តោះ! ជ្រើសរើសទន្សាយនាំផ្លូវ ដើម្បីដឹងថា តើជីវិតអ្នកត្រូវការអ្វី ហើយអ្វីដែលសំខាន់សម្រាប់អ្នក?

ជ្រើសរើសទន្សាយមួយគូដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងពីសេចក្ដីណែនាំសម្រាប់ជីវិតអ្នក!

១. ទន្សាយគូទី១

1 6263 1599733725

បើអ្នកជ្រើសរើសទន្សាយនៅគូទី១ នេះមានន័យថា ក្នុងជីវិតអ្នក គឺជាមនុស្សដែលយកចិត្តទុកដាក់ចំពោះមុខមាត់ខ្លួនឯង ចង់មានលក្ខណៈទូលំទូលាយ និងល្អប្រសើរ តាមរយៈការខិតខំប្រឹងប្រែងក្លាយជាតួអង្គដ៏សំខាន់ និងគួរឱ្យកោតសរសើរចំពោះភ្នែកអ្នកដទៃ។ អ្នកអាចជួបប្រទះការលំបាកនិងឧបសគ្គជាច្រើនក្នុងដំណើរការនៃការខិតខំ។ ទោះយ៉ាងណាអ្នកតែងតែលេចមុខភ្លីភ្លើ និងកម្សាន្តដូចជាចូលចិត្តលាក់បាំងការខិតខំរបស់អ្នក ដើម្បីកុំឱ្យអ្នកណាបានឃើញ។ ដូច្នេះក្នុងជីវិតអ្នក មិនមានអ្វីដែលពិបាកនោះឡើយ ដោយសារតែអ្នកជាមនុស្សខ្ជាប់ខ្ជួន និងស្វិតស្វាញត្រៀមខ្លួនជម្នះរាល់ឧបសគ្គដើម្បីសម្រេចក្តីសុបិន្តរបស់អ្នក។

២. ទន្សាយគូទី២

2 7973 1599733725

បើអ្នកជ្រើសរើសទន្សាយនៅគូទី២ នេះមានន័យថា អ្នកឱ្យតម្លៃលើលុយ អ្នកគិតថាអ្នកត្រូវតែមានលុយដើម្បីទទួលបានជីវិតល្អ និងរីករាយ។ ទោះយ៉ាងណាក៏ដោយ អ្នកមិនងប់ងល់នឹងលុយពេកទេ តែជាមនុស្សដែលខំប្រឹង មិនមានពលទំនេរឡើយ ដោយហេតុតែអ្នកចង់ក្លាយជាមនុស្សម្នាក់ដែលមានគ្រប់សព្វបែបយ៉ាង ជាពិសេសគឺមានលុយច្រើនៗ។ អ្នកចង់រកលុយបានច្រើនដោយប្រើកម្លាំងពលកម្មផ្ទាល់ខ្លួន។ អ្នកមិនចង់ប្រកួតប្រជែងយកសិទ្ធិក្នុងការដណ្តើមយសសក្តិជាមួយអ្នកណាទេ អ្នកគិត ខំប្រឹង និងធ្វើយ៉ាងណាដើម្បីតែឱ្យខ្លួនឯង មានក្ដីសុខ និងមានភាពរីករាយក្នុងគ្រួសារតែប៉ុណ្ណោះ។

៣. ទន្សាយគូទី៣

3 3652 1599733725

បើអ្នកជ្រើសរើសទន្សាយនៅគូទី៣ នេះមានន័យថា សេរីភាព និងការលួងលោមផ្លូវចិត្តគឺសំខាន់បំផុតសម្រាប់អ្នក។ អ្នកចង់បានជីវិតមានពន្លឺសន្តិភាព មិនមែនបន្ទុក ឬការទទួលខុសត្រូវខ្ពស់ចំពោះការងារ ឬលុយកាក់នោះឡើយ។ ជីវិតសាមញ្ញ "ចិញ្ចឹមត្រីដាំបន្លែ" នៅជនបទអាចជាក្តីសុបិនរបស់អ្នក។ អ្នកតែងតែគិតថា កិត្តិនាម ទ្រព្យសម្បត្តិ នឹងរលាយសាបសូន្យមានតែភាពរីករាយខាងវិញ្ញាណប៉ុណ្ណោះដែលនឹងមានជារៀងរហូត។

៤. ទន្សាយគូទី៤

4 4011 1599733725

បើអ្នកជ្រើសរើសទន្សាយនៅគូទី៤ នេះមានន័យថា អ្នកគឺជាមនុស្សម្នាក់ដែលផ្តោតលើការរីករាយនឹងជីវិត។ អ្នកមិនចង់ដាក់កម្លាំងទាំងអស់របស់អ្នកដើម្បីស្វែងរកកិត្តិនាម និងសំណាងដើម្បីឈ្នះទ្រព្យសម្បត្តិ និងឈ្នះអ្នកដទៃឡើយ។ អ្នកស្អប់ការធ្វើផែនការគំនិតគ្រាន់តែចង់បានអ្វីៗគ្រប់យ៉ាងដែលសាមញ្ញ។ សម្រាប់អ្នក ការរីករាយនឹងការសប្បាយខាងលោកិយ ការគោរពបច្ចុប្បន្ន និងការរស់នៅឱ្យបានពេញលេញជាមួយនឹងមនុស្សអ្នកស្រឡាញ់គឺសំខាន់បំផុតហើយ។ អ្នកបះបោរចូលចិត្តបំបែកគំរូទំនោរនឹងហ៊ានប្រឈមមុខនឹងការរើសអើងសង្គម ប្រសិនបើវាផ្ទុយនឹងរបៀបរស់នៅរបស់អ្នក៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)