ខឹងកូនមិនឈ្នះពានគំនូរប្រចាំឆ្នាំ ស្ត្រីជាម្តាយបើឡានបំបុកកំទិចហាង MINI STOP ខ្ទិចខ្ទីដូចខ្ទឹម (មានវីដេអូ)

កូរ៉េខាងត្បូង៖ ស្ត្រីជនជាតិកូរ៉េម្នាក់ដែលមានអាយុខ្ទង់ ៣០ ឆ្នាំត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុបន្ទាប់ពីបើរថយន្តបំបុកចូលទៅក្នុងហាងលក់ទំនេញមួយឈ្មោះ Mini Stop ក្នុងទីក្រុង Pyeongtaek ។

Unnamed (2)

ស្ត្រីរូបនេះបានបើបំបុកចូលទៅក្នុងហាងទំនិញ Mini Stop តាមច្រកទ្វារខាងមុខ និងបានបុកកំទិចទំនិញនានាខ្ទិចខ្ទីដូចខ្ទឹម នៅក្នុងខណៈពេលនោះមានមនុស្សយ៉ាងតិចបីនាក់រួមទាំងប្រធានសាខានៅខាងក្នុងហាងផងដែរ។ ឧប្បត្តិហេតុនេះមិនបានធ្វើឱ្យមានអ្នករងរបួសធ្ងន់ធ្ងរនោះទេ - ទោះបីជាប្រធានសាខាបានរងរបួសស្រាលពីការបែកកញ្ចក់ក៏ដោយ។

via GIPHY

សូម្បីតែក្រោយពេលប៉ូលីសទៅដល់ក៏ស្ត្រីនោះមិនព្រមចុះចេញពីឡានដែរ។ នាងបានបន្តបើកបំបុកបំផ្លាញទំនិញក្នុងហាងនេះទាំងស្រុង៖

មានតែបន្ទាប់ពីការបាញ់កាំភ្លើងព្រមានរបស់ប៉ូលីសទេ ទើបបានស្ត្រីរូបនោះព្រមឱ្យប៉ូលិសចាប់តាមសម្រួល។

ក្នុងអំឡុងពេលនៃការស៊ើបអង្កេតស្ត្រីរូបនេះបានសារភាពថានាងមានចេតនាបើកឡានចូលហាងបន្ទាប់ពីខឹងនឹងអ្នកគ្រប់គ្រងហាងនេះ "បានបរាជ័យក្នុងការដាក់រូបគំនូរកូនស្រីរបស់នាងក្នុងការពិចារណាសម្រាប់ការប្រកួតគំនូរសិល្បៈ"។ នៅពេលលេចលឺព័ត៌មាន អ្នកលេងអ៊ីនធឺណេតកូរ៉េបានរកឃើញព័ត៌មានបន្ថែមអំពីការប្រកួតសិល្បៈ។

Unnamed (3)

កម្មវិធីនេះបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដោយហាង Mini Stop “ ការប្រកួតប្រជែងសិល្បៈសុបិន្តបរិស្ថានបៃតង” គឺសម្រាប់សិស្សបឋមសិក្សាដែលអាចដាក់បញ្ជូនគំនូរស្នាដៃសិល្បៈរបស់ពួកគេនៅតាមសាខាក្នុងតំបន់ណាមួយរបស់ហាង Mini Stop។ ស្ត្រីរូបនេះត្រូវបានគេនិយាយថាបានដាក់គំនូររបស់កូនស្រីគាត់ទៅទីតាំងមួយក្នុងក្រុង Pyeongtaek នេះ។ នៅពេលដែលនាងជឿជាក់ថាគំនូររបស់កូនស្រីនាងមិនបានចូលនាងបានស្តីបន្ទោសប្រធានសាខាថា “ ដាក់ខុសគំនូររបស់កូនស្រីរបស់នាង”។

Unnamed (4)

មនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយនិយាយថាស្ត្រីនេះបានប្រថុយជីវិតរបស់នាងព្រោះតែ "សងសឹកចំពោះការបាត់ឱកាសកូនស្រីរបស់នាងក្នុងការឈ្នះរង្វាន់ជាទឹកប្រាក់ ៥០០ ដុល្លារពីការប្រកួតសិល្បៈនេះ"។

Unnamed (5)

បច្ចុប្បន្ននេះហាងកំពុងស្ថិតក្នុងការជួសជុលខណៈស្ត្រីបង្កហេតុត្រូវរងចាំការកាត់ក្តី។

Unnamed (6)

វីដេអូបង្ហាញពីស្ត្រីដែលបើកឡានចូលហាង Mini Stop៖

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ koreaboo

អំពីអ្នកសរសេររបស់យើង៖ Vireak007

20230905102436_[fpdl.in]_close Up Statue Dragon Generative Ai_87646 23660_normal

Tel: