ស្ត្រីឆ្លាត! តែងតែមានហេតុផលទាំង៣យ៉ាងនេះ ទើបនាងមិនអត់ឱន ឬអភ័យឱ្យប្ដីដែលផិតក្បត់ចិត្តនាង

ក្នុងនាមជាស្ត្រីឆ្លាត អ្នកគប្បីដឹងអំពីដែនកំណត់របស់អ្នក។ មនុស្សស្រីអាចលះបង់ និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្តី និងកូន ៗ របស់ពួកគេ។ ប៉ុន្តែការក្បត់គឺជាដែនកំណត់មួយដែលពួកគេមិនអាចអភ័យ ឬលើកលែងឱ្យបានឡើយ។ កុំធ្លាក់ទឹកចិត្ត អ្នកត្រូវដឹងពីដែនកំណត់របស់អ្នក ព្រោះអ្នកនឹងមិនអភ័យទោសដល់ស្វាមីរបស់អ្នកឡើយ ប្រសិនបើគេមានការលាក់បាំងមានថ្មី ឬផិតក្បត់ចិត្តរបស់អ្នក។

១. ៩០%នៃមនុស្សប្រុស តែក្បត់ម្ដងហើយ ប្រាកដជាមានម្ដងទៀត

120073414_1021539298286767_8405728246568633039_o

ជាការពិតណាស់ មនុស្សប្រុស ប្រសិនបើគេហ៊ានក្បត់អ្នកជាលើកទី១ នោះគឺជាកំហុសរបស់គេ ប៉ុន្តែ បើគេអាចក្បត់អ្នកបានជាលើកទី២ នោះគឺជាកំហុសរបស់អ្នកដែលជាប្រពន្ធ ដែលព្រមទុកឱ្យកាស ហើយទទួលយកគេម្ដងទៀត ដែលជាការចាប់ផ្ដើម ឱ្យគេអាចមានឱកាសក្បត់អ្នកជាលើកទី២។

ចិត្តមនុស្សស្រី ប្រសិនបើនាងសម្រេចចិត្តថាបែកបាក់ហើយនោះ គឺមានន័យថា នាងឆ្អែតចិត្ត និងមិនអាចត្រឡប់បានទេ។ ក្នុងគំនិតនាងនឹងគិតថា មនុស្សប្រុសដែលហ៊ានក្បត់ប្រពន្ធកូន ទៅលួចលាក់មានស្រីផ្សេងហើយ គឺមានន័យថា គេមិនបានគិតគូរដល់គ្រួសារ រឹតតែមិនដែលគោរព និងឱ្យតម្លៃដល់នាងជាភរិយានោះឡើយ។ ដូច្នេហះ ស្ត្រីឆ្លាត នាងមិនអាចទទួលយកប្ដី ឬនៅជាមួយប្ដីរួមជាមួយនឹងស្រីផ្សេងឡើយ។

២. មិនអាចបំភ្លេចរឿងចាស់បានទេ

120084692_1021539291620101_5170509361195882373_o

មនុស្សស្រីមានការចងចាំល្អណាស់ ជាពិសេសគឺ ទង្វើដែលប្ដីបានធ្វើមកលើនាង។​ អារម្មណ៍ និងការចងចាំរបស់នាងនៅតែដិតដាម ក្នុងការឃើញរូបភាពប្ដីទៅឱបថើបស្រីផ្សេង ដូច្នេះនាងមិនអាចបំភ្លេចវាបានងាយៗឡើយ។ បើទោះបីជាមានស្ត្រីខ្លះ នាងហាក់ចង់ផ្សះផ្សាទំនាក់ទំនង ព្រោះមិនចង់ឱ្យកូនបាត់បង់ឪពុកក៏ពិតមែន តែជាក់ស្ដែងនៅក្នុងចិត្តរបស់នាង គឺនៅតែដក់ជាប់រូបភាពក្បត់ផិតទំងអស់ មិនងាយរលុបទេ។

ក្នុងនាមជាស្ត្រីឆ្លាត អ្នកគប្បីដឹងអំពីដែនកំណត់របស់អ្នក។ មនុស្សស្រីអាចលះបង់ និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្តី និងកូន ៗ របស់ពួកគេ។ ប៉ុន្តែការក្បត់គឺជាដែនកំណត់មួយដែលពួកគេមិនអាចអភ័យ ឬលើកលែងឱ្យបានឡើយ។ កុំធ្លាក់ទឹកចិត្ត អ្នកត្រូវដឹងពីដែនកំណត់របស់អ្នក ព្រោះអ្នកនឹងមិនអភ័យទោសដល់ស្វាមីរបស់អ្នកឡើយ ប្រសិនបើគេមានការលាក់បាំងមានថ្មី ឬផិតក្បត់ចិត្តរបស់អ្នក។

៣. បុរសដែលក្បត់ប្រពន្ធរបស់គាត់ គឺមិនសមនឹងគាត់ទៀតទេ

120114690_1021539318286765_4260722341288659437_o

ប្រពន្ធជាច្រើនគិតថា តែងតែលួងខ្លួនឯងថា ប្ដីបែរជាប្ដូរគំនិត ទៅមានថ្មី អាចមកពីស្រីខាងក្រៅល្បួង មារយាដាក់ប្ដីរបស់ខ្លួន ទាំងដែលការពិត ប្ដីរបស់ខ្លួនទៅវិញទេ​ ដែលវៀចវេរ មិនស្មោះត្រង់ចំពោះប្រពន្ធកូន។

ក្នុងនាមជាស្ត្រីដែលមានប្រាជ្ញា ចូរយល់ពីរឿងនេះហើយជឿថាបុរសម្នាក់មិនសមនឹងអ្នកទៀតទេ បើគេហ៊ានក្បត់អ្នកហើយនោះ ក៏មិនបាច់ត្រូវនិយាយថាអភ័យ ឬលើកលែងឱ្យគេដែរ។ ស្ត្រីគ្រាន់តែរស់នៅសម្រាប់ខ្លួនឯងហើយនិងកូន ៗ របស់ពួកគេ គឺគ្រប់គ្រាន់ហើយ៕

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)