តើស្ត្រីគិតថាសុភមង្គលពិតប្រាកដគឺជាអ្វី? ស្ត្រីជាច្រើនកំពុងមានសេចក្តីត្រេកអរបំផុតក្នុងការមានប្តី មានកូន និងសេដ្ឋកិច្ចមានស្ថេរភាព។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺថា តើយើងសប្បាយចិត្ត ទទួលបានសុភមង្គលពិតប្រាកកឬក៏អត់នៅក្នុងជីវិតប្ដីប្រពន្ធមួយនេះ?
សុភមង្គលរបស់ស្ត្រី មិនអាស្រ័យលើប្តីអ្នកមាន ឬសង្ហាទេ។ ប៉ុន្តែមនុស្សម្នាក់ៗគួរតែសួរខ្លួនឯងថា តើគាត់បានជ្រើសរើសបានស្វាមីល្អ ត្រឹមត្រូវដែរឬក៏អត?
បុរសអ្នកមានផ្តល់ឱ្យអ្នកនូវលុយកាក់ជាច្រើន ប៉ុន្តែមិនប្រាកដថាគេអាចផ្តល់ឱ្យអ្នកនូវការយកចិត្តទុកដាក់នោះឡើយ។ រៀបការជាមួយប្តីក្រីក្រ គឺមិនចាំបាច់វេទនានោះទេ បើប្តីចេះតែលេងសើចវាពិតជាឈឺចាប់ណាស់។
ដូច្នេះស្ត្រីត្រូវជ្រើសរើសអ្នកដែលអាចលះបង់ពេលវេលា និងបេះដូង ការស្រឡាញ់ដែលគេមានសម្រាប់អ្នក។ ប្រសិនបើអាពាហ៍ពិពាហ៍កើតឡើងដោយការស្រឡាញ់ពេញចិត្ត បានរស់នៅជាមួយមនុស្សដែលអ្នកប្រាថ្នា វារឹតតែមានន័យ។ ដូច្នេះសូមជ្រើសរើសដោយយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យជីវិតរបស់អ្នកទទួលបានភាពរីករាយ និងភាពកក់ក្ដៅយ៉ាងពិតប្រាកដ។
ចង់រស់នៅដោយសុខសាន្តរហូតដល់ទីបញ្ចប់នៃជីវិត ក្រៅពីប្តីប្រពន្ធកាន់ដៃគ្នា ស្ត្រីត្រូវដឹងពីរបៀបរស់នៅដោយគ្មានការអៀនខ្មាស។ អ្វីដែលបានកន្លងផុតទៅ អ្នកត្រូវរៀនឱ្យចេះ ហើយប្រើប្រាស់ពេលវេលាជាមួយគ្នាឱ្យបានល្អ និងត្រឹមត្រូវ ។ ជីវិតគឺខ្លីណាស់ ការព្រួយបារម្ភអំពីការរក្សាភាពវ័យក្មេង ការខ្លាចក្នុងការជ្រើសរើសគូស្រករ វាមិនមែនធ្វើឱ្យអ្នកបានជួបគូជីវិតពិតនោះឡើយ។
ការរស់នៅមិនត្រឹមតែជាការលះបង់សម្រាប់គ្រួសារប្តី និងកូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដឹងពីអ្វីដែលត្រូវលះបង់ និងសក្តិសមនឹងលះបង់ផងដែរ។ បើអ្នកចង់បានសន្តិភាព កុំល្ងីល្ងើប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃ កុំរស់នៅតាមមាត់របស់នរណាម្នាក់។
ដោយមានការឈឺចាប់ច្រើន ចូរក្រោកឡើងដោយខ្លួនឯង។ បុរសគឺជាមនុស្សដែលអាចប្រកែកបាន កុំអនុញ្ញាតឱ្យនរណាម្នាក់ ចូលមកបំផ្លាញជីវិតរបស់អ្នកឱ្យសោះ។ ប៉ុន្តែ អ្នកត្រូវចេះក្ដោបក្ដាប់ និងជ្រើសរើសមនុស្សចូលមកក្នុងជីវិតឱ្យបានត្រឹមត្រូវ កុំជ្រើសព្រោះតែអារម្មណ៍ មនោសញ្ចេតនា យ៉ាងណា ត្រូវប្រើខួរក្បាល ដើម្បីគិតពិចារណា ឱ្យបានមត់ចត់ដែរ៕
ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)