ជប៉ុន៖ នៅឆ្នាំ ២០០៩ នៅពេលដែលប៉ុស្តិ៍ទូរទស្សន៍ជប៉ុនមួយកំពុងចាក់ផ្សាយ ស្រាប់តែមានរឿងចម្លែកមួយនៅក្នុងចំណោមក្រុមស្ត្រីដែលកំពុងអង្គុយទស្សនាកម្មវិធី។ កាមេរ៉ាបានចាប់រូបរបស់ស្ត្រីម្នាក់មើលទៅគួរឱ្យខ្លាច និងទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកទស្សនាជាច្រើន។
ក្នុងក្រសែភ្នែកអ្នកមើលគឺជារូបភាពរបស់ក្មេងស្រីម្នាក់ដែលក្បាលរបស់នាងផ្អៀងរហូតជិត ៩០ ដឺក្រេ ហើយផ្ទៃមុខរបស់នាងមានពណ៌សខុសប្លែកពីមនុស្សធម្មតា។ រូបភាពរន្ធត់នេះត្រូវបានបង្ហោះលើបណ្តាញសង្គមនិងទាក់ទាញការចង់ដឹងចង់ឃើញនិងការចាប់អារម្មណ៍ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត។
រូបថតកាលពីឆ្នាំនោះ
"រូបក្មេងស្រីផ្ទៀងកជិត៩០ដឺក្រេ" នៅក្នុងកាសែតជប៉ុនបណ្តាលឱ្យមានការភ័យខ្លាចយ៉ាងខ្លាំង
រូបភាពនេះបានមានភាពល្បីល្បាញដោយសារតែមើលទៅហាក់ដូចជាខ្មោចស្រីម្នាក់។ មនុស្សជាច្រើនជឿថានេះមិនមែនជាមនុស្សសាមញ្ញទេពីព្រោះរូបភាពត្រូវបានកាត់ចេញពីវីដេអូពិបាកកែ។
នៅពេលនោះក្រុមដែលមានជំនឿអរូបីកំពុងតែលើកយកមកពិភាក្សា។ វាថែមទាំងត្រូវបានគេចុះបញ្ជីនៅក្នុងបញ្ជីនៃរូបភាពខ្មោចលងទាំង ១០ ដែលជារឿងអាថ៌កំបាំងមួយក្នុងចំណោមរឿងអាថ៌កំបាំងរាប់ពាន់នៅក្នុងប្រទេសជប៉ុន។ ទោះយ៉ាងណាក៏មានមតិមួយចំនួនបានលើកឡើងថាវាគ្រាន់តែជាការលេងសើចនៃទស្សនៈរបស់កម្មវិធីទូរទស្សន៍ហើយក្មេងស្រីនេះគ្រាន់តែជារូបភាពកាត់តប៉ុណ្ណោះ។
ក្រោយមកទៀតក៏លេចរូបភាពក្មេងស្រីដូចគ្នានេះនៅលើកម្មវិធីជប៉ុនមួយទៀតដែលមានឈ្មោះថា“ The lion says hello to you” ។ ក្មេងស្រីរូបនេះនៅតែស្ថិតក្នុងកៅអីអ្នកទស្សនា ក្នុងកម្មវិធីនេះនាងពិតជាស្រស់ស្អាត និងធម្មតាដូចមនុស្សជាច្រើនអង្គុយនៅក្បែរនាងដែរ។ ដូច្នេះវាក៏អាចបញ្ជាក់ផងដែរថាក្មេងស្រីរូបនេះគឺជាមនុស្សធម្មតា ។
"ក្មេងស្រីដែលគេជឿថាជាខ្មោចបិសាច" បានបង្ហាញខ្លួននៅក្នុងកម្មវិធីមួយផ្សេងទៀត
បន្ទាប់មកក៏មានរូបថតពីអ៊ិនធឺរណែតដែលបង្ហាញថាក្មេងស្រីរូបនេះមានក្បាលដូចធម្មតា ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម។ តាមពិតរូបភាពក្មេងស្រីផ្អៀងកជិត ៩០ ដឺក្រេអាចកើតឡើងដោយការកែសម្រួលដើម្បីទាក់ទាញចំណាប់អារម្មណ៍។
រូបភាពក្មេងស្រីដែលមើលទៅធម្មតាមិនមែនជាខ្មោចអីនោះទេ
បន្ទាប់ពីត្រូវបានកាត់តកែសម្រួល
បន្ទាប់ពីយល់ពីប្រភពដើមនៃរូបថតមក តាមពិតក្មេងស្រីនេះមិនមានក្បាលផ្អៀងរហូតដល់ជិត ៩០ ដឺក្រេនោះទេ វាគ្រាន់តែជាការកាត់តបន្លំភ្នែកដើម្បីធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៍តែប៉ណ្ណោះ៕
ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ បរទេស