តិចមិនជឿ! ការស្រាវជ្រាវបង្ហាញថាអ្នកដែលខ្ជិលច្រអូស គឺជាមនុស្សដែលមានខួរក្បាលវៃឆ្លាត!

ភាពខ្ជិលច្រអូស បង្ហាញអំពីការពន្យារពេល ឬភាពយឺតយ៉ាវរបស់មនុស្សទូទៅ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងភាពក្រីក្រ  និងការបរាជ័យទាំងឡាយ ហើយតើអ្នកជឿទេថា អ្នកមានបញ្ហាជីវភាពភាគច្រើន ត្រូវបានគេសន្មត់ជាទូទៅថា មានភាពខ្ជិលច្រអូស មិនថាពួកគេធ្វើការតិច ឬច្រើនក៏ដោយ។ ប៉ុន្តែពខ្ជិលច្រអូស គ្រាន់តែជាជាទម្លាប់ប៉ុណ្ណោះ វាមិនមែនជាបញ្ហាសុខភាពផ្លូវចិត្តទេ។

ភាគច្រើននៃអ្នកដែល “ខ្ជិល” មិនមែនមកពី ពួកគេខ្ជិលពីកំណើតទេ ប៉ុន្តែដោយសារពួកគេ មិនទាន់រកអ្វីដែលពួកគេចង់ធ្វើឃើញ  ឬក៏ព្រោះតែហេតុផលមួយទៀតគឺ ពួកគេមិនចង់ធ្វើតែម្តង។

កត្តាមួយផ្សេងទៀត ដែលអាចបណ្តាលឲ្យមាន “ភាពខ្ជិលច្រអូស” គឺភាពភ័យខ្លាច និងភាពអស់សង្ឃឹម។  ពួកគេខ្លាចមិនទទួលបានជោគជ័យ ខ្វះការឲ្យតម្លៃលើខ្លួនឯង   ហេតុនេះមានតែខ្ជិលមិនធ្វើអ្វីសោះទើបស្រណុកចិត្ត។

ប៉ុន្តែទន្ទឹមនឹងគ្នាដែរ អ្នកដែលមានភាពខ្ជិលច្រអូសទាំងឡាយ ភាគច្រើនតែងទទួលបាននូវការស្តីបន្ទោសជាញឹកញយ ដោយសារតែមានទម្លាប់មិនល្អបែបនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការសិក្សាស្រាវជ្រាវថ្មីៗ បានបង្ហាញថាអ្នកដែលខ្ជិល ជាអ្នកដែលមានបញ្ហាវៃឆ្លាតខ្ពស់ទៅវិញ។ តោះមកស្វែងយល់ពីការស្រាវជ្រាវថ្មីៗនេះទាំងអស់គ្នា។

ការស្រាវជ្រាវពី Journal of Health Psychology បានបង្ហាញពីការយល់ស្រប ទៅនឹងទ្រឹស្តីថា មនុស្សឆ្លាត ជាមនុស្សដែលមានភាពខ្ជិល មិនមែនជាមនុស្សដែលសកម្មទេ។

ការរកឃើញពី ការសិក្សារបស់មួយនេះ បញ្ជាក់ពីការគាំទ្រលើគំនិតដែលថា អ្នកដែលមាន IQ ខ្ពស់ ខុសពីមនុស្សធម្មតាត្រង់ មិនងាយមានភាពធុញទ្រាន់ឡើយ ដែលនេះបណ្តាលឲ្យពួកគេ ចំណាយពេលវេលាមកគិត ជាជាងធ្វើសកម្មភាព។

4

រីឯអ្នកដែលសកម្មវិញ មិនសូវមានភាពខ្ជិលច្រអូស ក៏ព្រោះតែពួកគេចំណាយពេលរវល់តែធ្វើនេះធ្វើនោះ ទាក់ទងនឹងសកម្មភាពរាងកាយខាងក្រៅផ្សេងៗ ជាពិសេស ពួកគេមិនចូលចិត្តចំណាយពេលនៅគិតស្ងៀមៗទេ  និងដោយសារតែពួកគេជាមនុស្សឆាប់ធុញផងដែរ។

Sleepy Woman In The Office

ក្រុមអ្នកស្រាវជ្រាវ ដែលដឹកនាំដោយ Todd McElroy បានជ្រើសរើសបេក្ខជនបានចំនួន ៦០ នាក់ ដែលក្នុងនោះមាន ៣០នាក់ជា “អ្នកចូលចិត្តគិត” (តែងតែប្រើប្រាស់ការគិតច្រើនជានិច្ច) និង ៣០នាក់ទៀតជា “អ្នកមិនចូលចិត្តគិត” (ព្យាយាមចៀសវាង កិច្ចការ ដែលប្រើខួរក្បាលគិត)។

ក្នុងរយៈពេល ៧ថ្ងៃ ក្រុមទាំងពីរនេះ ត្រូវបានតម្រូវឲ្យពាក់នូវឧបករណ៍ម៉្យាង លើ.កដៃ របស់ពួកគេ ដែលឧបករណ៍នោះ អាចតាមដានចលនា និងកម្រិតសកម្មភាពរបស់ពួកគេ និងផ្តល់ជាទិន្នន័យ ចំនួនថេរមួយ ទៅលើសកម្មភាពរាងកាយ របស់អ្នកចូលរួមពិសោធន៍ទាំងនោះ។

លទ្ធផល ក៏បានបង្ហាញថា ក្រុមអ្នកដែលចូលចិត្តគិត មិនបានធ្វើសកម្មភាពច្រើន ដូចជាក្រុមអ្នកដែលមិនចូលចិត្តគិតឡើយ ។  ប៉ុន្តែ ទន្ទឹមនឹងនោះដែរ ក្នុងរយៈពេលចុងសប្តាហ៍ ក្រុមទាំងពីរនេះ មានកម្រិតសកម្មភាពប្រហាក់ប្រហែលគ្នាទៅវិញ ដោយនេះជាចម្ងល់ ដែលក្រុមអ្នកស្រាវជ្រាវ នៅមិនទាន់ បកស្រាយបាននៅឡើយទេ។

2

1

ក្រុមអ្នកស្រាវជ្រាវបាន លើកឡើងថា នេះក៏ដោយសារតែ អ្នកដែលមិនចូលចិត្តគិតច្រើន ឆាប់មានអារម្មណ៍ធុញ ហេតុនេះទើបពួកគេចេះតែ ទៅធ្វើសកម្មភាពនេះ សកម្មភាពនោះ ដើម្បីបំបាត់ភាពអផ្សុក។

ជាក់ស្តែងកម្រិត IQ ខ្ពស់មិនមែនបណ្តាលមកពី ភាពខ្ជិលតែមួយមុខនេះទេ។ បើយោងទៅតាម ការសិក្សាស្រាវជ្រាវផ្សេងទៀត មនុស្សដែលមានភាពវៃឆ្លាតខ្ពស់ ជាមនុស្សដែលចូលចិត្តប្រើពាក្យមិនពិរោះស្តាប់ ជាមនុស្សដែលតែងតែនៅដល់យប់ជ្រៅ និងជាមនុស្សដែលគ្មានសណ្តាប់ធ្នាប់៕