តោះ! សាកល្បងធ្វើតេស្តលេងៗទាំងអស់គ្នា ដើម្បីដឹងថា តើអនាគតអ្នកអាចផ្លាស់ប្ដូរខ្សែជីវិតរបស់អ្នក ដើម្បីក្លាយជាអ្នកមានទ្រព្យស្ដុកស្ដម្ភដែរឬទេ ដោយគ្រាន់តែជ្រើសរើសរូបមួយដែលអ្នកពេញចិត្តជាងគេ។
ក. បើអ្នកជ្រើសយករូបនៅអក្សរ ក នេះបញ្ជាក់ថា អ្នកជាមនុស្សចេះស្កប់ស្កល់ អ្នកគ្រាន់តែចង់បានជីវិតមួយដែលល្អប្រសើរ មានស្លៀកពាក់ស្អាតបាត រស់នៅបានសមរម្យ មានហូបចុកគ្រប់គ្រាន់ និងមានភាពរីករាយក្នុងជីវិតតែប៉ុណ្ណោះ។ ប៉ុន្តែពេលខ្លះ អ្នកជាមនុស្សដែលឆាប់ធុញទ្រាន់ ជិនណាយ អ្នកមិនចូលចិត្តចូលក្នុងចំណោមមនុស្សច្រើនទេ ជួនកាលសូម្បីតែអ្នកខ្លួនឯង ក៏ធុញទ្រាន់នឹងអារម្មណ៍ខ្លួនឯងដែរ។ ជាការពិតណាស់ អ្នកពេលនេះ កំពុងតែស្វែងរកជីវិតដែលមានក្ដីសុខ ទើបជាជីវិតដែលមានតម្លៃសម្រាប់អ្នក មិនមែនលុយកាក់ ឬទ្រព្យសម្បត្តិនោះឡើយ។ អ្នកចំណាយពេលច្រើនណាស់កន្លងមកនេះដើម្បីលុយ ដូច្នេះ អ្នកក៏មិនចង់បាត់បង់របស់ដែលមានតម្លៃដោយសារតែលុយទៀតទេ។ តាមរយៈការវិភាគខាងលើ គេអាចឃើញថា អ្នកមិនត្រូវការជីវិតជាអ្នកមានឡើយ ដោយគ្រាន់តែមានសុខសន្តិភាពដូចពេលនេះគឺគ្រប់គ្រាន់ហើយ។
ខ. អ្នកជាមនុស្សដែលមានចំណេះដឹង និងថាមពលខ្លាំងពូកែ ជាមួយនឹងគុណតម្លៃទាំងអស់ដែលអ្នកបានមកពីការសិក្សាដោយយកចិត្តទុកដាក់ និងការខិតខំមិនឈប់ឈររបស់អ្នក។ អ្នកតែងតែបង្ហាញការសាទរយ៉ាងខ្លាំង ចំពោះការងារដែលបានមកពីភាពស្មោះត្រង់របស់អ្នក ក្នុងការស្រលាញ់ការងារមិនចង់ទាក់ទាញចំណាប់អារម្មណ៍អ្វីទាំងអស់។ ជាការពិតណាស់ ដោយហេតុនេះហើយ ដែលធ្វើឱ្យអ្នកទទួលបានការជឿទុកចិត្ត និងការកោតសរសើរពីថ្នាក់លើរបស់អ្នកចំពោះអ្នក។ អាជីពបានចាប់ផ្តើមកែលំអ ដូច្នេះហើយទ្រព្យសម្បត្ដិក៏មានច្រើនជាងមុនដែរ។ ឱកាសផ្លាស់ប្តូរជីវិតរបស់អ្នកតាំងពីពេលនោះមក មានភាពល្អប្រសើរហើយវាពិតជាសក្តិសមនឹងអ្វីដែលអ្នកបានចំណាយណាស់។
គ. ប្រហែលជាអ្នកនឹងមិនអាចមានបាន ហើយក៏មិនត្រូវការឱកាសដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នកទេ ព្រោះអ្នកកើតមកមានស្លាបព្រាមាសរួចជាស្រេចហើយ។ ជាសំណាងល្អដែលអ្នកបានកើតក្នុងគ្រួសារដែលមានទ្រព្យស្តុកស្តម្ភ និងមានសព្វគ្រប់បែបយ៉ាងបែបនេះ អ្នកនឹងមិនចាំបាច់ព្រួយបារម្ភអំពីរឿងដែលទាក់ទងនឹងបញ្ហាលុយកាក់ដែលអ្នកនឹងមានគ្រប់ពេល និងឱកាសជាច្រើន។ ដើម្បីអភិវឌ្ឍខ្លួនអ្នក សូមអរគុណដល់សាវតា និងបរិយាកាសអប់រំល្អសម្រាប់ផ្លូវរបស់អ្នកទៅកាន់ភាពជោគជ័យនឹងមានអំណោយផលល្អជាងអ្នកដទៃ។ ហើយប្រសិនបើវាបរាជ័យ យ៉ាងហោចណាស់អ្នកនៅតែមានឪពុកម្តាយរបស់អ្នកជាខ្នងបង្អែកដ៏រឹងមាំដែរ។
ឃ. អ្នកជាមនុស្សដែលថ្លៃថ្នូរណាស់ ទោះបីអ្នកមានបញ្ហាហិរញ្ញវត្ថុក៏ដោយ ក៏អ្នកត្រូវតែព្យាយាមសម្លឹងមើលទៅស្រស់បំព្រងដើម្បីឱ្យអ្នកដទៃកោតសរសើរ។ ចេញទៅតាមផ្លូវ អ្នកត្រូវស្លៀកពាក់ឱ្យដល់កម្រិតកំណត់ ចេញទៅក្រៅញុំាអាហារជាមួយមិត្តភក្តិអ្នកតែងតែជាអ្នកចេញលុយជានិច្ច ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ព្រោះតែការចេញលុយនេះហើយ ទើបមិនមាននរណាម្នាក់ដឹងថាអ្នកកំពុងតែដាច់យ៉ៃ ឬខ្វះខាតនោះឡើយ។ ប្រសិនបើអ្នកពិតជាចង់ផ្លាស់ប្តូរជីវិតរបស់អ្នកពិតមែន អ្នកគួរតែឈប់ធ្វើខ្លួនជាអ្នកមានទៀតទៅ ពេលខ្លះ សេចក្ដីថ្លៃថ្នូររបស់យើង មិនមែនស្ថិតលើការតែងតែចេញលុយឱ្យគេនិអទេ អ្នកគួរតែមានដែនកំណត់ក្នុងការចាយវាយឱ្យបានច្បាស់លាស់ ជាពិសេសការយល់ដឹងផ្ទាល់ខ្លួន និងការយល់ដឹងអំពីគុណតម្លៃជីវិត។ តាមរយៈការធ្វើដូចនេះ យ៉ាងហោចណាស់អ្នកនឹងមិនត្រូវរងនូវភាពក្រីក្របច្ចុប្បន្នឡើយ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)