ជារៀងរាល់ថ្ងៃនេះយើងមិនប្រើប្រាស់ឧបករណ៍កាលពី ៥ ឆ្នាំមុននោះទេ ហើយវាហាក់ដូចជាគ្មានអ្វីដែលធ្វើអោយយើងភ្ញាក់ផ្អើល។ ទោះជាយ៉ាងណាការច្នៃប្រឌិតមួយចំនួនគឺមិនធម្មតាទេដែលវាហាក់ដូចជាពួកវាបានមកដោយផ្ទាល់ពីអនាគត។
ថ្ងៃនេះ Knongsrok នឹងធ្វើការបង្ហាញជូនប្រិយមិត្តពីផលិតផលដ៏អស្ចារ្យបំផុតដែលនឹងផ្លាស់ប្តូរជីវិតរបស់យើងទាំងស្រុង។
Vocktail ដែលត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រមកពីប្រទេសសិង្ហបុរីគឺជាកញ្ចក់ដែល
អាចផ្លាស់ប្តូររសជាតិ និងពណ៌នៃភេសជ្ជៈនៅខាងក្នុង។ កញ្ចក់នេះជាមួយ "ស្រាក្រឡុកនិម្មិត" ត្រូវបានភ្ជាប់ទៅនឹងកម្មវិធីទូរស័ព្ទដែលអនុញ្ញាតឱ្យអ្នកត្រួតពិនិត្យការកំណត់។
© Wue Smart Glasses/Kickstarter
មានរឿងអស្ចារ្យ ជាច្រើនពីវ៉េនតាឆ្លាតវៃ Vue glasses: វាអាចធ្វើការហៅទូរស័ព្ទ បញ្ជូនតន្រ្តី និងបង្ហាញការរុករកផ្លូវ និងចំនួនកាឡូរីនៅក្នុងខ្លួន។ រឿងចំបងផ្សេងទៀតវាមានមុខងារ “ រកវ៉ែនតារបស់ខ្ញុំ” ដូច្នេះអ្នកមិនចាំបាច់ចំណាយពេលច្រើនម៉ោងដើម្បីរកវ៉ែនតារបស់អ្នកទេ។
វ៉ែនតាម៉ាក Vue មើលទៅដូចជាវ៉ែនតាធម្មតា (ក៏មានជម្រើសសម្រាប់វ៉ែនតាផងដែរ) វាត្រូវបានគ្រប់គ្រងដោយការប៉ះ ហើយមានភាពពិសេសជាមួយនឹងការសាកថ្មដោយឥតខ្សែ(wireless charging)។
Amabrush ជាច្រាស់ដុសធ្មេញឆ្លាតវៃដែលដុសធ្មេញរបស់អ្នកបានស្អាតជាងច្រាស់ដុសធ្មេញធម្មតា ហើយវាធ្វើការសំអាតធ្មេញរបស់អ្នកត្រឹមតែតែ ១០ វិនាទីប៉ុណ្ណោះ គឺពិតជារហ័សមែនទែន។ អ្នកគ្រាន់តែដាក់វាចូលក្នុងមាត់របស់អ្នក ហើយភ្ជាប់ឧបករណ៍ទៅនឹងស្មាតហ្វូនរបស់អ្នកតាមរយៈប៊្លូធូស។
Senstone គឺជាឧបករណ៍ដែលអាចត្រូវបានភ្ជាប់ទៅនឹងសម្លៀកបំពាក់។ ដោយគ្រាន់តែចុចតែមួយលើក ឧបករណ៍ចាប់ផ្តើមបំលែងការនិយាយទៅជាអត្ថបទដោយមានភាពជាក់លាក់ ៩៧% ។ នេះជាក្តីសុបិន្តរបស់សិស្សទាំងអស់៖ ឥឡូវអ្នកមិនចាំបាច់សរសេរកំណត់ត្រាបង្រៀនទេ! ឧបករណ៍នេះ«អាចស្គាល់» បានដល់ទៅ ១២ ភាសា។
Ruggie គឺជាកម្រាលជើងឆ្លាតវៃសម្រាប់អ្នក
ដែលមិនអាចភ្ញាក់ពីដំណេកដោយម៉ោងរោទិ៍ធម្មតាបានទេនោះ។ ដើម្បីបិទសំឡេងរោទិ៍ដាស់អ្នកពីដំណេកនេះ អ្នកត្រូវដាក់ជើងជាន់លើវាដោយជើងទាំងពីររយៈពេល ៣ វិនាទី។ នេះគឺជាពេលវេលាគ្រប់គ្រាន់សម្រាប់ខួរក្បាលរបស់អ្នកដើម្បីទប់ទល់នឹងភាពងងុយនៃការភ្ញាក់ដឹងខ្លួន និងចាប់ផ្តើមថ្ងៃថ្មី។
