អូសាកា៖ ជនជាតិវៀតណាម ២នាក់ត្រូវបានប៉ូលីសក្រុងបានចាប់ខ្លួនពីបទលក់ស្មាតហ្វូនមួយទឹកដោយគ្មានច្បាប់អនុញ្ញាត។ អ្នកទាំងពីរនាក់បាននិយាយថា ពួកគេបានបង្ហោះលក់ទូរស័ព្ទទំនើបៗមួយទឹកនៅលើ SNS ហើយលក់វាទៅឱ្យជនជាតិវៀតណាម និងអ្នកដទៃផ្សេងទៀតហើយលក់បានប្រហែល ៦ លានយ៉េន (ជាង៥ម៉ឺន៦ពាន់ដុល្លារ)។
ជនជាតិវៀតណាមចំនួន ២នាក់ដែលត្រូវបានប៉ូលិសចាប់ខ្លួន ទីមួយឈ្មោះ Le Van Quyet អាយុ ២៧ ឆ្នាំគ្មានការងារធ្វើ និងទីពីរឈ្មោះ Nguyen Thi Dung អាយុ ២៣ ឆ្នាំដែលបានលក់ទូរស័ព្ទចល័តមួយទឹកនៅក្នុងក្រុងអូសាកាចាប់ពីខែមីនាដល់ខែមេសាឆ្នាំនេះ។ មានការសង្ស័យថា Thi Dung បានទិញទូរស័ព្ទ iPhone ចំនួន ៤ គ្រឿងពីហាង ហើយយកទៅលក់បន្តឱ្យជនជាតិវៀតណាមដោយគ្មានច្បាប់អនុញ្ញាតឱ្យលក់របស់របរប្រើប្រាស់មួយទឹក។ គេជឿថាអ្នកទាំងពីរបានបង្ហោះលក់ស្មាតហ្វូននៅលើផ្សារអនឡាញ SNS ហើយលក់បានចំនួនយ៉ាងច្រើនដល់ជនជាតិវៀតណាមចន្លោះពីខែមីនាដល់ខែកក្កដាឆ្នាំនេះដោយលក់បានប្រាក់ប្រហែល ៦ លានយ៉េន។
ជនជាតិវៀតណាមទាំង ២ នាក់នេះបានចូលមកប្រទេសជប៉ុនក្នុងនាមជាសិក្ខាកាមបច្ចេកទេសនៅក្នុងពេលវេលាផ្សេងៗគ្នា ដើម្បីរកលុយឱ្យបានច្រើនពួកគេទាំង ២ នាក់បានរត់គិចខ្លួនពីសិក្ខាកាមទៅរស់នៅកន្លែង។ Le Van Quyet បានសារភាពប្រាប់ប៉ូលិសថា “ ពួកគេទាំង ២នាក់ខំប្រឹងរកលុយដើម្បីអនាគត"។
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ TBS News