តើមនុស្សដែលអ្នកស្រឡាញ់ គេគិតថាអ្នកជាមនុស្សបែបណា?

ជ្រើសរើសកាតមួយសន្លឹក ដែលជាជម្រើសដំបូងគេរបស់អ្នក ដើម្បីធ្វើតេស្តមើលថា តើនៅក្នុងចិត្តរបស់មនុស្សដែលស្រឡាញ់ គេបានគិតថាអ្នកជាមនុស្សបែបណា?

Screen Shot 2020 09 30 At 6.52.17 PM

ក. អ្នកគឺជាមនុស្សដែលមានបញ្ហាច្រើន អ្វីដែលសំខាន់នោះគឺ គេពិបាកស្មាន និងដឹងពីចិត្តរបស់អ្នកណាស់។ អ្នកគឺជាមនុស្សអាថ៌កំបាំង ច្របូកច្របល់ ដូចជាមនុស្សដែលត្រូវរ៉ាប់រងបញ្ហា និងទំនួលខុសត្រូវតែម្នាក់ឯងពេកហើយ។ ពួកគេមានអារម្មណ៍ថា អ្នកហាក់ដូចជាអ្នកកំពុងលាក់អ្វីមួយមិនបង្ហាញពីខ្លួនឯងពិតរបស់អ្នកឱ្យគេបានដឹងទេ។ តាមពិតអ្នកមិនពូកែនិយាយទេ តែអ្នកចេះថែរក្សាមនុស្សម្នាក់ទៀតដោយស្ងៀមស្ងាត់។ ដោយមិនគិតពីអារម្មណ៍របស់ពួកគេចំពោះអ្នក អ្នកគ្រាន់តែចង់ប្រើសកម្មភាពដោយស្ងៀមស្ងាត់ដើម្បីបញ្ជាក់ពីស្នេហារបស់អ្នកវាគ្រប់គ្រាន់ហើយ។

Screen Shot 2020 09 30 At 6.52.26 PM

ខ. ដៃគូរបស់អាចមានអារម្មណ៍ថាចរិតរបស់អ្នកល្អណាស់ អាចនឹងក្លាយជាប្រភេទប្តី / ប្រពន្ធល្អក្រោយពេលរៀបការ។ ពួកគេមើលឃើញអ្នកជាមនុស្សម្នាក់ក្នុងគ្រួសារ មានការឧស្សាហ៍ព្យាយាម ប្រាកដប្រជា និងសុភាពរាបសារ។

អ្នកក៏ជាមនុស្សចិត្តធ្ងន់ហើយមានគោលការណ៍ផ្ទាល់ខ្លួន រឹងរូស មិនងាយនឹងដួលរលំឡើយ។ ដៃគូរបស់អ្នកប្រហែលជាពិបាកក្នុងការចុះសម្រុងជាមួយអ្នកដែលស្ថិតក្នុង "ប្រេកង់" ដូចគ្នា ដែលអ្នកអាចទំនាក់ទំនងបាន។ អ្នកអាចជាអ្នកធ្វើការ ឬតឹងរឹង និងមតចត់ខ្លាំងណាស់។

Screen Shot 2020 09 30 At 6.52.32 PM

គ. គាត់មានអារម្មណ៍ថា អ្នកជាមនុស្សខុសប្រក្រតី ពេលខ្លះក្តៅ តែពេលខ្លះត្រជាក់។ សកម្មភាពរបស់អ្នកក៏មិនច្បាស់ និងមិនប្រាកដ ដែលធ្វើឱ្យពួកគេពិបាកកំណត់អារម្មណ៍របស់អ្នកចំពោះពួកគេ។ មនុស្សនេះឱ្យតម្លៃលើជំនាញការនិយាយ និងទំនាក់ទំនងរបស់អ្នក។ នៅក្នុងភ្នែករបស់ពួកគេ អ្នកជាមនុស្សបើកចំហ គំនិតទូលំទូលាយ មានទំនាក់ទំនងសង្គម និងមានមិត្តភក្តិភេទផ្ទុយច្រើន។ ពួកគេមើលឃើញអ្នកជាមនុស្សល្អ ប៉ុន្តែមិនចេះគិតពិចារណា ហើយពិតជាមិនមានអារម្មណ៍សុវត្ថិភាពសម្រាប់ពួកគេទេ។ អ្នកត្រូវកសាងទំនុកចិត្តជាមួយដៃគូ ប្រសិនបើអ្នកចង់កែលំអទំនាក់ទំនងរបស់អ្នក។

Screen Shot 2020 09 30 At 6.52.38 PM

ឃ. ក្នុងភ្នែករបស់ពួកគេ អ្នកជាមនុស្សម្នាក់ដែលខ្លាំងពូកែ មានចំណេះដឹង ឯករាជ្ យនិងអាចគ្រប់គ្រងអារម្មណ៍ និងជីវិតផ្ទាល់ខ្លួនរបស់អ្នក។ ពួកគេកោតសរសើរឆន្ទៈ និងការប្រកាន់ខ្ជាប់ខ្ជួនរបស់អ្នក។ តែងតែមានភ្លើងនៅក្នុងខ្លួនរបស់អ្នកដែលកំពុងឆេះ ទោះបីជាមានកម្ដៅ និងត្រជាក់ក៏ដោយ។ អ្នកជាមនុស្សសកម្ម មានសមត្ថភាពរីករាយ និងសកម្មក្នុងគ្រប់ស្ថានភាព។ ជាទូទៅមនុស្សម្នាក់ទៀតតែងតែមានចិត្តអាណិតអ្នកជាខ្លាំង៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)