នកអាចឆ្លងកាត់ដំណាក់កាលនេះបាន អ្នកទាំងពីរនឹងមានការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងទំនាក់ទំនងរបស់អ្នកហើយជួយអ្នកឱ្យជាសះស្បើយពីការឈឺចាប់ណាមួយ!

ប្រសិនបើអ្នកនៅមិនទាន់មានគូ (Single) អ្នកអាចជួបនរណាម្នាក់ដែលគួរឱ្យចាប់អារម្មណ៍ដែលអ្នកមិននឹកស្មានដល់។ ការយកចិត្តទុកដាក់នោះអាចផ្តល់ឱ្យអ្នកនូវក្តីស្នេហាដ៏ផ្អែមល្ហែមនាពេលដ៏ខ្លីខាងមុខ។

គូស្នេហ៍ទី២

ប្រសិនបើអ្នកយល់ថាគូស្នេហ៍ទី ២ មានសុភមង្គលជាងគេនោះបង្ហាញថា៖ ប្រសិនបើអ្នកស្ថិតក្នុងទំនាក់ទំនងស្នេហា នៅពេលអនាគតអ្នកចង់ឱ្យទំនាក់ទំនងស្នេហារបស់អ្នកមានភាពចុះសម្រុងគ្នា និងកាន់តែស្និតស្នាលបន្ថែមទៀត។ ដើម្បីសំរេចបំណងប្រាថ្នានេះមិនមានវិធីអ្វីផ្សេងក្រៅពីអ្នកទាំងពីរត្រូវឆ្លៀតពេលនៅក្បែរគ្នាឱ្យបានច្រើនដើម្បីចែករំលែកភាពស្មោះត្រង់ និងបង្ហាញនូវបញ្ហាដែលមាននៅក្នុងចិត្តអ្នកជាមួយដៃគូ។

២

ប្រសិនបើអ្នកនៅមិនទាន់មានគូ (Single) អ្នកនឹងជួបមនុស្សដែលគួរឱ្យចាប់អារម្មណ៍ និងមានមានភាពទាក់ទាញប៉ុន្តែបន្ទាប់មកទំនាក់ទំនងជិតស្និទ្ធនេះនឹងបាត់បងទៅវិញ។ ទោះជាយ៉ាងណាក៏ដោយអ្នកនឹងទទួលបានអនុស្សាវរីយ៍ និងការចងចាំល្អៗ។ ចូររីករាយនឹងជីវិត និងពេលវេលាដ៏ល្អកំពុងរង់ចាំអ្នក។ ពិភពលោកនេះតែងតែមានការភ្ញាក់ផ្អើលដ៏ធំ និងគួរឱ្យរំភើបសម្រាប់ជីវិតរបស់អ្នក ប៉ុន្តែសំខាន់គឺអាស្រ័យលើអ្នកថាតើយល់ព្រម និងអនុញ្ញាតឱ្យពួកគេចូលក្នុងជីវិតរបស់អ្នកតែប៉ុណ្ណោះ។

គូស្នេហ៍ទី៣

ប្រសិនបើអ្នកបានជ្រើសរើសយកគូស្នេហ៍ទី ៣ មានន័យថា៖ ប្រសិនបើអ្នកមានទំនាក់ទំនងស្នេហា បន្ទាប់មកអ្នកប្រហែលជាត្រូវធ្វើការសម្រេចចិត្តហ្មត់ចត់។ សំខាន់វាល្អបំផុតប្រសិនបើការសម្រេចចិត្តនេះគួរតែផ្អែកលើអារម្មណ៍របស់អ្នក។

៣

អ្នកពន្យារពេល ហើយពន្យារទៀតជាយូរមកហើយ ហើយអ្នកមិនអាចធ្វើការសម្រេចចិត្តបានទេព្រោះអ្នកគិតថាគូរបស់អ្នកនឹងមិនយល់ច្បាស់ពីវា។ ប៉ុន្តែកុំបារម្ភដៃគូរបស់អ្នកនឹងយល់ពីការសម្រេចចិត្តរបស់អ្នក ព្រមទាំងគាំទ្រអ្នកអស់ពីចិត្ត។ អ្នកអាចឆ្លងកាត់រយៈពេលច្របូកច្របល់ខាងផ្លូវអារម្មណ៍ ប៉ុន្តែវាមិនបានធ្វើឱ្យខូចដល់ទំនាក់ទំនងស្នេហារបស់អ្នកទេ។

ប្រសិនបើអ្នកនៅមិនទាន់មានគូ (Single) អ្នកនឹងជួបមនុស្សពិសេសម្នាក់។ អ្នកមានឱកាសបញ្ចប់ពាក្យថា "Single" ប៉ុន្តែរឿងអ្វីៗផ្សេងទៀតគឺអាស្រ័យលើអ្នក។ អ្នកត្រូវតែទទួលយកឱកាស និងក្តាប់សកម្មប្រសិនបើអ្នកមិនចង់បាត់បង់ឱកាសនេះ!

ប្រែសម្រួល៖ ក្នុងស្រុក