តើអ្នកជាមនុស្សពូកែមាត់ ប៉ិនសម្ដីដែរទេ? តោះសាកល្បងធ្វើតេស្តទាំងអស់គ្នា

សាកល្បងជ្រើសរើសការ៉េមមួយដែលមើលទៅ ត្រូវតាមចំណង់ចំណូលចិត្តរបស់អ្នកជាងគេ ដើម្បីដឹងថា អ្នកជាមនុស្សដែលមានមាត់បែបណា?

A. ការ៉េមកែវអក្សរ A

Screen Shot 2020 09 23 At 4.20.27 PM

អ្នកជាប្រភេទមនុស្សដែលសម្ដីខ្លាំង មាត់ត្រង់ មិនសូវចេះទប់ ឬគ្រប់គ្រងសម្ដី និងសំឡេងខ្លួនឯងទេ។ នៅពេលដែលអ្នកខឹង អ្នកនឹងនិយាយនូវអ្វីដែលពិបាកស្តាប់ និងថែមទាំងធ្វើឱ្យអ្នកដទៃឈឺចាប់ និងខកចិត្តចំពោះពាក្យសម្ដីអ្នកផងដែរ។ សូម្បីតែភាពរួសរាយរាក់ទាក់របស់អ្នក ក៏មានលក្ខណៈត្រង់ដែរ ពេលខ្លះមិនគួរសមដើម្បីនិយាយដោយស្មោះត្រង់ ប៉ុន្តែមានលក្ខណៈឆៅពេកហើយ។ អ្នកត្រូវបានមនុស្សកោតសរសើរយ៉ាងខ្លាំងចំពោះភាពស្មោះត្រង់របស់អ្នក ប៉ុន្តែអ្នកត្រូវបានគេរិះគន់យ៉ាងងាយចំពោះការធ្វេសប្រហែស ភាពឈ្លើយមិនយកចិត្តទុកដាក់នឹងអារម្មណ៍របស់អ្នកដទៃដូចគ្នាដែរ។

B. ការ៉េមកែវអក្សរ B

Screen Shot 2020 09 23 At 4.20.34 PM

អ្នកគឺជាមនុស្សដែលប៉ិនវោហា ពូកែសម្ដី។ ជាទូទៅអ្នកនិយាយពាក្យល្អៗ គួរសមដែរ។ អ្នកជាមនុស្សដែលនិយាយយ៉ាងងាយ ហើយអ្នកក៏មានមន្តស្នេហ៍ដែរ ដូច្នេះមនុស្សចូលចិត្តទំនាក់ទំនងជាមួយអ្នកច្រើនណាស់។ សូម្បីតែពេលឈ្លោះប្រកែកគ្នា ឬខឹងក៏ដោយ ក៏អ្នកព្យាយាមស្ងប់ស្ងាត់ មិនខឹង មិនជះកំហឹង តែស្តោះ ដោយប្រើពាក្យសម្ដីមិនល្អ គំរោះគំរើយដាក់អ្នកដទៃឡើយ។ ផ្ទុយទៅវិញ អ្នកបែរជាព្យាយាមរក្សាចិត្តឱ្យនឹងន ហើយនិយាយស្ដីយ៉ាងពីរោះ ត្រជាក់ ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើង។

C. ការ៉េមកែវអក្សរ C

Screen Shot 2020 09 23 At 4.20.39 PM

អ្នកគឺជាប្រភេទមនុស្សដែលជំនាញក្នុងទំនាក់ទំនង និងការនិយាយ មានភាពប៉ិនប្រសប់ជាងអ្នកដទៃ។ ប្រយោគនីមួយៗរបស់អ្នកមានអត្ថន័យជ្រាលជ្រៅ និងមានខ្លឹមសារដ៏ល្អ។ ដូច្នេះ អ្នកតែងតែក្លាយជាអ្នកឈ្នះដោយមិននិយាយពាក្យពិបាកៗ ជាទូទៅសុន្ទរកថារបស់អ្នក មានភាពវាងវៃ មានការអប់រំខ្ពស់ និងជ្រាលជ្រៅ។ អ្នកតែងតែធ្វើឱ្យមនុស្សផ្សេងទៀត“ ក្បាលរឹង” ដោយការរិះគន់យ៉ាងខ្លាំងរបស់អ្នក។

D. ការ៉េមកែវអក្សរ D

Screen Shot 2020 09 23 At 4.20.43 PM

ជាទូទៅ អ្នកជាមនុស្សសុភាពរាបសា និងមិនចូលចិត្តធ្វើបាបនរណាម្នាក់ដោយពាក្យសម្ដី ឬសកម្មភាពណាមួយឡើយ។ ប៉ុន្តែប្រសិនបើអ្នកត្រូវបានវាយប្រហារហួសហេតុដោយភាសាកំហឹងពីអ្នកដទៃ អ្នកក៏អាចនឹងជះពាក្យសម្ដី ឬកំហឹងដ៏ក្ដៅគគុកដាក់អ្នកនោះវិញដែរ។ ខណៈពេលដែលអ្នកខឹងខ្លាំង អ្នកពិតជាសាហាវ គួរឱ្យខ្លាចរអាជាខ្លាំង ដែលអាចធ្វើឱ្យអ្នកដទៃរងនូវពាក្យសម្ដីមិនគប្បីពីអ្នក និងអារម្មណ៍ឈឺចាប់ធ្ងន់ធ្ងរក៏មាន ។ អ្នកគឺជាមនុស្សដែលមានជាតិពុល ប៉ុន្តែដោយគ្មានចេតនាអាក្រក់ វាគ្រាន់តែជាការខឹងមួយភ្លែតក្នុងការប្រព្រឹត្ដបែបនេះតែប៉ុណ្ណោះ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)