PancakeBot មានសមត្ថភាពអាចដុតនំផេនខេននៅក្នុងរូបរាងណាមួយក៏បានដូចជាផ្កា តួអក្សរ ឬតុក្កតាដែលអ្នកចូលចិត្ត។ ក្មេងៗអាចគូរនំផេនខេកនាពេលអនាគតរបស់ពួកគេហើយបន្ទាប់មកមើលទៅកាន់ឧបករណ៍បោះពុម្ពនំពេលព្រឹករបស់ពួកគេ។ នៅទីនេះអ្នកអាចមើលឃើញវីដេអូដែលជាសម្មតិកម្មអំពីឧបករណ៍នេះ។
ឧបករណ៍ចម្រោះទឹកស្អាត LifeStraw ចាប់យកបាក់តេរី ៩៩,៩% និងវីរុស ៩៦,២% ។ ដំបូងវាត្រូវបានបង្កើតឡើងសម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពអាសន្ន និងសម្រាប់ប្រជាជនដែលកំពុងរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍដោយគ្មានទឹកស្អាតគ្រប់គ្រាន់។ ទោះជាយ៉ាងណាឧបករណ៍នេះបានក្លាយជាការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមអ្នកចូលចិត្តការដំណើរលើពិភពលោក។
អ្នកអាចប្រើឧបករណ៍នេះដើម្បីញ៉ាំទឹកពីទន្លេ ឬបឹង។ វាអាចមានប្រយោជន៍នៅពេលអ្នកមិនប្រាកដពីគុណភាពទឹកដែលអ្នកកំពុងញ៉ាំ។
ក្រុមហ៊ុនមួយដែលមានឈ្មោះថា Braskem បានសហការជាមួយអ្នកវិទ្យាសាស្ត្រអាមេរិក និងប្រេស៊ីលដើម្បីបង្កើតប្លាស្ទិចមួយប្រភេទដែលអាចផ្លាស់ប្តូរពណ៌របស់វាអាស្រ័យលើកំរិត рН។ វាអាចត្រូវបានប្រើដើម្បីផលិតការវេចខ្ចប់សម្រាប់អាហារដែលមានកាលបរិច្ឆេទ។
មិនយូរប៉ុន្មានយើងនឹងដឹងដោយខ្លួនឯងថាតើទឹកដោះគោស្រស់នៅផ្សារទំនើបមួយណាផុតកំណត់កាលបរិច្ឆេទ។
Carloudy ផ្លាស់ប្តូរព័ត៌មានរុករកផ្លូវជាមួយស្មាតហ្វូនរបស់អ្នក ឬឧបករណ៍ប៊្លូធូសផ្សេងទៀត។ រូបភាពត្រូវបានបញ្ជូនដោយផ្ទាល់ទៅលើកញ្ចក់ងាយស្រួលសម្រាប់អ្នកបើកបរ។ ឧបករណ៍ត្រូវបានគ្រប់គ្រងដោយសំលេងបញ្ជាដែលអនុញ្ញាតឱ្យអ្នកបើកបររក្សាដៃរបស់ពួកគេនៅលើចង្កូតឡាន។
Smart Parka គឺជាអាវក្នុងក្តីសុបិនតសម្រាប់អ្នកដែលបាត់ស្រោមដៃជាញឹកញាប់ ព្រោះវាត្រូវបានដាក់បញ្ចូលទៅក្នុងដៃអាវ "ឆ្លាត" ។ ជាការពិតវាមានភាពកក់ក្តៅណាស់ព្រោះវាត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់រដូវរងារនៅប្រទេសកាណាដា។
ឧបករណ៍នេះដែលមានរាងតូច ស្អាតដែលម៉ាស៊ីនបញ្ចាំងកុន និងជាឧបករណ៍បំពងសម្លេងឥតខ្សែ។ អ្នកអាចមើលកុននៅគ្រប់ទីកន្លែងដែលអ្នកចង់: លើពិដានបន្ទប់គេងរបស់អ្នក ឬនៅលើជញ្ជាំង។ ថ្មរបស់ Capsule អាចទ្រទ្រង់ដំណើរការបានរយៈពេល ២,៥ ម៉ោងនៅពេលអ្នកបញ្ជាំងកុនជាប់រហូត និង ៤០ ម៉ោងនៅពេលប្រើសម្រាប់ជាបាសបំពងសម្លេង។
Fooxmet គឺជាអាវធ្វើពីកប្បាសអ៊ីដ្រូហ្វីប។ វាអាចឱ្យខ្យល់ឆ្លងកាត់បាន ប៉ុន្តែវាមិនជ្រាបទឹក។ រឿងចំបងគឺអ្នកមិនចាំបាច់អ៊ុតវានោះទេ ព្រោះវាមិនងាយជ្រីវជ្រួញឡើយ។
LocTote មើលទៅដូចជាកាបូបស្ពាយធម្មតាប៉ុន្តែវាពិតជាទូរដែកទន់សម្រាប់អ្នក។ វាមិនអាចកាត់ ឬដុតបានទេ។ វាអាចបើកបានដោយប្រើសោរ ហើយអ្នកក៏អាចទុកវាចោលបានដែរដោយមិនបាច់បារម្ភ។
វាពិតជាមានប្រយោជន៏ណាស់សម្រាប់ការធ្វើដំណើរ ដែលនឹងធ្វើអោយចោរវះហោប៉ៅលើពិភពលោកឈឺក្បាលមិនស្ទើទេ។
Mu Tag គឺជាស្លាកអេឡិចត្រូនិចតូតមួយដែលត្រូវបានភ្ជាប់ទៅនឹងរបស់ដែលអ្នកមិនចង់បាត់បង់ដូចជាកាបូប កូនសោ ឯកសារជាដើមក្នុងករណីបាត់បង់ ឬចោរលួច ឧបករណ៍តូចនេះអាចជួយអ្នកតាមដានទីតាំងតាមរយៈកម្មវិធីទូរស័ព្ទ។
Fidget Cube ត្រូវបានបង្កើតឡើងសម្រាប់អ្នកដែលចូលចិត្តខាំប៊ិច ឬខ្មូរក្រដាស់ខណៈពេលដែលរិះគិត។
ការច្នៃប្រឌិតនេះមកពីប្រទេសជប៉ុន។ "អាវទ្រនាប់អាពាហ៍ពិពាហ៍ - ប្រម៉ាញ់" មានអេក្រង់ឌីជីថលដែលបង្ហាញពីពេលវេលាដែលម្ចាស់វាមានរហូតដល់ថ្ងៃកំណើតទី៣០។ វាក៏មានចិញ្ចៀនផងដែរហើយការរាប់ថយក្រោយនឹងឈប់នៅពេលដែលចិញ្ចៀននោះត្រូវបានបញ្ចូល។
អាវទ្រនាប់នេះក៏មានរួមបញ្ចូលទាំងត្រានិងប៊ិចផងដែរ - អ្នកច្នៃប្រឌិតម៉ូតនេះបានយកចិត្តទុកដាក់ចំពោះអ្នកដែលចូលចិត្តចុះកិច្ចសន្យានិងកិច្ចព្រមព្រៀងមុនពេលរៀបការ។
EarScope គឺសម្រាប់ភាពស្អាត។ វាត្រូវបានបង្កើតឡើងដើម្បីឱ្យអ្នកមើលឃើញខាងក្នុងត្រចៀករបស់អ្នក ហើយសម្អាតវាដោយភាពជាក់លាក់បំផុត។ ជាមួយនឹងអំពូល LED ភ្លឺក៏អាចត្រូវបានប្រើសម្រាប់ការមើលឃើញនៅខាងក្នុងកន្លែងដែលងងឹតនិងពិបាកទៅដល់។
moodINQ ត្រូវបានបង្កើតឡើងដើម្បីធ្វើបដិវត្តការចាក់សាក់។ វាត្រូវបានប្រើជាពិសេសជាមួយ "ទឹកថ្នាំ Canvas" ដែលត្រូវដាក់បញ្ចូលលើស្បែករបស់អ្នក។ បន្ទាប់មកអ្នកអាចបញ្ចូលការរចនាផ្សេងៗ។ អ្នកអាចផ្លាស់ប្តូរការរចនា ឬលុបវាចោលនៅពេលណាដែលអ្នកចង់បាន។
ឧបករណ៍តូចនេះត្រូវបានផលិតឡើងសម្រាប់អ្នកដែលចូលចិត្តទិញ និងញ៉ាំអាហារសម្រន់។ វាត្រូវបានគេហៅថា iTouchless ហើយវានឹងជួយអ្នកក្នុងការរក្សាអាហារសម្រន់របស់អ្នកអោយស្រស់ស្អាត និងបិទភ្ជាប់ត្រាការពារមិនឱ្យខ្យល់ចូល៕
តើឧបករណ៍មួយណាដែលធ្វើឱ្យអ្នកចាប់អារម្មណ៍ជាងគេ? ស៊ែរចែករំលែក និងផ្តល់មតិយោបល់ខាងក្រោម!
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ Brightside