ជ្រើសរើសរូបកាតមួយសន្លឹកដែលអ្នកគិតថា អ្នកចូលចិត្តជាងគេ ដើម្បីដឹងថា តើមានបញ្ហា ឬឧបសគ្គអ្វី ដែលធ្វើឱ្យអ្នកមិនហ៊ានសម្រេចិត្តបន្ត នៅឈរស្ងៀមតែមួយកន្លែង?
ក. សន្លឹកកាត ក
បើអ្នកជ្រើសរើសរូបនៅអក្សរ ក នោះមានន័យថា ឧបសគ្គចម្បងដែលធ្វើឱ្យអ្នកជាប់គាំងគឺ ឆន្ទៈរបស់អ្នក។ ទោះបីជាអ្នកបានបង្កើតគោលដៅ និងផែនការច្បាស់លាស់ក៏ដោយ វាងាយនឹងត្រូវរង្គោះរង្គើដោយសារកត្តាខាងក្រៅ ជាពិសេសការនិយាយដើមរបស់អ្នកដែលនៅជុំវិញអ្នក។ ទោះបីជាយ៉ាងណា អារម្មណ៍ និងចិត្តរបស់អ្នក ហាក់ផ្ដេកផ្ដួល ងាយឱ្យអ្នកដទៃបំបាក់បានណាស់។ ដំណោះស្រាយឥឡូវនេះសម្រាប់អ្នកគឺ មិនត្រូវយកចិត្តទុកដាក់ខ្លាំងពេកចំពោះពាក្យគ្មានមូលដ្ឋានរបស់អ្នកដទៃទេ គ្រាន់តែត្រូវនឹងអ្វីដែលអ្នកជឿ និងដឹងពីរបៀបជ្រើសរើសមនុស្សដែលត្រឹមត្រូវដើម្បីដាំដុះខ្លួនឯងវិញប្រសើរជាង។
ខ. សន្លឹកកាត ខ
បើអ្នកជ្រើសរើសរូបនៅអក្សរ ខ នោះមានន័យថា ឧបសគ្គមួយដែលធ្វើឱ្យអ្នកមិនអាចទៅណារួចគឺ ភាពអំនួតមោទកភាពចំពោះខ្លួនឯងពេក។ ប្រហែលជាអ្នកពិតជាពូកែជាងអ្នកដទៃនៅក្នុងចំណុចខ្លះ ព្រោះវាជារឿងធម្មតាដែលអ្នកទាក់ទង និងស្រាវជ្រាវជានិច្ច។ ប៉ុន្តែតាមរបៀបអព្ភូតហេតុ អ្នកគិតថាមនុស្សគ្រប់គ្នាអន់ជាងអ្នកមិនថានៅលើតារាសាស្ត្រ ឬជញ្ជាំងភូមិសាស្ត្រទេ។
នៅពេលដែលអ្នកផ្សេងទៀតចូលរួមចំណែកគំនិតដើម្បីផ្លាស់ប្តូរ អ្នកនឹងបោះបង់វាចោលភ្លាមៗ ហើយថែមទាំងមើលស្រាល និងរិះគន់ដៃគូថែមទៀតផង។ ហេតុដូច្នេះ វានឹងមិនចម្លែកទេនៅពេលដែលអ្នកកំពុងដើរក្រោយគេនោះ។
គ. សន្លឹកកាត គ
បើអ្នកជ្រើសរើសរូបនៅអក្សរ គ នោះមានន័យថា ឧបសគ្គដែលធ្វើឱ្យអ្នកជាប់គាំងគឺ ការមិនយកចិត្តទុកដាក់។ ទោះបីជាអ្នកតែងតែរកឃើញនូវគំនិត និងដំណោះស្រាយផ្ទាល់ខ្លួនរបស់អ្នកក្នុងគ្រប់ស្ថានភាពទាំងអស់ក៏ដោយ ប៉ុន្តែនៅពេលដែលអ្នកអនុវត្តវា លទ្ធផលមិនត្រូវបានរំពឹងទុកនោះទេ ហើយកាន់តែយ៉ាប់យ៉ឺនថែមទៀតដែលនាំឱ្យខ្លួនអ្នកកាន់តែមានបញ្ហា។ ។ ប្រសិនបើអ្នកចង់ឱ្យខ្លួនអ្នកមានការរីកចម្រើនដ៏អស្ចារ្យ នោះគ្មានជម្រើសអ្វីក្រៅពីការក្រើនរំឭកខ្លួនអ្នកឱ្យគិតដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់អំពីលទ្ធភាពទាំងអស់ ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់អនាគតខ្លួនអ្នកផ្ទាល់ ក៏ដូចជាអ្នកដទៃផងដែរ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)