ជ្រើសរើសកាតមួយសន្លឹក ក្នុងចំណោមកាតទាំង៤សនឮន្លឹកនេះ ដើម្បីដឹងថា តើខ្សែជីវិតរបស់អ្នកនឹងមានអ្វីផ្លាស់ប្ដូរ នៅពេលដែលអ្នកមានអាយុ៣០ឆ្នាំឡើងទៅ។
ក. កាតសន្លឹក ក
ក្តីសុបិន្តរបស់អ្នក គឺចង់ធ្វើជាម្ចាស់ផ្ទះល្វែងដែលទេសភាពសមុទ្រ មានយ៉រធំទូលាយ ដូច្នេះរាល់ពេលរសៀលអ្នកអាចអង្គុយផឹកតែ និងមើលថ្ងៃលិចបាន។ ក្រៅពីនេះ អ្នកក៏ចង់បានរថយន្តហ្វ័ររីហ្វ័ររីងនៅតាមបណ្តោយឆ្នេរសមុទ្រផងដែរ។ ប៉ុន្តែក្តីសុបិនគ្រាន់តែជាក្តីសុបិន ពីព្រោះបន្ទាប់ពីអាយុ ៣០ ឆ្នាំ ជីវិតរបស់អ្នកនឹងមានសភាពធម្មតាដូចពេលបច្ចុប្បន្ននេះ។ ធ្វើដំណើរពីព្រឹកព្រលឹមរហូតដល់យប់ជ្រៅ ព្រោះអ្នកអាចញុំាដោយខ្លួនឯង ឬជាមួយគ្រួសារតូចរបស់អ្នក។ អ្នកនឹងមិនស្លៀកពាក់សាមញ្ញពេកទេ ប៉ុន្តែវាពិតជាលំបាកណាស់ក្នុងការក្លាយជាអ្នកមានដូចដែលអ្នកចង់បាន។
ខ. កាតសន្លឹក ខ
បន្ទាប់ពីអាយុ ៣០ ឆ្នាំ អ្នកនឹងមានផ្ទះផ្ទាល់ខ្លួន។ ទោះបីផ្ទះនោះមិនសូវទូលាយក៏ដោយ តែវាជាតំណក់ញើសឈាមដែលអ្នកចំណាយ ហើយវាក៏បានមកដោយការខំប្រឹងរបស់អ្នកដោយខ្លួនឯងដែរ។ អ្នកអាចកែលម្អផ្ទៃខាងក្នុងតាមចំណូលចិត្តរបស់អ្នក អ្នកក៏អាចចំណាយពេលដ៏កក់ក្តៅនៅទីនេះជាមួយគូស្នេហ៍របស់អ្នកដែរ។ ពីព្រោះដើម្បីឆាប់ដឹងពីបំណងប្រាថ្នានេះ អ្នកព្យាយាមរាល់ថ្ងៃ និងគ្រប់ពេលដោយមិនអស់កម្លាំងឡើយ។ ទោះបីជាអ្នកអាចទិញផ្ទះមុនអាយុ ៣០ ឆ្នាំក៏ដោយ ក៏គ្មានអ្វីគួរឱ្យឆ្ងល់ដែរ វាគឺជាសមិទ្ធិផលសមនឹងការខិតខំរបស់អ្នក។
គ. កាតសន្លឹក គ
តបច្ចុប្បន្នរបស់អ្នក ពោរពេញទៅដោយក្តីសង្ឃឹមច្រើនសម្រាប់ពេលអនាគត ប៉ុន្តែបន្ទាប់ពីឆ្លងកាត់ពេលវេលាដ៏ច្របូកច្របល់រាប់មិនអស់ ហើយនៅអាយុ ៣០ ឆ្នាំ អ្នកនឹងដឹងថាអ្វីដែលអ្នកចង់ទទួលគឺមិនប្រាកដទេ។ នៅពេលនេះអ្នកនឹងមានជីវិតសាមញ្ញ និងសន្តិភាពប្រកបដោយភាពត្រឹមត្រូវ ព្រោះបើគ្មានសំឡេងប្តី និងប្រពន្ធឈ្លោះប្រកែកគ្នា ឬក៏សំឡេងក្មេងៗស្រែកយំ អ្នកគ្រាន់តែចិញ្ចឹមសត្វមួយក្បាលឱ្យសប្បាយតែប៉ុណ្ណោះ។ ប្រហែលជាមនុស្សជាច្រើននឹងមានអារម្មណ៍ថាជីវិតរបស់អ្នកឯកកោ និងរអាក់រអួល ប៉ុន្តែអ្នកមានអារម្មណ៍ពេញចិត្តនឹងវានោះគឺគ្រប់គ្រាន់ហើយ។
ឃ. កាតសន្លឹក ឃ
បន្ទាប់ពីអាយុ ៣០ ឆ្នាំ អ្នកនឹងសន្សំប្រាក់បានតិចតួចប៉ុណ្ណោះ។ ដោយសារតែសម្រាប់អ្នកលុយមិនមែនជាអាទិភាពខ្ពស់ អ្នកមិនមានមហិច្ឆតាចង់បានលុយ ឬមានសុបិនធំនៃជីវិតប្រណីតឡើយ។ ផ្ទុយទៅវិញ អ្នកពិតជាមានផាសុកភាពជាមួយនឹងរឿងតូចតាចក្នុងជីវិត គ្រាន់តែផ្ទះមួយដែលមានគ្រឿងបរិក្ខារមូលដ្ឋានទាំងអស់ និងអាហារបីពេលទៀងទាត់ក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ហើយ។ បន្ថែមលើគំនិតនៃការរីករាយនឹងជីវិត អ្នកពិតជាខ្ជិលក្នុងការធ្វើការ និងខិតខំណាស់។ ដូច្នេះការពិតដែលថាតម្លៃនៃទ្រព្យសម្បត្តិរបស់អ្នកមិនមានច្រើនក៏មានហេតុផលច្រើនដែរ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)