ទំនិញទូទៅ គួរតែមានតម្លៃសមរម្យ ប៉ុន្តែដោយសារកត្តាមួយចំនួនផលិតផលខ្លះមានតម្លៃថ្លៃមិនគួរឱ្យជឿ។ ហើយថ្ងៃនេះក្រុមការងារ Knongsrok នឹងនាំអ្នករាល់គ្នាទៅមើលផលិតផលមើលទៅធម្មតាប៉ុន្តែមានតម្លៃថ្លៃ តើមានអ្វីខ្លះនៅក្នុងពិភពលោកនេះ? ដែលត្រូវបានលក់ក្នុងតម្លៃមួយដែលអ្នកប្រហែលជាមិនមានលទ្ធភាពទិញទេ។
ប្រសិនបើអ្នកធ្លាប់ត្អូញត្អែរអំពីតម្លៃពោតលីងញ៉ាំនៅរោងកុនថាថ្លៃណាស់។ តោះជួបនឹងពោតលីងដ៏ប្រណីតបំផុត ជាមួយនឹងគ្រឿងផ្សំដែលមានគុណភាពខ្ពស់ដូចជាស្ករសរីរាង្គ Vermont អំបិលថ្លៃបំផុតពីដាណឺម៉ាក ប៊ឺ និងរូបមន្តសំងាត់វ៉ានីឡា។ ជាមួយនឹងតម្លៃចាប់ផ្តើមនៃពោតលីងមួយនេះគឺ ២៥០ ដុល្លារ។
តើអ្នកណាដែលគិតថាម៉ាកប្រណីតដូចជាម៉ាក Chanel ហ៊ានផលិតស្រោមអនាម័យដើម្បីស្វាគមន៍ថ្ងៃបុណ្យនៃក្តីស្រឡាញ់? ហើយទោះបីជា Chanel ពេលអ្នកបានឃើញដូចជារឿងកំប្លែងក៏ដោយ។ ប៉ុន្តែម៉ាកផ្សេងទៀតដូចជាម៉ាក Marc Jacobs និង Louis Vuitton ក៏ដើរតាមម៉ាក Chanel ដែរ។
មិនត្រឹមតែផលិតស្រោមអនាម័យប៉ុណ្ណោះទេប៉ុន្តែម៉ាក Chanel ក៏បានធ្វើឱ្យ Boomerang មានតម្លៃថ្លៃកប់ផងដែរ។
ឡេហ្គូត្រូវបានផលិតចេញពីមាស 14k នៅដើមទស្សវត្សទី ៨០ ដែលត្រូវបានចែកចាយដល់និយោជិករបស់ក្រុមហ៊ុនឡេហ្គូនៅទីក្រុង Hohenwestedt ប្រទេសអាល្លឺម៉ង់។ វាមានអាយុកាល ២៥ ឆ្នាំហើយដោយមានតែ ២ ដុំប៉ុណ្ណោះនៅលើពិភពលោក។ ក្នុងនោះមួយដុំត្រូវបានលក់នៅលើ eBay គឺមានតម្លៃខ្ពស់ដល់ ១២.៥០០ ដុល្លារ។
Roland Iten គឺជាស្នាដៃផលិតនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ដើម្បីទទួលបានយន្តការជាក់លាក់ខ្ពស់តាមស្តង់ដារប្រទេសស្វីស។ ដោយប្រើវត្ថុធាតុដើមល្អបំផុតហើយចំណាយពេល ៩ ខែដើម្បីផលិត។ ហើយនោះហើយជាមូលហេតុដែលវាថ្លៃដូច្នេះ។
ទោះបីអ្នកជាមនុស្សស្រលាញ់សត្វក៏ដោយ ប៉ុន្តែគ្មាននរណាម្នាក់ក្លាហានក្នុងការទិញអាងងូតទឹកក្នុងតម្លៃ ៣៩.០០០ ដុល្លារ សម្រាប់ឆ្កែនោះទេ។ ហើយនេះគឺជាអាងងូតទឹកដ៏ប្រណិតមួយដែលបានតុបតែងជាមួយត្បូងគ្រីស្តាល់ Swarovski ច្រើនជាង ៤៥.០០០ គ្រាប់ ដែលនេះជាមូលហេតុ ហេតុអ្វីបានជាវាថ្លៃយ៉ាងនេះ?
