ក្នុងបច្ចុបន្បន្ន យើងឃើញថា មនុស្សស្រីភាគច្រើន គាត់ហាក់មានការប្ដេជ្ញាចិត្តក្នុងាការជ្រើសរើសគូស្រករជាខ្លាំង អាចនិយាយបានថា មនុស្សស្រីខ្លះ គាត់ពិតជាខ្លាចរអាក្នុងការសាងគ្រួសារ ខ្លាចថាជីវិតគាត់រៀបការមិនអាចបានប្ដីដែលល្អ មិនអាចមានគ្រួសារមួយដ៏កក់ក្ដៅពិតប្រាកដ ដូច្នេះ គាត់អាចនឹងគិតថា គាត់មិនរៀបការ ឬមិនយកប្ដីឡើយ។
ប៉ុន្តែដំណើរនៃជិវិតរបស់មនុស្សយើង គឺត្រូវតែមានដៃគូដើម្បីរួមដំណើរជីវិតវែងឆ្ងាយតទៅមុខទៀត ដូច្នេះ មិនថាមនុស្សស្រីម្នាក់ធ្លាប់ជួបការលំបាក អាចរឹងមាំបានដោយខ្លួនឯងកម្រិតណា មិនថានាងធ្លាប់ជួបស្នេហាបែកបាក់កន្លងមកប៉ុន្មានដង ឬត្រូវជួបការលែងលះយ៉ាងណាក៏ដោយ ប៉ុន្តែ ៩៥% នៃមនុស្សស្រីគឺ ចុងក្រោយនៅតែរៀបការមានប្ដី ដើម្បីបង្កើតគ្រួសារមួយជារបស់ខ្លួនឯង យ៉ាងណាក៏ត្រូវតែរៀបការ យ់ាងច្រើន អាចនឹងរៀបការមានកូនហើយ កត្រូវលែងលះគ្នាវិញតែប៉ុណ្ណោះ។
អាចនិយាយបានថា រឿងជីវិតគូ មនុស្សស្រី១០០នាក់ អាចមានត្រឹមតែ ២ ឬ៣ នាក់តែប៉ុណ្ណោះ ដែលអាចនឹងមិនយកប្ដី មិនរៀបការ តែគាត់អាចនឹងមានបង្អែកគ្រួសារ មើលថែ ចិញ្ចឹមកូនក្មួយរបស់គាត់ទៅវិញ។ ប៉ុន្តែសម្រាប់មនុស្សស្រីភាគច្រើនគឺ មិនអាចចៀសពីជិវិតអាពាហ៍ពិពាហ៍បានឡើយ មិនថារៀបការហើយ ជីវិតអាពាហ៍ពិពាហ៍បែបណាទេ គឺនាងត្រូវតែប្រឈមមុខទទួលយក មិនអាចប្រកែក ឬគេចវេសបានឡើយ៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