ប្រសិនបើភ្នែកជាច្រក់ប្រលឹង នោះមានន័យថាចិញ្ចើមគឺជាស៊ុមនៃច្រក់នោះ។ ប៉ុន្តែចិញ្ចើមក៏អាចបង្ហាញយ៉ាងច្រើនអំពីចរិតរបស់យើងដែរ។
តើចិញ្ចើមរបស់អ្នកនិយាយអ្វីខ្លះអំពីបុគ្គលិកលក្ខណៈរបស់អ្នក? សូមមើលនៅរូបភាពខាងក្រោមហើយបន្ទាប់មកជ្រើសរើសអក្សរដែលត្រូវគ្នានឹងចិញ្ចើមរបស់អ្នក។ អ្វីដែលអ្នកនឹងឃើញនឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើល។
ចិញ្ចើម A អ្នកជាមនុស្ស ឧស្សាហ៍ព្យាយាម មានការតាំងចិត្ត និងទំនួលខុសត្រូវរាល់ពេលធ្វើអ្វីមួយ។ អ្នកតែងតែពេញចិត្តនូវជីវិតរបស់ខ្លួនឯង សុទិដ្ឋិនិយម និងមិនខ្លាចឧបសគ្គគ្រប់បែបយ៉ាង។ ទៅដល់ទីណា តែងទទួលបានចំណាប់អារម្មណ៍ ព្រោះអ្នកដឹងច្បាស់ពីរបៀបទំនាក់ទំនងក្នុងសង្គម និងការចុះសម្រុងជាមួយអ្នកដទៃ។ អ្នកក៏ជាមនុស្សដែលចេះគិតគូរ ពីសាច់ញាតិ គ្រួសារនិងមិត្តភក្តិផងដែរ។
មនុស្សដែលមានរោមចិញ្ចើម B អាចទប់ទល់នឹងភាពតានតឹងស្ទើរតែទាំងអស់ ហើយមានភាពរួសរាយរាក់ទាក់។ ពួកគេគឺជាបុគ្គលរស់រវើកដែលមានធនធានខាងក្នុងដែលមិនអាចវាស់វែងបាន និងមានចំណាប់អារម្មណ៍វែងឆ្ងាយ។ អ្នកដោះស្រាយបញ្ហាដោយខ្លួនឯង ហើយកម្រចែករំលែកជាមួយអ្នកដទៃ។
អ្នកយកចិត្តទុកដាក់ខ្ពស់ចំពោះរឿងតូចតាច ហើយអ្នកជាមនុស្សឈរលើគោលការណ៍ផ្ទាល់ខ្លួន។ អ្នកមិនចូលចិត្តស្តាប់អ្នកដទៃត្អូញត្អែរពីបញ្ហារបស់ពួកគេទេ ព្រោះអ្នកក៏ពិបាកក្នុងការដោះស្រាយការលំបាកក្នុងជីវិតដែរ។ ហើយប្រាកដណាស់ អ្នកនៅមិនទាន់មានភ្នំខ្ពស់សម្រាប់បាំងខ្លួនអ្នកនៅឡើយទេ!
អ្នកមានទំនុកចិត្តទាំងស្រុងលើភាពខ្លាំងខាងក្នុង និងភាពទាក់ទាញខាងក្រៅរបស់អ្នក។ មនុស្សដូចអ្នកអាចដោះស្រាយជម្លោះបានយ៉ាងងាយស្រួល។ នៅពេលដែលអ្នកបានកំណត់គោលដៅរបស់អ្នកនៅលើគោលដៅសំខាន់មួយចំនួន គ្មានអ្នកណាអាចបញ្ឈប់អ្នកបានទេ អ្នកប្រឹងប្រែងធ្វើរហូតបានជោគជ័យ។ អ្នកមិនបារម្ភជាពិសេសពីអ្វីដែលអ្នកដទៃគិតអំពីអ្នក ហើយចាប់អារម្មណ៍នឹងការរស់នៅរបស់ខ្លួនឯង។
ចិញ្ចើម E បង្ហាញពីភាពប៊ិនប្រសប់ពីកំណើតរបស់អ្នក។ ជម្លោះមិនមាននៅក្នុងបញ្ជីអាទិភាពខ្ពស់របស់អ្នកទេ ហើយអ្នកអាចជៀសផុតពីរឿងទាំងនោះដោយប៉ិនប្រសប់។ អ្នកគឺជាអ្នកស្តាប់ដ៏ល្អឥតខ្ចោះនិងជាមនុស្សដែលមានចិត្តអាណិតអាសូរ!
អ្នកដែលមានរោមចិញ្ចើម F ជាមនុស្សមានភាពស្វាហាប់ និងជ្រើសរើសក្នុងទំនាក់ទំនង។ ពេលជួបអ្នកដំបូង គេច្រើនតែយល់ខុសពីអ្នក ដោយរកឃើញថាអ្នកជាមនុស្សអាត្មានិយម ឬក្រអឺតក្រទម។ ប៉ុន្តែការពិតដ៏សាមញ្ញនៃបញ្ហានេះគឺថាអ្នកនឹងមិនបើកចំហឱ្យបានពេញលេញចំពោះអ្នកដែលមិនបានទទួលការជឿទុកចិត្តរបស់អ្នកទេ។ ហើយបើនិយាយពីចរិតចរិតរបស់អ្នក ភាពឥតខ្ចោះនិងការរិះគន់លើខ្លួនឯងគឺតែងតែដើរទន្ទឹមជិតស្និទ្ធបំផុតបំផុត។
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ Womenworking