Lieb Manufaktur ជាក្រុមហ៊ុនក្តារហ្គេមប្រណីត បានបង្ហាញពីតម្លៃដូមីណូចុងក្រោយបង្អស់របស់ពួកគេដែលធ្វើពីមាសនិងពេជ្រជាង ១៦៨ គ្រាប់ដែលដាក់ក្នុងប្រអប់ប្រណិត។ ដែលវាមានតម្លៃប្រហាក់ប្រហែលនឹងផ្ទះស្អាតមួយខ្នងទៅហើយ វាជាការពិតដែលថាទាល់តែជាសេដ្ឋីទើបចូលចិត្តជះលុយទិញ។
នេះគឺជាឧបករណ៍ Record សម្លេងពិសេសមួយរបស់ក្រុមហ៊ុន clearaudio ដែលជាក្រុមហ៊ុនផលិតឧបករណ៍ផលិតសំលេងខ្ពស់មកពីប្រទេសអាឡឺម៉ង់ ដែលអាចធានាថាវាមានគុណភាពសំឡេងល្អ។ ខណៈពេលដែលមានការរចនាបែបទំនើបផងដែរ ប៉ុន្តែអ្នកដែលចាប់អារម្មណ៍ប្រហែលជាត្រូវចាយប្រាក់ប្រហែល ២១០.០០០ ដុល្លារដើម្បីក្លាយជាម្ចាស់របស់វា ។
នេះគឺជាតុក្កតា Barbie ដែលថ្លៃបំផុតមួយនៅលើពិភពលោក។ ដែលវាត្រូវបានដាក់ដេញថ្លៃនៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលីនៅឆ្នាំ ២០១០ ដែលអ្នកនឹងឃើញខ្សែកមួយមានពេជ្រពណ៌ផ្កាឈូកដ៏កម្រព័ទ្ធជុំវិញដោយពេជ្រពណ៌ស។ ប្រាក់ចំណេញទាំងអស់ពីការលក់តុក្កតានេះត្រូវបានបញ្ជូនទៅមូលនិធិជំងឺមហារីកសុដន់។
អាងងូតទឹកធម្មតាក៏មានតម្លៃមិនថោកដែរ ចុះទំរាំតែជាអាងងូតទឹកដ៏ប្រណិត! បាឌីឌី - ហារ៉ូដ ធ្វើពីថ្មគ្រីស្តាល់មួយដុំយ៉ាងធំ។ ក្រុមហ៊ុនបានកាត់ជា ២ កំណាត់ផលិតជាអាងត្រាំទឹកដែលកំណាត់ទី ១ ត្រូវបានលក់ក្នុងតម្លៃ ៧០០.០០០ អឺរ៉ូ និងក្រុមហ៊ុនបានផលិតនូវកំណាត់ទី ២ ថោកជាងមុនក្នុងតម្លៃ ៨០ ម៉ឺនដុល្លារ។
កាបូបប្រណីតបំផុតរបស់ក្រុមហ៊ុនម៉ាកល្បី Hermes ដែលរចនាដោយ Ginza Tanaka ជាអ្នករចនាម៉ូដជនជាតិជប៉ុន។ កាបូបនេះមានត្បូងពេជ្រ ២០០០ គ្រាប់ហើយក៏មានត្បូងពេជ្រដែលអាចដោះចេញធ្វើជាខ្សែក ឬខ្សែដៃពាក់បានផងដែរ។
បង្គន់ដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកជារបស់ Kohler វាធ្វើពីមាស 18k ។ អ្នកអាចមើលឃើញការចម្លងពិតប្រាកដនៅជាន់ទី ៥ នៃសារមន្ទីរ Guggenheim ក្នុងទីក្រុងញូវយ៉ក។
នេះគឺជាអគារដែលត្រូវបានសាងសង់ជាលំនៅដ្ឋានឯកជនថ្លៃបំផុតនៅលើពិភពលោក។ វាមានជណ្តើរយន្តសរុបចំនួន ៩ ជណ្តើរយន្តចំណតសរុប ១៦៨ កន្លែងនៅជាន់ទី ៦ នៅលើជាន់នៃដំបូងអគារគឺជារោងកុនសំរាប់មនុស្ស ៥០ នាក់នៅជាន់ទី ៨ កន្លែងស្ប៉ា អាងហែលទឹក កន្លែងចតឧភម្ភាគចក្រនៅលើដំបូលអគារ ហើយវាក៏អាចការពាររញ្ជួយដែលមានកម្លាំង ៨.០ រ៉ិចទ័រផងដែរ ។ ម្ចាស់អគារនេះគឺលោក Mukesh Ambani ជាពាណិជ្ជករឥណ្ឌាដែលជាប្រធានក្រុមហ៊ុន Reliance Industries ៕
អត្ថបទដោយ៖ វីរៈ | ប្រភព៖ Brightside